logo

មហោស្រពវប្បធម៌ម្ហូបអាហារអន្តរជាតិឆ្នាំ ២០២៥ ទាក់ទាញអ្នកទស្សនាជិតពីរម៉ឺននាក់

2025/11/24 | 08:32:00
(VOVWORLD) - មហោស្រពវប្បធម៌ម្ហូបអាហារអន្តរជាតិឆ្នាំ២០២៥ ដែលមានប្រធានបទ “ដំណើរកម្សាន្តភ្លក់រសជាតិឆ្លងកាត់ទ្វីបទាំងប្រាំ” បានប្រព្រឹត្តទៅនៅទីក្រុងហាណូយនាថ្ងៃទី២២ និង២៣ ខែវិច្ឆិកា ដោយទាក់ទាញអ្នកទស្សនាជិត ២០.០០០ នាក់ មកទទួលរសជាតិម្ហូបអាហារចម្រុះ ពីប្រទេសជាច្រើន។
អំបុកពិសេសរបស់ទីក្រុងហាណូយត្រូវបានដាក់តាំងបង្ហាញនៅស្តង់អាស៊ាន (រូបថត៖ VOV)

ភាពសម្បូរបែបនិងភាពចម្រុះនៃម្ហូបអាហារវៀតណាម និងអន្តរជាតិដែលបានឧទ្ទេសនាមនៅតាមស្តង់នានា បានធ្វើឱ្យអ្នកទទួលទានអាហារជាច្រើនពេញចិត្តនៅពេលមកទស្សនាមហោស្រពម្ហូបអាហារអន្តរជាតិឆ្នាំ២០២៥។ អ្នកស្រី ឡេ ធិ ប៊ិច ង៉ា នៅទីក្រុងហាណូយ បានចែករំលែកថា៖ “កម្មវិធីនេះពិតជាអស្ចារ្យណាស់! មានស្តង់ម្ហូប ទាំងរបស់វៀតណាម និងប្រទេសដទៃទៀត។ ខ្ញុំគិតថា គួរតែត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ដើម្បីឱ្យប្រជាជនវៀត ណាម ជាពិសេសទីក្រុងហាណូយ អាចរីករាយជាមួយម្ហូបអាហារនៃប្រទេសដទៃទៀត ក៏ដូចជាប្រទេសវៀតណាមផងដែរ”។

មហោស្រពវប្បធម៌ម្ហូបអាហារឆ្នាំនេះ បានទាក់ទាញការចូលរួមពីស្តង់ចំនួន ១២៨ មកពីស្ថានទូតចំនួន ៥០ ទីភ្នាក់ងារការបរទេសក្នុងស្រុកចំនួន ២០ អង្គភាពចំនួន ៨ ចំណុះក្រសួងការបរទេស អាជីវកម្ម និងអង្គការអន្តរជាតិជាច្រើន។ ព្រឹត្តិការណ៍នេះបានក្លាយជានិមិត្តរូបនៃការផ្លាស់ប្តូរវប្បធម៌ ការចែករំលែក និងសាមគ្គីភាពអន្តរជាតិ៕

TAG
VOV/VOVworld/មហោស្រពវប្បធម៌/ម្ហូបអាហារអន្តរជាតិ/២០២៥/ទាក់ទាញ/អ្នកទស្សនា/ជិតពីរម៉ឺននាក់

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត