![]() |
| ក្នុងប៉ុន្មានថ្ងៃចុងក្រោយនៃឆ្នាំ ២០២៣ សាលាភូមិ Ha Vi និងសាលាភូមិ Tu Thi (សង្កាត់ Hang Gai ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ) បានទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងបរទេសជាច្រើនមកនឹងការតាំងពិពណ៌ “រឿងសាលាភូមិនៅតាមក្រុង”។ |
![]() |
| សាលាភូមិ Ha Vi ស្ថិតនៅលេខ ១១ វិថី Hang Hom ដែលធ្វើសក្ការៈបូជាគ្រូដើមនៃរបរធ្វើថ្នាំលាបប្រពៃណី លោក Tran Lu (១៤៧០-១៥៤០)។ |
![]() |
![]() |
| នេះជាលើកទីមួយដែលរឿងរ៉ាវអំពីថ្នាំលាបប្រពៃណីនិងការអភិវឌ្ឍនៃមុខរបរនេះ ត្រូវបានដំណាលឡើងវិញយ៉ាងរស់រវើកដល់ប្រជាជន និងភ្ញៀវទេសចរមកពីគ្រប់ទិសទី តាមរយៈការតាំងពិព័រណ៌ “រឿងសាលាភូមិនៅតាមក្រុង”។ |
![]() |
![]() |
| សិល្បៈករវ័យក្មេងបានបង្កើតកន្លែងដំឡើងជាមួយនឹងស្នាដៃដោយប្រើសម្ភារៈថ្នាំលាបប្រពៃណី។ |
![]() |
![]() |
| ទាំងអស់នេះបានបង្កើតបរិយាកាសដ៏ជាក់ស្ដែង រស់រវើក ដោយដំណាល់ដល់ អ្នកទស្សនានូវរឿងរ៉ាវស្ដីពីវិជ្ជាជីវៈ និងការច្នៃប្រឌិតរបស់ជាងថ្នាំលាប។ |
![]() |
![]() |
| ឧបករណ៍ធ្វើថ្នាំលាបប្រពៃណីក៏ត្រូវបានបង្កើតឡើងវិញនៅឯពិព័រណ៍ផងដែរ។ |
![]() |
| សាលាភូមិ Tu Thi ជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វប្បធម៌ថ្នាក់ជាតិ ជាទីធ្វើសក្ការៈ បូជាគ្រូដើមរបរប៉ាក់ លោក Le Cong Hanh (១៦០៦-១៦៦១)។ ថ្វីត្បិតតែស្ថិតនៅក្នុង ផ្លូវតូចក៏ដោយ ប៉ុន្តែនេះគឺជាកន្លែងដែលភ្ញៀវទេសចរមកទស្សនាជាញឹកញាប់។ |
![]() |
![]() |
| ប៉ុន្មានថ្ងៃនេះ នៅឯសាលាភូមិ Tu Thi គណៈកម្មការរៀបចំ បានតាំងបង្ហាញ គំនូរសូត្រប៉ាក់ដោយដៃរបស់បណ្ដាសិប្បករ។ |
![]() |
| ស្នាដៃទាំង ៣០ គឺជាបច្ចេកទេសប៉ាក់ចំនួន ៣០ ផ្សេងៗគ្នារបស់សិប្បករនៃភូមិ ប៉ាក់ Quat Dong។ |
![]() |
![]() |
![]() |
| ផលិតផលប៉ាក់ដោយដៃរបស់បណ្ដាសិប្បករត្រូវបានច្នៃប្រឌិតប្រកបដោយភាពជិតស្និទ្ធនឹងជីវភាពប្រចាំថ្ងៃ។ |
![]() |
![]() |
| នៅសាលាភូមិ Tu Thi ក៏មានតាំងបង្ហាញផលិតផលសិប្បកម្មវិចិត្រសិល្បៈមួយ ចំនួនពីម៉ាកល្បីៗនៅផ្លូវ Hang Gai ផងដែរ។ |
![]() |
| ព្រឹត្តិការណ៍នេះកំពុងទាក់ទាញសិស្សានុសិស្សជាច្រើនក្នុងភូមិសាស្ត្រខ័ណ្ឌក៏ដូចជាភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមកទស្សនា។ រូបថត៖ កាសែត Nhan Dan |








