logo

មេដឹកនាំពិភពលោកផ្ញើសារអប់អរសាទរ​ឆ្នាំថ្មី ២០២៦

2026/1/1 | 08:57:44
(VOVWORLD) - នៅក្នុងសារអប់អរសាទរឆ្នាំថ្មី ២០២៦ មេដឹកនាំពិភពលោកបានបង្ហាញសុទិដ្ឋិនិយមនិងអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីដោះស្រាយបញ្ហាប្រឈមរួម ក្នុងនោះ សន្តិភាពនិងសន្តិសុខសកលនៅតែជាកង្វល់ និងអាទិភាពចម្បងសម្រាប់ប្រទេសជាច្រើន។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងសន្តិភាព និងយុត្តិធម៌នៅក្នុងសារឆ្នាំថ្មី ២០២៦។ ប្រភព៖ UN/REUTERS

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងសន្តិភាព និងយុត្តិធម៌៖         "នៅឆ្នាំ ២០២៦ ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់ទីកន្លែង៖ សូមចាត់វិធានការយ៉ាងម៉ឺងម៉ាត់។ ជ្រើសរើសមនុស្សនិងភពផែនដីជាជាងទុក្ខវេទនា។ ខ្ញុំសូមអំពាវនាវដល់អ្នកទាំងអស់គ្នាដែលបានស្តាប់សារនេះ៖ ឲ្យចូលរួមចំណែកផ្ទាល់ខ្លួន។ អនាគតរបស់យើងគឺអាស្រ័យលើភាពក្លាហានក្នុងការធ្វើសកម្មភាពរួម។ ក្នុងឆ្នាំថ្មីនេះ សូមឲ្យយើងរួមគ្នាឈានឡើង ដើម្បីយុត្តិធម៌ មនុស្សជាតិ និងសន្តិភាព"។

នៅប្រទេសចិន ក្នុងសុន្ទរកថាស្វាគមន៍ឆ្នាំថ្មី ២០២៦ ប្រធានរដ្ឋចិន លោក Xi Jinping បាននិយាយថា ប្រទេសចិននឹងអនុវត្តគោលនយោបាយសកម្មជាងនៅឆ្នាំ ២០២៦ ហើយបានសង្កត់ធ្ងន់លើការសន្យាចំពោះវិធានការជំរុញសេដ្ឋកិច្ចកាន់តែខ្លាំង ដើម្បីជំរុញកំណើន។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថ្លែងសុន្ទរកថាស្វាគមន៍ឆ្នាំថ្មី ។ ប្រភព៖ Kremlin/REUTERS

ក្នុងពេលនោះ នៅអឺរ៉ុប អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានវាយតម្លៃឆ្នាំ ២០២៥ ជាឆ្នាំនៃការផ្លាស់ប្តូរសេដ្ឋកិច្ច និងសន្តិសុខដ៏សំខាន់សម្រាប់ប្រទេសអាល្លឺម៉ង់ និងអឺរ៉ុប; លោកបានបញ្ជាក់ថា គោលដៅចម្បងរបស់រដ្ឋាភិបាលអាល្លឺម៉ង់សម្រាប់ឆ្នាំថ្មីគឺដើម្បីកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគត។

នៅប្រទេសរុស្ស៊ី ក្នុងសុន្ទរកថាស្វាគមន៍ឆ្នាំថ្មី លោកប្រធានាធិបតី Vladimir Putin បានអះអាងថា ប្រទេសរបស់លោកនឹងដាក់ជំនឿជាក់លើកម្លាំងផ្ទៃក្នុងដើម្បីឆ្ពោះទៅមុខ៕

TAG
VOV/VOVworld/ពិភពលោក/សារអប់អរសាទរ​ឆ្នាំថ្មី ២០២៦/អន្តរជាតិ​/សន្តិភាព​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត