logo

មហាសន្និបាត​អង្គការសហប្រជាជាតិ​អនុម័តលើ​​សេចក្តីសម្រេចចិត្ត ​អំពាវនាវ​ឱ្យ​មាន​បទឈប់បាញ់​ជាបន្ទាន់​នៅ​អ៊ុយក្រែន

2026/2/25 | 09:35:28
(VOVWORLD) - ក្នុងឱកាសរំលឹកខួប ៤ឆ្នាំនៃការផ្ទុះឡើងជម្លោះរុស្ស៊ី-អ៊ុយក្រែន (ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២- ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៦) មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចចិត្តជាប្រវត្តិសាស្ត្រមួយដែលអំពាវនាវឱ្យមាន "បទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ" និង "សន្តិភាពដ៏ទូលំទូលាយ យុត្តិធម៌ និងយូរអង្វែង"។

នៅក្នុងសម័យប្រជុំពិសេសបន្ទាន់លើកទី ១១ នៅថ្ងៃទី ២៤ ខែកុម្ភៈ សេចក្តីព្រាងសេចក្តីសម្រេចចិត្តដែលគាំទ្រដោយអ៊ុយក្រែន និងប្រទេសអឺរ៉ុបជាច្រើន ត្រូវបានអនុម័តដោយមានសំឡេងគាំទ្រចំនួន ១០៧ សំឡេងប្រឆាំងចំនួន ១២ និងសំឡេងអនុប្បវាទចំនួន ៥១។ រុស្ស៊ីបានបោះឆ្នោតប្រឆាំង ខណៈដែលសហរដ្ឋអាមេរិកស្ថិតបានបោះសំឡេងអនុប្បវាទ។

ថ្លែងក្នុងឱកាសនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានជំរុញឱ្យអ្នកការទូតប្រើប្រាស់ឧបករណ៍ទាំងអស់ដើម្បីឆ្ពោះទៅរកការបញ្ឈប់ជម្លោះ។

ទន្ទឹមនឹងនេះ លោកស្រី Annalena Baerbock ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិត្រូវ «ខិតខំជារៀងរាល់ថ្ងៃដើម្បីសន្តិភាព» ហើយបានអំពាវនាវឱ្យមាន «បទឈប់បាញ់ជាបន្ទាន់ ទូលំទូលាយ និងគ្មានលក្ខខណ្ឌ»៕

TAG
VOV/VOVworld/មហាសន្និបាត​អង្គការសហប្រជាជាតិ​/សេចក្តីសម្រេចចិត្ត/​បទឈប់បាញ់​/​អ៊ុយក្រែន

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត