logo

មហាសាមគ្គីជនជាតិទាំងមូល៖ កត្តាយុទ្ធសាស្ត្រដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍នៅក្នុងយុគសម័យថ្មី

2026/1/21 | 07:33:00

(VOVWORLD) - ថ្លែងនៅក្នុងសម័យពិភាក្សាលើសេចក្តីព្រាងឯកសារនាព្រឹកថ្ងៃទី ២១ ខែមករា ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្សនោះ លោកស្រី ហា ធីង៉ា អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ
វៀតណាម បានសង្កត់ធ្ងន់លើតួនាទីនៃផែនមហាសាមគ្គីជនជាតិទាំងមូលក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍នានា។

លោកស្រី ហា ធីង៉ា - អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។ (រូបថត៖ VOV)

យោងតាមលោកស្រី ហា ធីង៉ា ក្នុងអាណត្តិកន្លងមក បក្សនិងរដ្ឋបានបន្តចេញផ្សាយ និងអនុវត្តន៍គោលជំហរនិងគោលនយោបាយដោយព្រមៗគ្នា តាមនោះបង្កើតមូលដ្ឋានគ្រឹះរឹងមាំដើម្បីលើកកម្ពស់កម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល។ ជាលទ្ធផល ការស្រុះចិត្តគំនិតសង្គមត្រូវបានពង្រីកជាបន្តបន្ទាប់ ហើយជំនឿជាក់បស់ប្រជាជនលើបក្ស និងរដ្ឋត្រូវបានពង្រឹងកាន់តែខ្លាំងឡើង។

នៅពេលដែលប្រទេសជាតិឈានចូលយុគសម័យថ្មី ការលើកកម្ពស់កម្លាំងនៃផែនមហាសមគ្គីជនជាតិទាំងមូល បានក្លាយជាកត្តាយុទ្ធសាស្ត្រ និងជាកម្លាំងចលករដ៏សំខាន់ដើម្បីជួយប្រទេសជាតិជំនះពុះពារលើបញ្ហាប្រឈម ចាប់យកឱកាស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

“រណសិរ្សមាតុភូមិវៀតណាមត្រូវតែលើកកំពស់តួនាទីជាសម្ព័ន្ធភាពនយោបាយ និងជាសហព័ន្ធស្ម័គ្រចិត្តរបស់បណ្ដាអង្គការនយោបាយ អង្គការនយោបាយសង្គម អង្គការសង្គម និងបុគ្គលឆ្នើមៗមកពីគ្រប់ស្រទាប់វណ្ណៈសង្គម ជនជាតិ សាសនា និងប្រជាជនវៀតណាមដែលរស់នៅក្រៅប្រទេស។ រណសិរ្សមាតុភូមិ និងអង្គការសមាជិកនានា បន្តផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លា គ្រប់ជ្រុងជ្រោយ អំពីខ្លឹមសារ វិធីសាស្រ្ត និងយន្តការប្រតិបត្តិការ ដោយផ្តោតលើបញ្ហាជីវភាពរស់នៅរបស់ប្រជាជន ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស”៕

TAG
VOV/VOVworld/មហាសាមគ្គី/ជនជាតិ/វៀតណាម/ឯកសារ/មហាសន្និបាត/បក្សកុម្មុយនិស្ត/លើកទិ១៤

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត