logo

រង់ចាំថ្ងៃប្រកួតប្រជែងដ៏ជោគជ័យសម្រាប់កីឡាវៀតណាម

2025/12/12 | 09:05:00
(VOVWORLD) - ថ្ងៃទី១២ ខែធ្នូនេះ គណៈប្រតិភូកីឡាវៀតណាមត្រូវបានរំពឹងថា នឹងឈ្នះមេដាយមាសជាច្រើន ខណៈដែលអត្តពលិកក្នុងវិស័យកីឡាខ្លាំងៗមួយចំនួនរបស់វៀតណាម ដូចជា ហែលទឹក អត្តពលកម្ម ទូកកាណូ/កាយ៉ាក់ កាយសម្ព័ន្ធ យូដូ    ការ៉ាតេ... កំពុងចូលរួមក្នុងវគ្គផ្តាច់ព្រ័ត្រ។ 
គណៈប្រតិភូកីឡាវៀតណាមទទួលបានមេដាយយ៉ាងច្រើននៅស៊ីហ្គេម ៣៣ (រូបថត៖ VOV)

ជាពិសេស ក្នុងវិញ្ញាសារហែលទឹក ការផ្តោតសំខាន់គឺទៅលើវិញ្ញាសាហែលទឹកសេរី ១៥០០ ម៉ែត្របុរស លោក Nguyen Huy Hoang ដែលជាជើងឯក SEA Games ច្រើនសម័យកាល អតីតម្ចាស់មេដាយប្រាក់ ASIAD និងជាអត្តពលិកកំពូលម្នាក់នៅអាស៊ីអាគ្នេយ៍។ ក្នុងវិញ្ញាសាអត្តពលកម្ម លោក Vu Duc Anh ដែលជាជើងឯករងលោតខ្ពស់ SEA Games លើកទី៣២ នៅតែបន្តជាក្តីសង្ឃឹមដ៏ធំមួយ។ សិល្បៈក្បាច់គុននៅតែជាចំណុចខ្លាំងសម្រាប់គណៈប្រតិភូកីឡាវៀតណាមនៅថ្ងៃទី១២ ខែធ្នូ។ ក្នុងវិញ្ញាសាយូដូ អត្តពលិកបួននាក់ដែលឡើងដល់វគ្គផ្តាច់ព្រ័ត្របើកឱកាសឱ្យក្រុមវៀតណាមឈ្នះមេដាយមាស។ ម្សិលមិញ (ថ្ងៃទី១១ ខែធ្នូ) ដែលជាថ្ងៃផ្លូវការទីពីរនៃការប្រកួតនៅ SEA Games លើកទី៣៣ នៅប្រទេសថៃ ត្រូវបានចាត់ទុកថាជា "ថ្ងៃមាស" សម្រាប់គណៈប្រតិភូកីឡាវៀតណាម ដោយអត្តពលិកឈ្នះមេដាយមាសផ្លូវការចំនួន ១០ និងមេដាយមាសចំនួន ២ ក្នុងវិញ្ញាសាក្បាច់គុនចម្រុះ (មិនរាប់បញ្ចូលក្នុងចំណាត់ថ្នាក់មេដាយរួម)។

វិញ្ញាសារហែលទឹក អ្នកហែលទឹក Pham Thanh Bao បានការពារមេដាយមាសរបស់គាត់ដោយជោគជ័យក្នុងវិញ្ញាសាហែលទឹកកង្កែប ១០០ ម៉ែត្របុរស។ ក្រុមបញ្ជូនតសេរី ៤x២០០ ម៉ែត្របុរសក៏បានសម្តែងបានល្អផងដែរ ដោយនាំយកមេដាយមាសមួយទៀតសម្រាប់គណៈប្រតិភូវៀតណាម។

ក្នុងវិញ្ញាសាអត្តពលកម្ម អត្តពលិកបានឈ្នះមេដាយមាសពីរក្នុងវិញ្ញាសា លោតបីជើងបុរស និងរត់ចម្ងាយ ១.៥០០ ម៉ែត្រនារី។

គិតត្រឹមព្រឹកថ្ងៃទី ១២ ខែធ្នូ នៅលើតារាងមេដាយ គណៈប្រតិភូកីឡាវៀតណាមស្ថិតនៅលំដាប់ទីពីរ ដោយមានមេដាយមាស ១៤គ្រឿង មេដាយប្រាក់ ៨ គ្រឿង និងមេដាយសំរិទ្ធ ២៧គ្រឿង។ ប្រទេសថៃឈរនៅលំដាប់កំពូល បន្ទាប់មកគឺប្រទេសឥណ្ឌូនេស៊ីនៅលំដាប់ទីបី៕

TAG
VOV/VOVworld/ជោគជ័យ/កីឡា/វៀតណាម/ស៊ីហ្គេម​ ៣៣​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត