logo

យុទ្ធនាការ “ជំហានសប្បុរសធម៌​រាប់លាន” បាន​បញ្ចប់ដោយ​ទទួលបាន​លទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន

2024/4/22 | 10:23:00
(VOVWORLD) - នៅខេត្ត Dien Bien កាលពីថ្ងៃទី ២១ ខែមេសា សមាគមកាកបាទក្រហមវៀតណាមបានរៀបចំពិធីបូកសរុបយុទ្ធនាការ ”ជំហានសប្បុរសធម៌រាប់លាន”។ យុទ្ធនាការនេះបានបញ្ចប់ដោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ជាជ្រើន សម្រេចលើសពីគោលដៅដែលបានកំណត់។

"ជំហានសប្បុរសធម៌រាប់លាន" គឺជាព្រឹត្តិការណ៍ចាប់ផ្តើមក្នុងជួរសកម្មភាពជួយជ្រោមជ្រែងខែមនុស្សធម៌ឆ្នាំ ២០២៤ (ខែឧសភា) ដោយប្រធានបទ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រលាញ់"។ គោលដៅនៃយុទ្ធនាការនេះ គឺទាក់ទាញមនុស្ស ៧០.០០០ នាក់ឱ្យចូលរួមបំផុសសកម្មភាពកីឡា (ដើរ/រត់) និងកត់ត្រាសមិទ្ធផលតាមរយៈកម្មវិធី vRace ឲ្យឈានដល់ ចម្ងាយ ៧០០.០០០ គីឡូម៉ែត្រ ហើយថវិកាដែលបានកៀងករ សម្រេចបាន ៧ ពាន់លានដុង (ប្រហែល ៣០០.០០០ ដុល្លារអាមេរិក)។

លោក Nguyen Hai Anh - អនុប្រធាន និងជាអគ្គលេខាធិការសមាគមកាកបាទក្រហមវៀតណាម មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសលទ្ធផលនៃយុទ្ធនាការនេះ។ រូបថត៖ nhandaoonline.vn

ក្នុងរយៈពេល៥៦ថ្ងៃនៃការអនុវត្ត យុទ្ធនាការ “ជំហានសប្បុរសធម៌រាប់លាន” បានឆ្លងកាត់ខេត្តចំនួន៦៣លើទូទាំងប្រទេស។ តួលេខទាំងនេះ បានបង្ហាញពីប្រសិទ្ធភាពនៃកម្មវិធី នៅពេលដែលចំនួនអ្នកចូលរួមគឺខ្ពស់ជាង ១,៣ដង ហើយមូលនិធិសម្រេចបានគឺខ្ពស់ជាង ២ ដងបើធៀបនឹងគោលដៅដែលបានដាក់ចេញ។ ជាពិសេស យុទ្ធនាការនេះបានទាក់ទាញការយកចិត្តទុកដាក់របស់យុវវ័យជាច្រើននាក់។ ការចូលរួមក្នុងយុទ្ធនាការ "ជំហានសប្បុរសធម៌រាប់លាន" ជួយឱ្យប្អូនៗយល់ដឹងពីទំនួលខុសត្រូវចំពោះសង្គម ជាពិសេសចំពោះប្រវត្តិសាស្ត្រ និងប្រពៃណីដ៏រុងរឿងរបស់ជំនាន់មុនៗ៕

TAG
VOV/VOVworld/យុទ្ធនាការ/ជំហានសប្បុរសធម៌/​យុវជន​/ខេត្ត Dien Bien

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត