logo

យុវជនវៀតណាមរួមដំណើរជាមួយយុទ្ធនាការម៉ោងផែនដី២០១៦

2016/3/18 | 07:00:00

(VOV)_សិស្សានុសិស្សនិងនិស្សិតជាកងកម្លាំងស្នូល 
 រួមជាមួយប្រជាជន​ក្នុងទូទាំងប្រទេសបានចូលរួម  
យុទ្ធនាការម៉ោងផែនដី២០១៦ដែលជាព្រឹត្តិការណ៍ 
ធំ​មួយ មិនគ្រាន់តែនៅវៀតណាមប៉ុណ្ណោះទេ ថែម 
ទាំងលើទូទាំងពិភពលោកទៀតផង។ ដោយប្រធានបទ៖ សកម្មភាពតូច អត្ថន័យធំធេង យុទ្ធនាការម៉ោងផែនដី​២០១៦ឆ្នាំនេះទទួលបានការជួយជ្រោមជ្រែងពីសិស្សានុសិស្សនិងនិស្សិត ចាប់ពីពេលបង្កើតដល់ពេលបញ្ចប់។ 

(VOV)_សិស្សានុសិស្សនិងនិស្សិតជាកងកម្លាំងស្នូល រួមជាមួយប្រជាជន​ក្នុង
ទូទាំងប្រទេសបានចូលរួម យុទ្ធនាការម៉ោងផែនដី២០១៦ដែលជាព្រឹត្តិការណ៍ធំ​
មួយ មិនគ្រាន់តែនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងលើទូទាំងពិភពលោកទៀត
ផង។ ដោយប្រធានបទ៖ សកម្មភាពតូច អត្ថន័យធំធេង យុទ្ធនាការម៉ោងផែនដី​
២០១៦ឆ្នាំនេះទទួលបានការជួយជ្រោមជ្រែងពីសិស្សានុសិស្សនិងនិស្សិត ចាប់ពី
ពេលបង្កើតដល់ពេលបញ្ចប់។ 

យុវជនវៀតណាមរួមដំណើរជាមួយយុទ្ធនាការម៉ោងផែនដី២០១៦

អ្នកស្ម័គចិត្តចំនួនបីពាន់នាក់ នៅទីក្រុងហាណូយ បានរួមគ្នារៀបជាសញ្ញា 60+
ក្នុងពិធីបើកសម្ពោធន៍យុទ្ធនាការនាថ្ងៃទី៥មិនា នៅមហាវិទ្យាល័យហាណូយ។ បន្ទាប់
នោះ បណ្ដាអ្នកស្ម័គចិត្តបន្តចូលរួមការរត់ប្រណាំង និងជិះកង់ នៅសួន​ឧទ្យាន Cau
Giay នាថ្ងៃទី១២មិនាកន្លងទៅ។ រួមជាមួយគ្នានោះ បណ្ដា​សិស្សា​នុសិស្សនិងនិស្សិត
ក៏បានចូលរួមការប្រឡងរចនាថង់កាបូប ក្រណាត់​ ស្និទ្ធិស្នាល​ជាមួយ​បរិស្ថាន បណ្ដាស្ថាប័ន អង្គការចូលរួមការបិទភ្លើងក្នុងថ្ងៃនេះ។ ចែករំលែកអំពី​យុទ្ធនាការនេះ លោក
 Nguyen Khanh Thanh ប្រធានក្លិប Green 4 Life ប្រធាន​គណៈកម្មាធិការសម្រប
សម្រួលអ្នកស្ម័គចិត្តយុទ្ធនាការម៉ោងផែនដី២០១៦ នៅ​ទីក្រុងហាណូយ បានចែករំលែកថា៖

          “ សារលិខិតរបស់យុទ្ធនាការឆ្នាំនេះគឺ៖សកម្មភាពតូច អត្ថន័យធំធេង។​ តាម​
នោះ យើងខ្ញុំចង់ផ្ញើសារទៅកាន់សហគមន៍គឺយើងមិនគ្រាន់តែសន្សំសំចៃប្រភពថា
មពលអគ្គីសនីប៉ុណ្ណោះទេ ថែមទាំងប្រភពធនធានផ្សេងៗទៀត ដូចជា៖ ទឹក ​ម្ហូបអា
ហារ ។ ប្រសិនបើមនុស្សគ្រប់រូបរួមដៃអនុវត្តបណ្ដាសកម្មភាពដូច្នេះ ខ្ញុំ​ជឿជាក់ថា៖
 ទឹកដី និងបរិស្ថានរបស់យើងនឹងស្រស់ថ្លា បរិសិទ្ធិជាងមុន។”

          មិនគ្រាន់តែនៅទីក្រុងហាណូយប៉ុណ្ណោះទេ នៅតំបន់ផ្សេងៗ បណ្ដាសិស្សា
នុសិស្សនិងនិស្សិត និងអ្នកស្ម័គចិត្តនានាក៏បានចូលរួមយ៉ាងសកម្មយុទ្ធនាការ
ម៉ោងផែនដី២០១៦។ នារសៀល នៅមណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ឌ Nguyen Van Cu
ទីក្រុង Bac Ninh ​សិស្សានុសិស្សនិងនិស្សិតជាង៣០០នាក់នៅ​ទីក្រុង បានរាំ​ 
Flashmoh ដើម្បីផ្សព្វផ្សាយសារលិខិតអំពីកិច្ចការពារបរិស្ថាន។

យុវជនវៀតណាមរួមដំណើរជាមួយយុទ្ធនាការម៉ោងផែនដី២០១៦

ចំពោះសិស្សានុសិស្សនិងនិស្សិត ការចូលរួមយុទ្ធនាការម៉ោងផែនដីជាបទ​ពិ
សោធន៍មួយថ្មីថ្មោងនិងគួរអោយចាប់ចិត្ត។ នេះក៏ជាឱកាសដើម្បីជួបប្រាស្រ័យនិង
ចែករំលែកចំណេះដឹងអំពីកិច្ចការពារបរិស្ថាន។ ចែករំលែកអំពីមនោសញ្ជេតនា​របស់
ខ្លួន ក្នុងពេលចូលរួមយុទ្ធនាការម៉ោងផែនដី មិត្ត Nguyen Thi Lan ប្រធានក្លិប Hai Au
 ទីក្រុង Bac Ninh ( ភាគខាងជើងវៀតណាម) ​បាន​អោយដឹងថា៖

          “ តាមរយៈសកម្មភាពទាំងនេះ ខ្ញុំបានយល់បន្ថែមអំពីការប្រើប្រាស់ថា​មពល
ប្រចាំថ្ងៃដូចម្តេច? ហើយយុទ្ធនាការម៉ោងផែនដីនេះមានអត្ថន័យ​សំ​ខាន់ សំរាប់បរិ
ស្ថានផងដែរ។ ជាប្រចាំថ្ងៃ យើងបានប្រើប្រាស់ថាមពលអគ្គីសនីជាច្រើនដោយប្រ
ភពថាមពលគឺពីរ៉ែធ្យូង កំលាំងទឹកនិងប្រភព​ថាមពលជាច្រើនប្រភេទទៀត។ ដូច្នេះ
 ខ្ញុំបានចូលរួមដើម្បីអំពាវនាវអោយមនុស្សគ្រប់រូបរួមដៃសន្សំសំចៃអគ្គីសនី ការ​ពា
រប្រភពរ៉ែ ក៏ដូចជាការពារប្រទេសវៀតណាម។”

          នេះគឺជាឆ្នាំទី៨ វៀតណាមបានចូលរួមយុទ្ធនាការម៉ោងផែនដី។ ការចូលរួម
យុទ្ធនាការនេះរបស់សិស្សានុសិស្សនិងនិស្សិតកាន់តែច្រើនឡើងពីមួយថ្ងៃទៅ​
មួយថ្ងៃ បានរួមចំណែកសំខាន់ក្នុងកិច្ចការពារបរិស្ថាន និងលើកកំពស់ការទទួល
ខុសត្រូវរបស់ប្រជាពលរដ្ឋម្នាក់ៗ ចំពោះការសន្សំសំចៃថាមពលដែរ៕

TAG
យុវជន/វៀតណាម/ម៉ោងផែនដី២០១៦/vov

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត