logo

មនុស្សជិត ១៥០០ នាក់ចូលរួមសំដែងយោគៈនៅទីក្រុងហាណូយ

2018/6/20 | 22:00:00
(VOVWORLD) - នាថ្ងៃទី ១៦ មិថុនា នៅទីក្រុងហាណូយ បានប្រារព្ធឡើងការសំដែងយោគៈដ៏ វិសេសវិសាលដែលចាប់ផ្តើមដោយព្រឹត្តិការណ៍ចំនួន ១១ ក្នុងឱកាសរំលឹកខួបទិវាយោគៈអន្តរជាតិ (ថ្ងៃទី ២១ មិថុនា) នៅវៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ មិថុនាដល់ថ្ងៃទី ១៥ កក្កដា ឆ្នាំ ២០១៨ ក្នុងទូទាំងប្រទេស។ 
នេះជាព្រឹត្តិការណ៍ដោយស្ថានទូតឥណ្ឌាសហការជាមួយក្រសួងការបរទេសក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម គណៈកម្មាធិការប្រជាជនទីក្រុងហាណូយនិងក្រុមហ៊ុនធា នារ៉ាប់រង Bao Viet Nhan Tho រៀបចំឡើងសំដៅរីកសាយភាយស្មារតីរស់នៅមានសុខភាព ល្អនិងមានផលប្រយោជន៍សំរាប់សហគមន៍។
ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម លោក Parvathaneni Harish បានថ្លែងថា៖ «យោគៈ អាចធ្វើឡើងឲ្យមានការផ្លាស់ប្តូរវិជ្ជមាន ឆ្ពោះទៅភាពសុខសន្តិភាពលើពិភពលោក។ នាសព្វថ្ងៃ យោគៈក៏កំពុងជួយតភ្ជាប់មនុស្សលោក នាំមនុស្សម្នាខិតជិតមកគ្នាថែមទៀត។»

ពិធីរំលឹកខួបទិវយោគៈអន្តរជាតិបានប្រព្រឹត្តទៅចាប់ពីម៉ោងទី ១៩ ដោយមានការសម្តែង យោគ

ៈសមូហភាពរបស់មនុស្សចំនួន ១៥០០ នាក់។

តំណាងទាំងអស់នាំគ្នាដុតទៀនបើកពិធីរំលឹកខួប។
អ្នកចូលរួមសម្តែងកាយវិការចាប់ផ្តើម។

អ្នកចូលរួមសម្តែងកាយវិការចាប់ផ្តើម។

អ្នកចូលរួមមានអាយុ វិជ្ជាជីវៈ សញ្ជាតិនិងភេទខុសពីគ្នា ប៉ុន្តែ ពួកគេបានចែករំលែកចំណប់ចំណូលចិត្តយោគៈជាមួយគ្នា។

«យោគៈធម្មតា» គឺជាលំហាត់ប្រាណយោគៈសារវន្តដែលជួយមនុស្សម្នាឲ្យមាន ជីវភាព មានសុខភាពល្អ រក្សាឲ្យបានដួងចិត្តសុខៈពលៈនិងបដិភាណៈ។
នេះក៏ជាឱកាសជួបប្រាស្រ័យរៀនសូត្ររបស់អ្នកនិយមចូលចិត្តយោគៈ។
នាបច្ចុប្បន្ន នៅវៀតណាម យោគៈបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានាពេលកន្លងទៅ ហើយនាំ មកនូវការផ្លាស់ប្តូរវិជ្ជមានខាងស្មារតីសំរាប់មនុស្សរាប់ពាន់នាក់។
កម្មវិធី «ទិវាយោគៈអន្តរជាតិ» នឹងបន្តប្រព្រឹត្តទៅនៅខេត្ត Gia Lai ខេត្ត Tiền Giang ខេត្ត Vĩnh Phúc ទីក្រុងហូជីមិញ ទីក្រុង Nha Trang ទីក្រុង Cần Thơ ទីក្រុង Đà Nẵng និងទីក្រុង Đồng Nai ចាប់ពីថ្ងៃទី ១៦ មិថុនា ដល់ថ្ងៃទី ១៥ កក្កដា។
កម្មវិធីសិល្បៈបញ្ចប់ការសម្តែងយោគៈ។
ទិវាយោគៈអន្តរជាតិគឺជាព្រឹត្តិការណ៍ដែលមានអត្ថន័យមិនត្រឹម តែចំពោះសហគមន៍ យោគៈប៉ុណ្ណោះទេថែមទាំងតំណាងឲ្យស្មារតីរស់នៅមានសុខភាពល្អសុខសន្តិភាពរបស់ជនវៀតណាមក្នុងជីវភាពទំនើប៕

TAG
VOV/VOVworld/មនុស្ស/ជិត ១៥០០ នាក់/ចូលរួម/សំដែង/យោគៈ/ទីក្រុងហាណូយ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត