logo

យុទ្ធនាការម៉ោងផែនដីឆ្នាំ២០២៦ ជាមួយនឹងសារ "នវានុវត្តន៍បៃតង - អនាគតបៃតង"

2026/3/18 | 08:58:32
(VOVWORLD) - យោងតាមផែនការ នាព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមនឹងបំផុសជាផ្លូវការនូវចលនា “ប្រជាជនទាំងមូលសន្សំសំចៃថាមពល ជួយជ្រោមជ្រែងម៉ោងផែនដីឆ្នាំ២០២៦” ជាមួយនឹងសារ “នវានុវត្តន៍បៃតង - អនាគតបៃតង”។ 
លោក Nguyen Hoang Long អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងប្រជាពលរដ្ឋចូលរួមក្នុងការរត់ប្រណាំងដើម្បីជួយជ្រោមជ្រែងម៉ោងផែនដី ឆ្នាំ២០២៥។ (រូបថត៖ VOV5)

លោក Nguyen Hoang Long អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានចែករំលែកថា៖

“ឆ្នាំ២០២៦ គឺជាឆ្នាំទី១៥ហើយ ដែលក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានរៀបចំការជួយជ្រោមជ្រែងយុទ្ធនាការម៉ោងផែនដី។ តាមរយៈដំណើរនេះ យុទ្ធនាការបានលើសពីអត្ថន័យជានិមិត្តរូបនៃការបិទភ្លើងរយៈពេល ៦០នាទី ដែលបានក្លាយជាមូលដ្ឋានសម្រាប់បង្កើនការយល់ដឹងរបស់សង្គមអំពីការប្រើប្រាស់ថាមពលដោយសន្សំសំចៃនិងមានប្រសិទ្ធភាព; ប្រែក្លាយទៅជាសកម្មភាពជាប្រចាំ និងជាបន្តបន្ទាប់ក្នុងផលិតកម្ម និងជីវភាពប្រចាំថ្ងៃ។ ជាមួយនឹងសារ “នវានុវត្តន៍បៃតង - អនាគតបៃតង” យើងមានបំណងចង់រីកសាយភាយយ៉ាងខ្លាំងក្លាថែមទៀតនូវស្មារតីនវានុវត្តន៍ក្នុងទូទាំងសង្គម ចាប់ពីស្ថាប័នគ្រប់គ្រង សហគ្រាស រហូតដល់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីកសាងសេដ្ឋកិច្ចទំនើប មានផលិតភាពខ្ពស់ និងអភិវឌ្ឍប្រកបដោយចីរភាព”៕

TAG
VOV/VOVworld/ម៉ោងផែនដី/វៀតណាម/ជួយជ្រោមជ្រែង/ថាមពល

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត