logo

រីករាយនឹងពិធីបុណ្យវាយ yen របស់ជនជាតិ Mong នៅ Ha Giang

2023/5/29 | 08:00:00
(VOVWORLD) - មកដល់ខេត្ត Ha Giang ក្នុងថ្ងៃបុណ្យទាននិងបុណ្យចូលឆ្នាំថ្មី... ស្នូរសំឡេងនៃល្បែងវាយ yen ហាក់ដូចជាអញ្ជើញមនុស្សទាំងអស់គ្នាមករីករាយ ខិតមកជិតគ្នា រួបរួមសាមគ្គី និងរួមគ្នាថែរក្សាតម្លៃវប្បធម៌ខាងស្មារតីដ៏ពិសេសដោយឡែករបស់ជនជាតិ Mong នៅតំបន់ព្រៃភ្នំ។
ល្បែងវាយ yen នាំមនុស្សមកជិតគ្នា។ រូបថត៖ VOV

ក្នុងពិធីបុណ្យនៅភូមិនានារបស់ប្រជាជនជនជាតិ Mong នៅលើខ្ពង់រាបថ្ម Ha Giang រួមជាមួយនឹងសកម្មភាពផ្លាស់ប្តូរវប្បធម៌សិល្បៈជាច្រើន ការរាំត្រែ ការច្រៀងសាសងគ្នានោះ គឺមិនអាចខ្វះបានល្បែងកំសាន្តប្រជាប្រិយប្លែកៗដូចជាការលេងវូ ល្បែងរុញអង្រែ ល្បែងទាញព្រ័ត្រ... ប៉ុន្តែពិសេសបំផុតគឺល្បែងវាយ yen។

ល្បែងវាយ yen មិនខុសពីកីឡាវាយសីទេ។ ល្បែងនេះត្រឹមតែជាការហាត់ប្រាណដើម្បីសុខភាពសុទ្ធសាធ មិនរៀបចំការប្រកួត គ្មានច្បាប់លេង គ្មានការឈ្នះ-ចាញ់នោះទេ។ អ្នកលេងគ្រាន់តែបោះកូន yen  ហើយប្រើរ៉ាកែតឈើ ដើម្បីវាយទៅមកតែប៉ុណ្ណោះ។

មិនដឹងថាតាំងពីពេលណានោះទេ ល្បែងវាយ yen បានក្លាយជាល្បែងប្រកបដោយប្រជាប្រិយភាពក្នុងសហគមន៍បណ្ដាជនជាតិភាគតិចនៅតាមតំបន់ព្រៃភ្នំ ជាពិសេសជនជាតិ Mong នៅស្រុក Quan Ba (ខេត្ត Ha Giang)។ ជាប់មមាញឹកនឹងការងារស្រែចំការពេញមួយឆ្នាំ  ប៉ុន្តែក្នុងបុណ្យតេត ឬពិធីបុណ្យទាននានា ប្រជាជនទូទាំងភូមិឃុំ តែងតែត្រៀមរៀបចំរ៉ាកែតឈើ និងកូន yen ឲ្យបានស្រស់ស្អាតដើម្បីលេងជាមួយគ្នា។ ប្អូន Vang Ngoc Xuan នៅឃុំ Thanh Van ស្រុក Quan Ba ខេត្ត Ha Giang បានឲ្យដឹងថា៖

"ជនជាតិ Mong នៅខេត្ត Ha Giang មានល្បែងកំសាន្តប្រជាប្រិយប្លែកៗជាច្រើនដូចជា លេងវូ រុញអង្រែ ទាញព្រ័ត្រ ជាដើម ប៉ុន្តសប្បាយបំផុតគឺនៅតែជាល្បែងវាយ yen។ ល្បែងនេះ អ្នកណាក៏អាចលេងបានដែរ សប្បាយខ្លាំងណាស់"។

ជនជាតិ H'mong វាយកូន yen ដោយរ៉ាកែតឈើធ្វើពីបន្ទះឈើអុក ឬឈើស្រល់ ដែលស្រាល និងរឹងមាំ។ នៅពេលវាយ បញ្ចេញសំឡេងសប្បាយណាស់។ ការលេងល្បែងនេះក៏បង្ហាញពីភាពប៉ិនប្រសប់ សមត្ថភាពគិតគូរ និងភាពស្វិតស្វាញនៃបាតដៃរបស់អ្នកលេងទៀតផង។ អ្នកស្រី Vuong Thi Sim ប្រជាពលរដ្ឋនៅឃុំ Thanh Van ស្រុក Quan Ba ខេត្ត Ha Giang បានចែករំលែកថា៖ ក្នុងពិធីបុណ្យទាន និងបុណ្យចូលឆ្នាំថ្មីម្ដងៗ ក្រៅពីរៀបចំសម្លៀកបំពាក់ថ្មីៗសម្រាប់កូនៗ អ្នកស្រី និងប្ដីក៏ធ្វើរ៉ាកែតឈើ និងកូន yen ដ៏ស្រស់ស្អាតបំផុតសម្រាប់គ្រួសារទៅលេងទៀតផង។ អំពីរបៀបធ្វើរ៉ាកែតឈើ និងកូន yen នោះ អ្នកស្រី Sim បាននិយាយថា៖

"ដើម្បីឱ្យកូន yen ហើរបានខ្ពស់ និងបង្វិលបានស្អាតជាង យើងត្រូវការរោមមាន់ចន្លោះពី ៥ ដល់ ៧ ដែលដោតចូលក្នុងបំពង់ឫស្សីមួយ។ បំពង់ឫស្សីត្រូវជ្រើសរើសបំពង់ចាស់ និងត្រង់។ បន្ទាប់មកគឺធ្វើរ៉ាកែតឈើ ត្រូវជ្រើសរើសបន្ទះឈើប្រវែងពី ៣៥ ដល់ ៤០ សង់ទីម៉ែត្រ ទទឹង ២៥ ដល់ ៣០ សង់ទីម៉ែត្រ មូលចុងម្ខាងសម្រាប់ដៃកាន់ ហើយចុងម្ខាងទៀតត្រូវសំប៉ែតដើម្បីវាយ"។

ល្បែងវាយ yen គឺជាតម្លៃខាងស្មារតីនិងវប្បធម៌ពិសេសរបស់ជនជាតិ Mong។ រូបថត៖ VOV

ល្បែងប្រជាប្រិយនេះមិនត្រឹមតែជួយផ្សារភ្ជាប់ប្រជាជននៅក្នុងភូមិជាមួយគ្នាប៉ុណ្ណោះទេ ថែមទាំងក៏ជាទម្រង់នៃការជួបប្រាស្រ័យរវាងកំលោះនិងក្រមុំទៀតផង។ គេមានទស្សនៈទានថា ប្រសិនបើកំលោះក្រមុំមួយគូវាយលើសពី ១០ នាទី ប៉ុន្តែកូន yen មិនធ្លាក់ដល់ដី នោះបង្ហាញថាពួកគេជាប់និស្ស័យជាមួយគ្នា។ ពីនោះ ពួកគេនឹងស្វែងយល់គ្នានិងចងចំណងជាប្តីប្រពន្ធ។ អ្នកស្រី Vuong Thi Sim បានឲ្យដឹងថែមទៀតថា៖

ទាំងជនចាស់ជរានិងកុមារក៏អាចលេងបានដែរ។ ពិតជាសប្បាយខ្លាំងណាស់។ ការលេងល្បែងវាយ yen នេះ ជួយប្រជាជនឲ្យកាន់តែជិតស្និទ្ធជាមួយគ្នាក្នុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំថ្មី"។

មកដល់ខេត្ត Ha Giang ក្នុងថ្ងៃបុណ្យទាននិងបុណ្យចូលឆ្នាំថ្មី... ស្នូរសំឡេងនៃល្បែងវាយ yen ហាក់ដូចជាអញ្ជើញមនុស្សទាំងអស់គ្នាមករីករាយ ខិតមកជិតគ្នា រួបរួមសាមគ្គី និងរួមគ្នាថែរក្សាតម្លៃវប្បធម៌ខាងស្មារតីដ៏ពិសេសដោយឡែករបស់ជនជាតិ Mong នៅតំបន់ព្រៃភ្នំ៕

 
TAG
VOV/VOVworld/Mong/Ha Giang/ជនជាតិភាគតិច/វៀតណាម/ល្បែងកំសាន្ត/ប្រជាប្រិយ/​ វាយ yen

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត