logo

ភូមិ Kon Trang Long Loi អភិវឌ្ឍន៍ទេសចរណ៍សហគមន៍

2021/9/29 | 08:15:17
(VOVWORLD) - ដោយទទួលបានការជួយឧបត្ថម្ភពីសំណាក់អាជ្ញាធរនឹងផ្នែកវប្បធម៌មូលដ្ឋាននោះ គ្រួសារជនជាតិ Ba Na សាខា Ro Ngao ចំនួន ១៣២ គ្រួនៅភូមិ Kon Trang Long Loi ទីរួមស្រុក Dak Ha ស្រុក Dak Ha ខេត្ត Kon Tum បានកសាងប្រកបដោយជោគជ័យនូវភូមិទេសចរណ៍សហគមន៍ ដែលជាគៅលដៅមកដល់របស់ភ្ញៀវទេសចរមកទាំងជិតឆ្ងាយនៅពេលអញ្ជើញមកដល់ខេត្ត Kon Tum។ជាមួយនឹងការបើកផ្នែកសេដ្ឋកិច្ចថ្មីនោះ  ទេសចរណ៍សហគមន៍កំពុងជួយឲ្យអ្នកភូមិ Kon Trang Long Loi មានប្រាក់ចំណូលបន្ថែម និងកែលំអរជីវភាពរស់នៅ។ នេះក៏ជាឱកាសសម្រាប់ ប្រជាជនធ្វើការអភិរក្សនិងពង្រីកតម្លៃវប្បធម៌ ក្នុងជីវភាពរស់នៅបច្ចុប្បន្ននេះផងដែរ។
ទេសភាពភូមិ Kon Trang Long Loi 

អញ្ជើញមកដល់ ភូមិ Kon Trang Long Loi ភ្ញៀវទេសចរ បានសម្របខ្លួនទៅក្នុងបរិយាកាសស្រស់បរិសុទ្ធ រួមជាមួយអាកប្បកិរិយារួសរាយរាក់ទាក់និងស្រឡាញ់ភ្ញៀវរបស់ប្រជាជននៅភូមិដ៏ស្រស់បំព្រងនៅក្បែមាត់ទន្លេនេះ។ ចាប់តាំងពីពេលដែលវារីអគ្គិសនី Plei Krong ត្រូវបានសាងសង់រួចរាល់មក ការគួបផ្សំរបស់ចរន្តទឹកទន្លេ Po Ko រឿងព្រេងនិទានជាមួយតំបន់អាងស្តុកទឹក បានធ្វើឱ្យទេសភាពនៅភូមិ Kon Trang Long Loi កាន់តែស្រស់បំព្រងថែមទៀត។

Kon Trang Long Loi គឺជាភូមិទេសចរណ៍សហគមន៍ដើមដំបូងរបស់ស្រុក Dak Ha និងទី ៣ របស់ខេត្ត Kon Tum។ ដើម្បីទទួលបាននាមជា គោលដៅ ទេសចរណ៍របស់ខេត្តនៅពាក់កណ្ដាលឆ្នាំ ២០២០នោះ ក្រុមគ្រួសារចំនួន ១៣២ គ្រួ ជាមួយចំនួនប្រជាជនជិត ៨០០ នាក់ក្នុងភូមិ បានសាមគ្គីគ្នា ពង្រីកការទទួលខុសត្រូវក្នុងការកសាងភូមិទេសចរណ៍សហគមន៍។ ប្រការគួរឲ្យសប្បាយរីករាយ គឺយុវជនវ័យក្មេងតែងតែឈានមុខគេ រួមកម្លាំងកាយចិត្តច្រើនបំផុត ដើម្បីបង្កើតផលិតផលទេចរណ៍។ អ្នកស្រី Y Le ពលការិនីម្នាក់នៅគោលដៅទេសចរណ៍សួនផ្កានៅក្បែរមាត់ទន្លេបានឲ្យដឹងថា ទេសចរណ៍សហគមន៍បាននាំមកនូវការងារធ្វើ ប្រាក់ចំណូល និងសេចក្ដីសប្បាយរីករាយជូនអ្នកភូមិ៖ “ចាប់តាំងពីពេលមានទេសចរណ៍សហគមន៍មក បងប្អូនប្រជាជនមានការងារធ្វើ ហើយការយល់ដឹងរបស់ប្រជាជនគឺល្អប្រសើរណាស់។ បងប្អូនប្រជាជនបានចូលរួមសកម្មភាពទទួលស្វាគមន៍និងបម្រើភ្ញៀវទេសចរណ៍ យ៉ាងសកម្ម។មនុស្សវ័យចំណាស់ កុមារា កុមារី បុរស និងស្ត្រីក៏បានចូលរួមពីធីបុណ្យទាននិងព្រឹត្តិការណ៍នានាយ៉ាងច្រើនកុះករផងដែរ។ ដោយទទួលបានប្រាក់ចំណូលពីការធ្វើទេសចរណ៍សហគមន៍នោះ បងប្អូនប្រជាជនមានអារម្មណ៍សប្បាយរីយរាយណាស់ ហើយជីវភាពរស់នៅរបស់គ្រួសារ ក៏ត្រូវបានកែលំអផងដែរ” ។

អញ្ជើញមកភូមិ Kon Trang Long Loi ភ្ញៀវទេសចរបានសម្របខ្លួនទៅក្នុងលំហប្រពៃណីរបស់ជនជាតិ Ba Na ។ ភ្ញៀវទេសចរមិនត្រឹមតែបានទទួលទានបាយក្រឡាន ស្រា សាច់មាន់អាំង ស្ដាប់សំឡេងគងឃ្មោះ ប៉ុណ្ណោះទេ ថែមទាំងបានចូលរួមពិធីបុណ្យទានប្រពៃណី ដែលត្រូវបានបងប្អូនប្រជាជន បង្ហាញឡើងវិញដើម្បីបម្រើភ្ញៀវទេចរណ៍ ឆ្លងបទពិសោធន៍ទៀតផង។ លោកស្រី Nguyen Thi Tham ប្រធានការិយាល័យវប្បធម៌ ព័ត៌មានស្រុក Dak Ha បានឲ្យដឹងថា៖ “ដើម្បីកសាងភូមិទេសចរណ៍សហគមន៍រួមជាមួយបេតិកភ័ណ្ឌអភិវឌ្ឍន៍ប្រកបដោយចីរភាព កាត់បន្ថយភាពក្រីក្រនោះ យើងខ្ញុំបានធ្វើការឃោសនា និងចលនាដល់ប្រជាជនធ្វើការថែរក្សាអនាម័យបរិស្ថានឲ្យបានស្អាតបាត។ ជួសជុលកែលំអផ្ទះសម្បែងរបស់ខ្លួនដើម្បីធ្វើសេវាកម្ម homestay ។ ទន្ទឹមនឹងនេះបំពេញល្អការងារអភិរក្ស ពង្រីកកេរតំណែលប្រពៃណីដល់ជំនាន់កូនចៅ ពោលគឺមិនត្រឹមតែមនុស្សពេញវ័យប៉ុណ្ណោះទេថែមទាំងកុមារា កុមារីក៏អាចចូលរួមធ្វើទេសចរណ៍ផងដែរ”។

ទេសភាពភូមិ Kon Trang Long Loi 

ចែករំលែកអំពីផែនការរបស់អាជ្ញាធរក្នុងការអភិវឌ្ឍភូមិទេសចរសហគមន៍ Kon Trang Long Loi នោះ លោក Nguyen Chi Anh ប្រធានគណៈកម្មាធិការទីរួមស្រុក Dak Ha បានឲ្យដឹងថា៖ “ដំបូងឡើយគឺត្រូវធានា ការរៀបចំផែនការផ្ទុះស្នាក់នៅដែលមានលក្ខណៈសហគមន៍អំណោយផល ពោលគឺ សម្រាប់ជីវភាពរស់នៅផង ធ្វើពលកម្មផលិតកម្មផង ហើយជាគោលដៅទេសចរណ៍ទៀតផង។ ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍អគ្គិសនី និងវិស័យផ្សេងៗមួយចំនួនទៀតជូនប្រជាជនប្រកបដោយស្ថេរភាព។ ទាក់ទងនឹងការថែរក្សាវប្បធម៌ជាតិនោះ យើងខ្ញុំបានធ្វើការ បូកសរុបនិងរៀបចំបញ្ជីជាក់លាក់ ហើយបានរៀបចំផែនការ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ជូនពលករ ជាពិសេសគឺរបរប្រពៃណី ដែលមានលក្ខណៈអត្តសញ្ញាណជាតិ”។

ដោយអះអាងបានទិសដៅដ៏ត្រឹមត្រូវក្នុងការពង្រីកសក្កានុពល និងប្រៀបខ្លាំងដែលមានស្រាប់ រួមទាំងការសុក្រិតដំណើរការ លើកកម្ពស់គុណភាពបម្រើ ទាក់ទាញភ្ញៀវទេសចរនោះ អ្នកភូមិ Kon Trang Long Loi ក៏កំពុងរៀបចំគម្រោងធំៗជាច្រើនស្ដីពីការអភិវឌ្ឍទេសចរណ៍សហគមន៍។ នោះគឺសាងសង់ផ្ទះវែងប្រពៃណីចំនួន ៦ ខ្នង នៅជុំវិញបរិវេណផ្ទះ rong របស់ភូមិ  ជួសជុលកែលម្អ និងដាក់ឲ្យធ្វើអាជីវកម្ម homestay ចំនួន ៥ កន្លែង ចូលរួមវគ្គហ្វឹកហ្វឺន បណ្ដុះបណ្ដាលអំពីជំនាញវិជ្ជាជីវៈទេសចរណ៍សម្រាប់ពលករចំនួន ២០០ នាក់របស់ភូមិឲ្យមានការងារធ្វើប្រកបដោយស្ថេរភាពជាមួយនឹងប្រាក់ចំណូល ពីសកម្មភាពទេសចរណ៍សហគមន៍។បរិយាកាសថ្មី ជាមួយនឹងកម្លាំងរស់ថ្មីកំពុងរីកសុះសាយចំពោះមនុស្ស និងទេសភាពនៅភូមិ Kon Trang Long Loi ផងដែរ៕

TAG
VOV/VOVworld/ភូមិ Kon Trang Long Loi/អភិវឌ្ឍន៍/ទេសចរណ៍/សហគមន៍

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត