logo

មជ្ឈមណ្ឌលវិបស្សនា Van Hanh នៅទីក្រុង Da Lat ជាកន្លែងរក្សាផ្ទាំងគំនូរធ្វើពីថ្ម

2020/6/17 | 10:55:00
(VOVWORLD) - ដោយមានទីតាំងស្ថិតនៅលើផ្លូវ Phu Dong Thien Vuong នៃទីក្រុង Da Lat ខេត្ត Lam Dong, មជ្ឈមណ្ឌលវិបស្សនា Van Hanh  គឺជាទីសក្ការៈបូជាសម្រាប់ព្រះសង្ឃ ដូនជី ពុទ្ធបរិស័ទ និងភ្ញៀវទេសចរមកពីគ្រប់ទិសទី ដើម្បីទស្សនាធ្វើសក្ការៈបូជាហើយទីនេះ ត្រូវបាន ចាត់ទុកថាជាសំណង់វប្បធម៌ដ៏វិសេសវិសាល ដែលបង្ហាញពីស្ថាបត្យកម្មដោយឡែកនៃព្រះពុទ្ធសាសនា ហើយក៏ជាអាសយដ្ឋានមួយដែលមិនអាចរំលងបានសម្រាប់ភ្ញៀវទេសចរពេលដែលមកដល់ទីក្រុង Da Lat ម្តងៗ។ 
ខ្លោងទ្វារចូលមជ្ឈមណ្ឌលវិបស្សនា Van Hanh Da Lat

ប្រហែលជាមានមនុស្សតិចណាស់ដែលដឹងថា កន្លែងនេះកំពុងរក្សាផ្ទាំងគំនូរដែលធ្វើពីសិលា រួមជាមួយសារមន្ទីរបុរាណតូចមួយ ដែលព្រះចៅអធិការ Thich Vien Thanh បានប្រមូលសម្រាំងអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។

សម្លេងជួងបន្លឺឡើងហាក់ដូចជាបង្កើនភាពស្ងប់ស្ងៀមនិងភាពសុខសាន្តត្រាននៅក្នុងបរិវែណនៃមជ្ឈមណ្ឌលវិបស្សនា Van Hanh ដែលស្ថិតនៅលើភ្នំតូចមួយអញ្ជឹង។ ព្រះតេជគុណ Thich Vien Thanh បានមានពុទ្ធដីការអំពី “ជួង” ដ៏វិសេសវិសាលនេះថា “ព្រះអង្គបានប្រមូលគ្រាប់បែកនិងគ្រាប់កាំភ្លើងជាច្រើននៅខេត្ត Quang Tri, Quang Nam, Quang Ngai និងឃុំ Hoai Duc ស្រុក Lam Ha ខេត្ត Lam Dong។ ពីមុននេះ គ្រាប់បែក គ្រាប់កាំភ្លើងបានបង្កការឈឺចាប់យ៉ាងខ្លាំងទៅលើប្រជាជនវៀតណាម។ ឥឡូវគ្រាប់បែក គ្រាប់កាំភ្លើងទាំងនេះ បានក្លាយជាជួងដើម្បីសន្តិភាព”។ ព្រះចៅអធិការ Thich Van Hanh ព្រះអង្គបានគ្រប់គ្រងមជ្ឈមណ្ឌលវិបស្សនា Van Hanh ចាប់តាំងពីឆ្នាំ ១៩៨០ មក  ហើយព្រះតេជគុណមួយអង្គនេះបានចូលរួមចំណែកកសាងវត្តដូចសព្វថ្ងៃនេះ៖ “មជ្ឈមណ្ឌលវិបស្សនា Van Hanh Da Lat ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥២ ដោយពុទ្ធសាសនិកមួយចំនួនធ្វើដំណើរពីភាគកណ្តាលទៅខេត្ត Lam Dong ដើម្បីបង្កើតអាជីព។ កាលនោះ វត្តមានបណ្តោយត្រឹមតែ ៩ ម៉ែត្រប៉ុណ្ណោះ ដែលមានដំបូមកទៅធ្វើព្រះចៅអធិការវត្ត Van Hanh។ ចាប់ពីពេលនោះរហូតមកដល់ឆ្នាំ ១៩៩៤ យើងខ្ញុំបានកសាងទៅជាមជ្ឈមណ្ឌលវិបាសនា Van Hanh ដ៏ឧឡារិកនិងធំដូចបច្ចុប្បន្ននេះ”។

នៅក្នុងបរិវែណធ្វើសមាធិនោះ មានចំណុចពិសេសមួយទៀតនៅ ស្ថិតក្នុងបន្ទប់តូចពីរដែលនៅជាប់នឹង សួនច្បារ។ នៅទីនោះ ម្លប់ព្រះពុទ្ធបដិមាបានគ្របដណ្តប់ពេញមួយថ្ងៃ លើថ្មរាប់ពាន់ដុំ ដែលព្រះចៅអធិការបានប្រមូលផ្តុំក្នុងកំឡុងពេលជាច្រើនទសវត្សកន្លងមក។ មិនត្រឹមតែមានសម្រស់ដោយធម្មជាតិបង្កើតប៉ុណ្ណោះទេ ប៉ុន្តែអ្វីៗដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត នោះគឺរូបគំនូរនិងផែនទីរបស់វៀតណាមដែលមានរាងអក្សរ S ធ្វើពីត្បូងថ្មផងដែរ។ ព្រះតេជគុណ Thich Vien Thanh បានចែករំលែកថា ត្បូងថ្មនឹងគងវង្សតាមពេលវេលាជានិច្ច ហេតុដូច្នេះផ្ទាំងគំនូរថ្មត្រូវបានរក្សាទុកនៅទីនេះដោយមានបំណងចង់រក្សាទុកនូវរតនសម្បត្តិដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ៖ “អាត្មារបានចាប់ផ្តើមធ្វើគំនូរថ្មនៅឆ្នាំ ២០០៧ ដោយវត្ថុធាតុជាត្បូងថ្ម ដែលរួមជាមួយដីខ្សាច់ដែលយកមកពីខេត្ត Binh Thuan និង Ninh Thuan ។ អាត្មាធ្វើផ្ទាំងគំនូរ សម្រាប់ភ្ញៀវទេសចរមកគុយគន់  ហើយត្រឹមតែមានគោលបំណងតាំងបង្ហាញប៉ុណ្ណោះ មិនមែនសម្រាប់លក់ទេ មានន័យថា សម្រាប់បន្សល់ទុកដល់ជំនាន់ក្រោយប៉ុណ្ណោះ”។

 ព្រះតេជគុណ Thich Vien Thanh ជាមួយនឹងផ្ទាំងគំនូធ្វើេពីត្បូងថ្ម

លើសពីនេះទៅទៀត ព្រះតេជគុណ Thich Vien Thanh ក៏បានប្រមូលនិងនាំយកវត្ថុបុរាណជាង ២០០០ មក វិញផងដែរ។ ផ្តើមចេញពីត្បាល់ថ្មបុរាណមួយដែលប្រមូលបានពីស្រុក Lam Ha ខេត្ត Lam Dong ជាង ៣០ ឆ្នាំមកហើយ រហូតមកដល់ពេលនេះ ព្រះតេជគុណ Thich Vien Thanh បានរកឃើញនិងនាំយកមកតម្កល់នៅមជ្ឈមណ្ដលវិបាសនា ត្បាល់ថ្មបុរាណចំនួន ២០០ រួមទាំងត្បាល់បុរាណដែលនាំពីខេត្ត Quang Ngai ដែលមានអាយុកាលជាង ៣០០ ឆ្នាំទៀតផង។ រួមជាមួយនោះ មានរូបចម្លាក់បក្សីនិងគោជាច្រើនធ្វើពីថ្មនិង ឈើជាដើម។ វត្ថុនីមួយៗដែលបានបង្ហាញនៅមជ្ឈមណ្ឌលវិបាសនា Van Hanh ត្រូវព្រះសង្ឃនៅទីនេះ រក្សាទុកដោយប្រុងប្រយ័ត្ន និងបានកំណត់ចំណាំអំពីប្រភពដើមច្បាស់លាស់។ ទោះបីមិនមានកន្លែងសម្រាប់តាំងបង្ហាញតាមលំដាប់ក៏ដោយ យោងទៅតាមប្រព័ន្ធនេះ គឺជាការប្រមូលដ៏មានតម្លៃបង្ហាញពីនិមិត្តសញ្ញាផ្សារភ្ជាប់ជាមួយជនជាតិវៀតណាមជាច្រើនជំនាន់។

រឿងរ៉ាវរបស់ព្រះចៅអធិការធ្វើឲ្យមានការភ្ញាក់ផ្អើលគួរឱ្យចាប់អារម្មណ៍ ហាក់ដូចជាទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទី។ នៅពេលរសៀលមកដល់មជ្ឈមណ្ឌលវិបស្សនា Van Hanh នៅលើភ្នំនេះ អ្នកទេសចរអាចយល់ដឹងពីរឿងរ៉ាវបែបនេះឬព្រះធម៌ ស្តីពីព្រះពុទ្ធសាសនា អំពីភាពសុខសាន្តត្រានក្នុងអារម្មណ៍ដើម្បីស្វែង រកសុភមង្គលក្នុងជីវិត៕

TAG
VOV/VOVworld/មជ្ឈមណ្ឌលវិបាសនា/Van Hanh/ទីក្រុង Da Lat/កន្លែង/រក្សា/ផ្ទាំងគំនូរ/ថ្ម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត