logo

មន្ទីរពេទ្យវៀតណាម-ស៊ុយអែត Uong Bi ប្តេជ្ញាក្លាយជាមជ្ឈមណ្ឌលសេវាកម្មបច្ចេកវិទ្យាខ្ពស់

2025/12/23 | 12:02:00
(VOVWORLD) - ខេត្តក្វាងនិញទើបបានបើកការដ្ឋានសាងសង់គម្រោងពង្រីក និងកែលម្អមន្ទីរពេទ្យវៀតណាម-ស៊ុយអែត Uong Bi។ នេះមិនត្រឹមតែជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់វិស័យសុខាភិបាលរបស់ខេត្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប្តេជ្ញាចិត្តខាងនយោបាយដ៏រឹងមាំ សំដៅនាំខេត្តក្វាងនិញក្លាយជាមជ្ឈមណ្ឌលសេវាកម្មបច្ចេកវិទ្យាខ្ពស់របស់ប្រទេសទាំងមូល ក្នុងនោះសុខាភិបាលដើរតួនាទីជាមូលដ្ឋានគ្រឹះ។
គណប្រតិភូធ្វើពិធីបើកការដ្ឋានសាងសង់គម្រោងនេះ។ រូបថត៖ baoquangninh.vn

គម្រោងនេះមានការវិនិយោគសរុបជិត ១.៣០០ ពាន់លានដុងពីថវិការដ្ឋ ដោយអនុវត្តចាប់ពីឆ្នាំ ២០២៥ ដល់ ២០២៩។ ចំណុចស្នូលនៃគម្រោងនេះគឺវិនិយោគលើការសាងសង់អគារពិនិត្យ ព្យាបាល និងថែទាំសុខភាព ដែលមានផ្ទៃក្រឡាសរុបជាង ៦០.០០០ ម៉ែត្រការ៉េ មានសមត្ថភាពផ្ទុកគ្រែប្រហែល ៦៨០ រួមជាមួយនឹងប្រព័ន្ធនៃនាយកដ្ឋានឯកទេស និងស៊ីជម្រៅ ដែលបំពេញតម្រូវការពិនិត្យនិងព្យាបាលសុខភាពមានគុណភាពខ្ពស់នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។

រូបភាពនៃគម្រោងពង្រីកមន្ទីរពេទ្យវៀតណាម-ស៊ុយអែត Uong Bi។ រូបថត៖ baoquangninh.vn

នៅពេលបញ្ចប់ការសាងសង់ គម្រោងនេះនឹងបង្កើតការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងសមត្ថភាពពិនិត្យ និងព្យាបាលសុខភាពរបស់ខេត្ត។ រួមចំណែកកាត់បន្ថយបន្ទុកលើមន្ទីរពេទ្យថ្នាក់មជ្ឈិម; បើកចេញឱកាសសម្រាប់ប្រជាជននៅក្នុងខេត្ត និងតំបន់ ទទួលបានសេវាវេជ្ជសាស្ត្របច្ចេកវិទ្យាខ្ពស់នៅហ្នឹងមូលដ្ឋាន៕

TAG
VOV/VOVworld/មន្ទីរពេទ្យ/វៀតណាម/ស៊ុយអែត/មជ្ឈមណ្ឌលសេវាកម្មបច្ចេកវិទ្យាខ្ពស់/ខេត្តក្វាងនិញ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត