logo

រឿងរ៉ាវស្ដីពីអ្នកដែលផ្លាស់ប្ដូរថ្មីសិល្បៈអាយ៉ងប្រពៃណី

2020/1/30 | 11:00:00
(VOVWORLD) - រោងល្ខោនអាយ៉ងថាំងឡុង រដ្ឋធានីហាណូយ ជាអាស័យដ្ឋានមួយក្នុង ចំណោមអាស័យដ្ឋានដែលភ្ញៀវទេសចរអាចមកទស្សនាកំសាន្តសិល្បៈល្ខោន អាយ៉ងដោយមានឈុតសម្ដែងដ៏វិសេសវិសាលជាច្រើន។

ល្ខោនអាយ៉ងជាប្រភេទល្ខោនដ៏ល្បីល្បាញដែលបង្ហាញនូវបញ្ញា ភាពឆ្លាតវៃនិងច្នៃប្រឌិត។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ល្ខោនអាយ៉ង ជាប្រភេទសិល្បៈដ៏ពេញនិយមរបស់មហាជនវៀតណាម។

ដោយឃើញកូនប្រុសរបស់ខ្លួនជក់ចិត្តនឹងក្បាច់របាំ hip hop សិល្បៈករឆ្នើម Le Chi Kien នៅរោងល្ខោនអាយ៉ងថាំងឡុងបានប្រគល់ឱកាសមួយជូនដល់កូនប្រុសឈ្មោះ Le Van ដោយរួមជាមួយឪពុកដំឡើងឈុតសម្ដែងល្ខោនអាយ៉ងដែលគួបផ្សំនឹងក្បាច់របាំ hip hop។ បន្ទាប់នោះ Le Van រួមជាមួយឪពុកនិងសិល្បៈករផ្សេងៗនៃរោងល្ខោនអាយ៉ងថាំងឡុងហ្វឹកហាត់ទាំងយប់ទាំងថ្ងៃដើម្បីដំឡើងឈុតសម្ដែងល្ខោនអាយ៉ង hip hop មួយដ៏វិសេសវិសាល។

គ្រាដំបូងការហ្វឹកហាត់ជួបការលំបាកខ្លាំងណាស់ ដោយសាររបាំ hip hop មានចង្វាក់យ៉ាងលឿនហេតុ ដូច្នេះបញ្ជារូបអាយ៉ងត្រូវតែមានភាពបិនប្រសព។ លើសពីនេះទៅទៀត នេះជាឈុតសម្ដែងជាក្រុម បានជាត្រូវមានកិច្ចសហការយ៉ាងហ្មត់ចត់ដើម្បីអាចបង្ហាញនូវភាពព្រមៗគ្នាផង ហើយបច្ចេកទេសរបស់មនុស្សម្នាក់ៗផង។

 សិល្បៈករ Nguyen Xuan Long ជាអ្នកសម្ដែងល្ខោនអាយ៉ងផងនិងអ្នកធ្វើរូបអាយ៉ងផង បានអោយដឹងថា៖ “ការលំបាកបំផុតនោះគឺការបង្កើតគ្រោងរូបអាយ៉ង ធ្វើយ៉ាងណាដើម្បីបង្កើតឡើងកម្លាំងទាក់ទាញ ក៏ដូចជាអាចបញ្ជូនសារតាមរយៈរូបរៀងរបស់វា។ មួយទៀតគឺ រូបអាយ៉ងត្រូវស្អាត ហើយគួរអោយសំណើច ដើម្បីទាំងអ្នកចាស់អ្នកក្មេងសុទ្ធតែចូលចិត្តដែរ”។

 Le Van (ពាក់អាវពណ៌លឿងទុំ) រួមជាមួយក្រុមរបស់ខ្លួន សម្ដែងឈុតបើកកម្មវិធីសិល្បៈល្ខោនអាយ៉ង hip hop នៅរោងល្ខោនអាយ៉ងថាំងឡុង។

 រូបអាយ៉ងក្នុងឈុតសម្លៀកបំពាក់រចនាបទ hip hop ហើយក្រុមសិល្បៈករសម្ដែងក៏រាំតាមចង្វាក់ភ្លេងដែរ។

 ការទាក់ទងប្រាស្រ័យជាមួយទស្សនិកជន។

ការរកឃើញអត្តសញ្ញាណដោយឡែកក៏ដូចជាការអភិវឌ្ឍយ៉ាងត្រឹមត្រូវដើម្បីផ្លាស់ប្ដូរថ្មីប្រភេទសិល្បៈនេះបានក្លាយទៅជាបំណងប្រាថ្នារបស់អ្នកប្រកបសិល្បៈល្ខោនអាយ៉ង៕

TAG
VOV/VOVworld/ល្ខោន/អាយ៉ង/វៀតណាម/hip hop

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត