logo

យោធភូមិភាគទី​ ៥ ពិនិត្យសុខភាពនិងផ្តល់អំណោយដល់ប្រជាជនកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

2026/3/25 | 11:20:39
(VOVWORLD) - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជនកម្ពុជា នាថ្ងៃទី២៥ ខែមីនា ក្រុមការងារនៃបញ្ជាការដ្ឋានយោធភូមិភាគទី៥ (កងទ័ពប្រជាជនវៀតណាម) បានទៅសួរសុខទុក្ខនិងផ្តល់អំណោយដល់ប្រជាជននៅក្នុង ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ប្រទេសកម្ពុជា។
ការពិនិត្យសុខភាពសម្រាប់ប្រជាជនកម្ពុជា។ រូបថត៖ VOV

នៅទីនេះ គ្រូពេទ្យនិងបុគ្គលិកពេទ្យមកពីមន្ទីរពេទ្យយោធាលេខ១៧ (នាយកដ្ឋានភស្តុភារ និងបច្ចេកទេសនៃយោធភូមិភាគទី៥) បានធ្វើការពិនិត្យជំងឺ ការពិគ្រោះយោបល់សុខភាព និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃដល់ប្រជាជនជិត ១០០០នាក់នៅក្នុងតំបន់។

យោធភូមិភាគទី ៥ ជូនអំណោយដល់ប្រជាជនកម្ពុជា។ រូបថត៖ VOV

នេះជាសកម្មភាពដ៏មានអត្ថន័យ សំដៅជួយឧបត្ថម្ភដល់ប្រជាជននៅតំបន់ដាច់ស្រយាលរបស់កម្ពុជា ឱ្យទទួលបានការថែទាំសុខភាពកាន់តែប្រសើរជាង និងកាត់បន្ថយការលំបាកក្នុងជីវភាពរបស់ខ្លួន ដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីក្នុងបរិយាកាសសប្បាយរីករាយ។ សកម្មភាពនេះបញ្ជាក់ជាថ្មីម្តងទៀតអំពីសាមគ្គីភាព និងចំណងមិត្តភាពជិតស្និទ្ធរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរតាមបណ្តោយព្រំដែន៕

TAG
VOV/VOVworld/យោធភូមិភាគទី​ ៥/កម្ពុជា/បុណ្យចូលឆ្នាំថ្មី/ការពារជាតិ​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត