logo

ម្ហូបអាហាររាជវាំងនិងប្រជាប្រិយរបស់ Hue

2018/8/18 | 10:09:00

(VOVWORLD) -  បើទោះជាមិនសូវមានម្ហូបអាហារសម្បូរបែបដូចទៅនឹងម្ហូបភាគខាងជើងនិងខាងត្បូងប្រទេស វៀតណាមប៉ុន្តែម្ហូប Hue គឺពោរពេញទៅដោយអត្តសញ្ញាណនៃតំបន់មានភាពរួស រាយរាក់ទាក់ ។ លក្ខណៈពិសេសតែ មួយគត់នេះបានធ្វើឱ្យម្ហូប Hue ពោរពេញទៅដោយភាពទាក់ទាញសម្រាប់មនុស្សគ្រប់រូប។

 ហាងលក់ម្ហូបពិសេសនៅទីក្រុង Hue 

ម្ហូបអាហាររបស់ Hue មានលក្ខណៈសម្បូរបែបដាច់ដោយឡែក ពីមុខម្ហូបប្រពៃណីរហូតដល់ម្ហូបអាហារទាន់សម័យបំផុត។ វាគឺជាចំណុចលេចធ្លោនៃវប្បធម៌ធ្វើម្ហូបរបស់វៀតណាមព្រោះវាបានបង្ហាញពីភាពល្អិតល្អន់ ទាន់សម័យនិងគួរឲ្យទាក់ទាញ។ ទន្ទឹមនឹងនោះនៅ Hue ថែមទាំងមានម្ហូបអាហាររាប់រយប្រភេទរួមទាំងម្ហូបបួសទៀតផង។

វប្បធ៌មធ្វើម្ហូបរបស់ Hue មិនត្រឹមតែជាសិល្បៈនៃការច្នៃប្រឌិត តែងលំអរឲ្យស្អាតប៉ុណ្ណោះទេ ថែមទាំងជានិយមន័យទស្សនទ្រឹស្តីនៃការ ទទួលទានទៀតផង។ ក្នុងមុខម្ហូប Hue នីមួយៗ នារីជាប្រពន្ធ ស្ត្រីជាម្តាយ និងស្ត្រីជាជីដូន ហាក់ដូចជាចំណាយទាំងអារម្មណ៍ ទាំងចិត្តទាំងកាយដើម្បីតុបតែងនិងបង្កើតឡើងភាពទាក់ទាញសម្រាប់មុខម្ហូបនីមួយៗ។  ហាក់ដូចជាការពេញចិត្តនឹងរស់ជាតិម្ហូបអាហារបានបង្ហាញឡើងនូវលក្ខណៈសម្បត្តិរបស់ប្រជាជន Hue គ្រប់រូប។  លោកស្រី  Hoang Thi Nhu Huy ចុងភៅជនជាតិ Hue បាននិយាយថា: “ម្ហូប Hue មានតម្លៃណាស់ ពីព្រោះវាត្រូវបានចម្អិនពីកន្លែងដែលមានស្រ្តីច្រើនរូបបានយកចិត្តទុកដាក់ថែទាំ បណ្តុះបណ្តាលនិងអប់រំ នូវកិរិយាមាយាទ។ ទីពីរ គឺ Hue ជាដែនដីដែលមានធម្មជាតិអំណោយផល។ ហើយម្យ៉ាងវិញទៀត គឺមុននេះ Hue ជារាជធានីបុរាណ ទើបម្ហូបអាហារឆ្ងាញ់ពិសេសដែលមកពីគ្រប់ទិសទីត្រូវបានប្រមូលផ្តុំទាំងអស់នៅទីនេះ ក្នុងនោះ ម្ហូប Hue នៅរក្សាបានលក្ខណៈដោយឡែកនៃម្ហូបរាជវាំង”

ម្ហូប Hue មានលក្ខណៈវិសេសវិសាលដោយឡែក  

ទោះបីជាម្ហូប Hue ត្រូវធ្វើឡើងយ៉ាងល្អិតល្អន់ដោយសារតែមុខម្ហូបរាជវាំងក៏ដោយ ប៉ុន្តែមិនអាចខ្វះបាននូវម្ហូបអាហារប្រចាំថ្ងៃឡើយ។ ការទទួលទានក៏ជាកត្តាដ៏សំ ខាន់ផងដែរដើម្បីបង្កើតនូវភាពស្រស់បំព្រងនៃម្ហូប Hue ។

ចំពោះប្រជាជន Hue អាហារនីមួយៗហាក់ដូចជាពិធីបុណ្យពិសេស។ ជន Hue ទាំងអស់សុទ្ធតែយកចិត្តទុកដាក់រៀបចំកន្លែងនៅបន្ទប់បរិភោគអាហារបានយ៉ាងល្អ។ មិនថាវាជាអាហារគ្រួសារសាមញ្ញឬតុជប់លៀងនោះទេ ពោលគឺអាហារត្រូវតែ រៀបចំជាមួយម្ហូបសមរម្យ យ៉ាងស្អាតបាត។  ពេលញ៉ាំអាហារគេនិយាយតែរឿងរីករាយដែលគួរនិយាយប៉ុណ្ណោះ។

អស់រយៈពេលជាយូរណាស់មកហើយ បើទោះបីជាការមានការផ្លាស់ប្តូរជាច្រើន ប៉ុន្តែម្ហូបអាហារ Hue នៅតែរក្សាបាននូវលក្ខណៈដោយឡែករបស់ខ្លួន ហើយហាក់បីដូចជាមិនមានការផ្លាស់ប្តូរឬចង់ផ្លាស់ប្តូរនោះទេ។ វាមិនចាំបាច់ផ្លាស់ប្តូរអ្វីទេវាគ្រាន់តែត្រូវការថា ធ្វើយ៉ាងម៉េចដើម្បីអោយវាមានភាពទាក់ទាញ។ ចុងភៅធ្វើម្ហូប Hue Ton Nu Thi Ha បានចែករំលែកថា:

“ម្ហូបរាជវាំងនិងប្រពៃណី Hue កាន់តែរីកចំរើននិងមានការបើកទូលាយពីមួយថ្ងៃទៅមួយថ្ងៃ។ សង្គមស៊ីវិលបានបង្កើតមធ្យោបាយសំរាប់ស្ត្រីជនជាតិ Hue ដើម្បីអនុវត្តការធ្វើម្ហូបយ៉ាងងាយស្រួល។  ខ្ញុំគិតថាមនុស្សគ្រប់គ្នានឹងឃើញការចម្អិនអាហារ និងការច្នៃប្រឌិតដ៏ឈ្លាសវៃដូចជាស្ត្រី Hue”។

វប្បធម៌ម្ហូបអាហារទំនើបប៉ុន្តែមិនអាចខ្វះភាពសាមញ្ញឡើយ។ វប្បធម៌ម្ហូបអាហារមួយដ៏ឈ្ងុយឆ្ងាញ់ទាំងរសជាតិនិង សោភ័ណភាព។ប្រសិនបើអ្នកជាអ្នកចូលចិត្តម្ហូបអាហារគឺ Hue ជាកន្លែងដែលគួរឲ្យចាប់អារម្មណ៍សម្រាប់អ្នក៕

TAG
VOV/VOVworld/ម្ហូបអាហារ/រាជវាំង/ប្រជាប្រិយ/Hue

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត