logo

មនុស្សជាង ៩០០ នាក់បានស្លាប់ដោយសារទឹកជំនន់និងការរអិលបាក់ដីនៅក្នុងប្រទេសឥណ្ឌូនេស៊ី

2025/12/7 | 12:09:11

(VOVWORLD) - នៅថ្ងៃទី ៦ ខែធ្នូ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ របស់ប្រទេស ឥណ្ឌូនេស៊ីបានចេញផ្សាយរបាយការណ៍ថ្មីបំផុត ដោយឲ្យដឹងថា ទឹកជំនន់ និងការរអិលបាក់ដីដ៏សាហាវបណ្តាលឲ្យមនុស្សជាង ៩០០ នាក់ត្រូវស្លាប់នៅលើកោះស៊ូម៉ាត្រារបស់ប្រទេសនេះ។

តំបន់ដែលត្រូវបានបំផ្លិចបំផ្លាញដោយទឹកជំនន់ភ្លាមៗនៅ Batang Toru ភាគខាងត្បូង Tapanuli ខេត្ត Sumatra ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៥  (រូបថត៖ REUTERS/Willy Kurniawan)

ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៩០៨ នាក់ ក្នុងនោះមនុស្ស ៤១០ នាក់នៅតែបាត់ខ្លួន នេះបើយោងតាមរបាយការណ៍។

ចាប់តាំងពីថ្ងៃទី ៤ ខែធ្នូមក រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបង្កើនវិធានការឆ្លើយតបបន្ទាន់ចំពោះទឹកជំនន់ភ្លាមៗ និងការបាក់ដីធ្ងន់ធ្ងរនៅលើកោះ ស៊ូម៉ាត្រា រួមទាំងការបែងចែកថវិកាបន្ថែម ការចល័តកងទ័ពអាកាសដើម្បីទម្លាក់សម្ភារៈសង្គ្រោះ និងការបង្កើតក្រុមការងារពិសេសមួយដើម្បីស៊ើបអង្កេតសញ្ញានៃការរំលោភច្បាប់កាប់ឈើ និងការពារព្រៃឈើ៕

TAG
VOV/VOVworld/មនុស្ស/ជាង ៩០០ នាក់/ស្លាប់/ទឹកជំនន់/ការរអិលបាក់ដី/ឥណ្ឌូនេស៊ី

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត