logo

រដ្ឋធានី​ហាណូយពោពេញទៅដោយទង់ជាតិនិងផ្កា អប់អរសាទរមហាសន្និបាតលើកទី១៤ របស់បក្ស

2026/1/14 | 12:14:00
(VOVWORLD) - នាប៉ុន្មានថ្ងៃនេះ ទីក្រុងហាណូយពោពេញទៅដោយពណ៌ក្រហមនៃទង់ជាតិ ផ្កា  បដា និងពាក្យស្លោក ដើម្បីអប់អរសាទរមហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ មានអត្ថន័យពិសេសចំពោះអនាគត និងការអភិវឌ្ឍរបស់ប្រទេសជាតិ។

ប្រជាជនរដ្ឋធានីកំពុងរស់នៅប្រចាំថ្ងៃក្នុងបរិយាកាសចម្រុះពណ៌ ដែលពោពេញទៅដោយទង់បក្ស ទង់ជាតិ និងផ្ទាំងបដាអប់អរសាទរមហាសន្និបាត។

ចរាចរណ៍ដំណើរការយ៉ាងរលូននិងមានសណ្តាប់ធ្នាប់ រួមចំណែកដល់ទេសភាពទីក្រុងដ៏ស៊ីវិល័យ ក្នុងអំឡុងពេលប្រព្រឹត្តិទៅមហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។

បរិយាកាសដ៏ឧឡារិក ដើម្បីអប់អរសាទរមហាសន្និបាតជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានរីករាលដាលតាមដងវិថីនៃរដ្ឋធានីហាណូយ ជាមួយនឹងទង់ជាតិ បដា និងផ្ទាំងរូបភាពចម្រុះពណ៌។

ទីលានបាឌីញ ដែលជាមជ្ឈមណ្ឌលនយោបាយរបស់ប្រទេសទាំងមូល ត្រូវបានតុបតែងលម្អយ៉ាងមហោឡារិក ឆ្លុះបញ្ចាំងពីអត្ថន័យពិសេសនៃមហាសន្និបាតបក្សលើកទី១៤។

តាមបណ្តោយផ្លូវសំខាន់ៗរបស់រដ្ឋធានី ប្រព័ន្ធបដា ផ្ទាំងរូបភាព និងនិមិត្តសញ្ញាត្រូវបានរៀបចំយ៉ាងឧឡារិក។

សកម្មភាពផ្សព្វផ្សាយត្រូវបានអនុវត្តន៍ដោយសមកាលកម្មនៅតាមកន្លែងសាធារណៈ។

អេក្រង់ LED និងផ្ទាំងប៉ាណូអេឡិចត្រូនិចតាមដងវិថីនៅកណ្តាលទីក្រុង បានបង្ហាញខ្លឹមសារអប់អរសាទរមហាសន្និបាតបក្សលោកទី ១៤។

គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានបោះពុម្ព និងដំឡើងបដាធំៗដើម្បីអប់អរសាទរមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្ស នៅខាងមុខទីស្នាក់ការកណ្តាលរបស់ខ្លួន។

វិទ្យុសំឡេងវៀតណាម អនុវត្តន៍យ៉ាងសកម្មនូវការតុបតែងលម្អ និងសកម្មភាពផ្សព្វផ្សាយដើម្បីអប់អរសាទរមហាសន្និបាត។

ចាប់ពីដងផ្លូវរហូតដល់ទីស្នាក់ការអង្គភាពរដ្ឋបាល ទេសភាពទីក្រុងត្រូវបានតុបតែងលម្អយ៉ាងឧឡារិក មានភាពសុខដុមរមនា និងសោភ័ណភាព។

សាលារៀនត្រូវបានតុបតែងលម្អដោយទង់ជាតិ បដា និងផ្ទាំងរូបភាពចម្រុះពណ៌...ដោយឆ្លុះបញ្ចាំងពីការបន្តមរតកពីជំនាន់មួយទៅជំនាន់មួយទៀតនៅក្នុងលំហូរប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ។

តំបន់លំនៅដ្ឋានមានភាពសុខសាន្ត ភ្លឺចែងចាំងជាមួយនឹងពណ៌របស់ទង់ជាតិ ដោយរីកសាយភាយបរិយាកាសអប់អរសាទរមហាសន្និបាតដល់ប្រជាជនគ្រប់រូប។

សកម្មភាពឃោសនានិងផ្សព្វផ្សាយបាននាំមកនូវបរិយាកាសដើមនិទាឃរដូវដល់រដ្ឋធានី ខណៈពេលដែលបានរីកសាយភាយជំនឿជាក់ និងការរំពឹងទុករបស់ប្រជាជនចំពោះមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្ស។

យោងតាមផែនការ មហាសន្និបាតទូទាំងប្រទែសលើកទី ១៤ របស់បក្សនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៩ ខែមករា ដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតជាតិ (ហាណូយ)៕

TAG
VOV/VOVworld/រដ្ឋធានី​ហាណូយ/ទង់ជាតិ/មហាសន្និបាតលើកទី១៤ របស់បក្ស

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត