logo

មហាសន្និបាតបក្ស​លើកទី ១៤៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី សង្កត់ធ្ងន់លើតួនាទីដឹកនាំលើ​គ្រប់ជ្រុងជ្រោយ របស់បក្សកុម្មុយនីស្តវៀតណាម

2026/1/21 | 07:12:04
(VOVWORLD) - នាថ្ងៃទី ២០ ខែមករា ក្នុងសន្និសីទសារព័ត៌មានបូកសរុបសកម្មភាពការទូតឆ្នាំ ២០២៥ របស់ក្រសួងការបរទេសរុស្ស៊ី ឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីការរំពឹងទុកចំពោះមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនីស្តវៀតណាម ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហានូយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានសង្កត់ធ្ងន់លើតួនាទីដឹកនាំលើគ្រប់ជ្រុងជ្រោយ របស់បក្សកុម្មុយនីស្តវៀតណាម។ 
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ឆ្លើយសំណួររបស់អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំនៅសហព័ន្ធរុស្ស៊ី ។ រូបថត៖ Tam Hang/VNA

លោកមានជំនឿជាក់ថា លទ្ធផលនៃមហាសន្និបាតលើកទី ១៤ នឹងរួមចំណែកដល់ការកសាងផែនការអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ីក្នុងពេលខាងមុខ។

ក្នុងថ្ងៃដដែលនោះ គេហទំព័ររបស់បក្សកុម្មុយនីស្តសហព័ន្ធរុស្ស៊ី (kprf.ru) និងកាសែតអេឡិចត្រូនិច Rossiyskaya Gazeta (rg.ru) បានចុះផ្សាយអត្ថបទអំពីមហាសន្និបាតបក្សលើកទី ១៤ ដោយវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តផ្លាស់ប្តូរថ្មី ជាមួយនឹងគោលដៅយកប្រជាជនជាមូលដ្ឋាននៃការអភិវឌ្ឍក្នុងអាណត្តិខាងមុខ។

កាសែត Rossiyskaya Gazeta ក៏បានកត់សម្គាល់ថា ទិសដៅធំៗជាច្រើននៃមហាសន្និបាតលើកទី ១៤ គឺសំដៅទៅរកការលើកកម្ពស់គុណភាពធនធានមនុស្ស អភិវឌ្ឍន៍គ្រឹះស្ថានអប់រំនិងវប្បធម៌ និងលើកទឹកចិត្តដល់បុគ្គលដែលមានភាពសកម្ម និងច្នៃប្រឌិត៕

TAG
VOV/VOVworld/មហាសន្និបាតបក្ស​លើកទី ១៤/រុស្ស៊ី/តួនាទីដឹកនាំ/បក្សកុម្មុយនីស្តវៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត