logo

មិត្តភក្តិអន្តរជាតិនិងអាណិកជនវៀតណាមនៅក្រៅប្រទេសបង្ហាញពីមនោសញ្ជេតនានិងការយកចិត្តទុកដាក់ចំពោះមហាសន្និបាតលើកទី ១៤ របស់បក្ស

2026/1/20 | 05:39:00
(VOVWORLD) - គិតត្រឹមថ្ងៃទី១៩ ខែមករា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្ត វៀតណាម បានទទួលលិខិត និងសារទូរលេខអបអរសាទរចំនួន ៥៥៩ ពីគណបក្សនយោបាយចំនួន ១០៩ អង្គការអន្តរជាតិ និងតំបន់ចំនួន ៦ បុគ្គលចំនួន ១៦ អង្គការប្រជាជនចំនួន ១២២ និងសមាគមជនវៀតណាមនៅក្រៅប្រទេសចំនួន ៣០៦។ 
លោកស្រី ប៊ូយ ធី ក្វីញ វ៉ាន់ សមាជិកលេខាធិការដ្ឋានមហាសន្និបាត  កំពុងអានសេចក្តីប្រកាសទាក់ទងនឹងលិខិតអបអរសាទរ និងទូរលេខពីគណបក្សនយោបាយ អង្គការ និងមិត្តភក្តិអន្តរជាតិដែលបានផ្ញើជូនអង្គសន្និបាត (រូបថត៖ VOV.VN)

ក្នុងការប្រកាសអំពីលិខិត និងទូរលេខអបអរសាទរដែលបានផ្ញើទៅកាន់មហាសន្និបាត នៅក្នុងសម័យបើក មហាសន្និបាតបក្ស លើកទី១៤ ដែលប្រារព្ធឡើងនៅព្រឹកថ្ងៃទី២០ ខែមករា នៅទីក្រុងហាណូយ លោកស្រី ប៊ូយ ធី ក្វីញ វ៉ាន់ សមាជិកលេខាធិការដ្ឋានមហាសន្និបាត បានសង្កត់ធ្ងន់ថា៖ “នេះគឺជាប្រភពលើកទឹកចិត្តដ៏ធំធេងសម្រាប់ដំណើរការផ្លាស់ប្តូរថ្មី របស់ប្រជា ជនវៀតណាមដែលបានផ្តួចផ្តើម និងដឹកនាំដោយបក្សកុម្មុយនិស្តវៀត ណាម ហើយក៏ជាការបង្ហាញពីភាពរស់រវើកនៃទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពកាន់តែស៊ីជម្រៅរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សនយោបាយអន្តរជាតិ អង្គការនិងមិត្តភក្តិ ក៏ដូចជាមនោសញ្ជេតនាស្អិតរមួតរបស់អាណិកជនវៀតណាម នៅក្រៅប្រទេសចំពោះមាតុភូមិ។  យើងសូមសម្តែងការកោតសរសើរ  និងការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះការគាំទ្រ និងមនោសញ្ជេតនាដ៏មានតម្លៃដែលបណ្តាគណបក្ស អង្គការ ជនជាតិវៀតណាមនៅក្រៅប្រទេស និងមិត្តភក្តិអន្តរជាតិបានផ្តល់សម្រាប់មហាសន្និបាតលើកទី ១៤ ដល់បក្ស រដ្ឋ និងប្រជាជនវៀតណាម”៕

TAG
VOV/VOVworld/មិត្តភក្តិអន្តរជាតិ/អាណិកជន/វៀតណាម/ក្រៅប្រទេស/បង្ហាញ/ការយកចិត្តទុកដាក់/មហាសន្និបាតលើកទី ១៤ របស់បក្ស

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត