logo

ភូមិDon-ទីកន្លែងគួរឲ្យទាក់ទាញ

2015/3/18 | 07:23:46

ស្ថិតចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីBuon Me Thuot -
ទីរួមខែត្រDac Lacនៅលើ Tay Nguyen (តំបន់ខ្ពង់រាប
ភាគកណ្តាលវៀតណាម) ភូមិ​Donត្រូវបានមនុស្សជាច្រើន
ស្គាល់ដល់ដោយរបរផ្សាំងដំរី។នៅទីនេះដែរទំលាប់
ប្រពៃណីវប្បធម៌នៃបណ្តាជនជាតិនៅត្រូវបានថែរក្សាដដែល។

Vovworld-មកកាន់ ភូមិ​Donមិត្តអាចជិះរថយន្តឬម៉ូតូ។ក្នុងដំណើរទស្សនាកំសន្តនេះ
មិត្តអាចគយគន់រមណីដ្ឋានដ៍មនោរម្យនៅតំបន់ខ្ពង់រាបនេះជាមួយផ្ទះវែងនិងផ្ទះផុត
ពីដីដែលនៅរាយប៉ាយនៅកណ្តាលព្រៃភ្នំ។មកជិតឃុំជីវភាពរស់នៅហាក់ដូចជាមាន
ភាពយឺតយ៉ាវសុខសាន្តត្រាណនិងជួនពេលខ្លះគេឃើញហ្វូងគោពពែទំពាស្មៅ
សំលេងសំណើចរបស់កុមារដ៍ អ៊ូអរពេញ១តំបន់ព្រៃភ្នំ។ភូមិ​Donមានន័យថា៖ភូមិលើ
កោះពីព្រោះថា៖វាត្រូវបានបង្កើតឡើងនៅកោះ១លើទន្លេSerepok។ភូមិត្រូវបាន
មនុស្សជាច្រើននាក់ស្គាល់ដល់ដោយរបរផ្សាំងដំរីពីយូរយារណាស់មកហើយ។មក
ដល់ទីនេះភ្ញៀវទេសចរជាច្រើននាក់មានការងឿងឆ្ងល់ដោយឃើញដំរីដើរលេងលើ
ផ្លូវជាមួយអ្នកតំបន់ឬភ្ញៀវទេសចរលើខ្នង។បងស្រីH’Loanអ្នកមគ្គុទេសណ៍នៅភូមិ​
Don១នាក់អោយដឹងថា៖“ ចំពោះអ្នកភូមិដំរីគឺស្មើនិងមនុស្ស។អ្នកចិញ្ចឹមនិងផ្សាំងដំរី
ទាំងឡាយចាត់ទុកថា៖ដំរីជាសមាសជិក១ក្នុងគ្រួសារ។ក្នុងប៉ុន្មានថ្ងៃប្រទេសជាតិ
មានសង្រ្គាមដំរីជាអ្នករួមដំណើររបស់កងទ័ពនិងអ្នកភូមិ។សព្វថ្ងៃដំរីធ្វើការនៅវាល
ស្រែដឹកជញ្ជូនទំនិញនិងវត្ថុធាតុដើមសំណង់។     “

                                      

នៅភូមិDonឱទ្យានដំរីជាទីកន្លែង១មិនគួររំលងទេ។នៅទីនេះគេរក្សារូបសំណាក់របស់
ស្តេចប្រមាញ់ដំរីKhunsanup។ជនរូបនេះកើតនាឆ្នាំ១៨២៧និង​ទទួលមរណភាពនាឆ្នាំ
១៩៣៧ហើយប្រមាញ់ដំរីបាន៤៨០ក្បាល។ក្នុងនោះមានដំរីសចំនួន២ក្បាលត្រូវ
បានលោកជូនស្តេចរបស់ថៃនិងស្តេច Bao Daiរបស់វៀតណាម។លោកKhunsanupបាន
ផ្ទេប្រគល់របរប្រមាញ់និងផ្សាំងដំរីទៅកាន់ចៅ១នាក់។នោះគឺជាAma Kong។ជនរូបនេះ
បានទទួលមរណភាពនាឆ្នាំ២០១២ប៉ុន្តែក្នុងផ្ទះផុតពីដីរបស់គាត់គេនៅថែរក្សរូបភាព
និងឧបករណ៍នានាដែលពាក់ព័ន្ឋដល់ការប្រមាញ់និងផ្សាំងដំរីដដែល។លោកY Tinh
អ្នកផ្សាំងដំរីនៅភូមិDon១នាក់រៀបរាប់ថា៖“ ដើម្បីផ្សាំងដំរីបានគេគប្បីយល់ចរិតរបស់វា។
វាស៊ីយ៉ាងច្រើន។នៅក្នុងព្រៃវាស៊ីស្លឹកដើមឈើប៉ុន្តែនៅផ្ទះត្រូវផ្តល់ឲ្យវានូវចេកអំពៅនិង
ទឹកលាយអំបិល។  ធ្វើដូច្នេះ​បាន​វាគ្មានពេលណាបោះបងចោលទេ។យើងត្រូវ
ស្រឡាញ់វានិងពេលវាឈឺស្កាត់គប្បីផ្តល់ថ្នាំឲ្យវាទៀតផង។ “

                         

ស្ពានធ្វើពីឬស្សីក៍ជានិមិត្តរូបនៃភូមិDonផងដែរ។បណ្តាភ្ញៀវទេសចរសុទ្ឋតែចង់ឆ្លង
កាត់លើស្ពានយោលនេះណាស់។អាហារពេលត្រង់ថ្ងៃនៅទីនេះបណ្តាភ្ញៀវទេសចរ
អាចទទួលទានបាយក្រឡានសាច់មាន់អាំងនិងម្ហូបអាហារពិសេសរបស់ជនរួមជាតិ។
ចំណាយពេលវេលាប្រមាណ២០នាទីដោយការជិះរថយន្ត​មិត្តអាចមកកាន់ឱទ្យាន
ជាតិ Yok Donជាកន្លែងដែលរមណីដ្ឋានរហោស្ថាននៅបានថែរក្សា។នៅទីនេះដែរមិត្ត
អាចជិះដំរីដើរលេងកំសាន្តឬជិះទូកលើទន្លេSerepokដើម្បីគយគន់ថ្ងៃអស្តង្គត។ពេល
រាត្រីជ្រៀលជ្រេញហៀបលេចមិត្តអាចសម្រាក់នៅផ្ទះផុតពីដីនិងទស្សនានាទិសល្បះ
ពោរពេញទៅដោយលក្ខណះប្រជាប្រិយនៃតំបន់ព្រៃភ្នំTay Nguyen។ធម្មជាតិមាន
លក្ខណះរហោស្ថានរមណីដ្ឋានដ៍មនោរម្យវប្បធម៌ប្រពៃណីភូមិDonគឺជាទីកន្លែង១
ដែលពោរពេញទៅដោយសក្តានុភាពសំដៅស្វងយល់៕

TAG
VOVWORLD/ភូមិDon-Tay Nguyen/តំបន់ខ្ពង់រាបភាគកណ្តាលវៀតណាម/ទីកន្លែងគួរឲ្យទាក់ទាញ.

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត