logo

មហោស្រពសរទរដូវហាណូយដ៏គួរឱ្យចាប់អារម្មណ៍

2025/11/24 | 10:21:48
(VOVWORLD) - នៅយប់ថ្ងៃទី ២៣ ខែវិច្ឆិកា ពិធីបិទមហោស្រពសរទរដូវហាណូយលើកទី ៣ បានប្រព្រឹត្តទៅនៅលើផ្លូវដើរថ្មើរជើង Tran Nhan Tong (នៃទីក្រុងហាណូយ) ដោយបិទបញ្ចប់ដំណើរនៃ “សរទរដូវហាណូយ - រដូវនៃការចងចាំ" គួរឲ្យចាប់អារម្មណ៍។ 

ក្នុងរយៈពេល ៣ ថ្ងៃ កន្លែងពិសោធន៍ជាច្រើន រួមជាមួយនឹងការតាំងពិព័រណ៍រូបថត និងការប្រគំតន្ត្រី... បានទាក់ទាញមនុស្ស និងអ្នកទេសចរជាង ៥០.០០០ នាក់ ដែលបង្កើតជារូបភាពដ៏រស់រវើកនៃទេសចរណ៍នាសរទរដូវហាណូយ។

ផ្លូវដើរថ្មើជើង Tran Nhan Tong និងឧទ្យាន Thong Nhat បានក្លាយជាមជ្ឈមណ្ឌលពិសោធន៍ ជាមួយនឹងស្តង់រាប់សិបដែលដាក់តាំងបង្ហាញផលិត ផលទេសចរណ៍ សិប្បកម្ម ម្ហូបប្រពៃណី និងការសម្តែងសិល្បៈប្លែកៗ។ កន្លែងតាំងពិព័រណ៍ "ហាណូយ - សរទរដូវ មើលឃើញតាមរយៈកែវកញ្ជក” បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទេសចរជាច្រើនជាមួយនឹងរូបថតសិល្បៈរាប់រយ និងឯកសារដ៏មានតម្លៃអំពីទីក្រុងហាណូយអតីតកាល និងបច្ចុប្បន្ន។ កន្លែងធ្វើម្ហូប "រសជាតិនៃការចងចាំ" បាននាំមកនូវម្ហូបឆ្ងាញ់ៗដែលទាក់ទងនឹងសរទរដូវរបស់ទីក្រុងហាណូយ។ កម្មវិធីសិល្បៈដូចជា “ពណ៌សរទរដូវនៃទីក្រុងហាណូយ” សួនកុមារ “សរទរដូវសម្រាប់ទីក្រុងហាណូយ” ឬសកម្មភាពរបស់កុមារ “សុបិនសរទរដូវរបស់អូន” បាននាំមកនូវបរិយាកាសវប្បធម៌ដ៏សម្បូរបែប៕

TAG
VOV/VOVworld/មហោស្រព/សរទរដូវហាណូយ/ដ៏គួរឱ្យចាប់អារម្មណ៍

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត