logo

រដ្ឋមន្ត្រីការបរទេសវៀតណាមនិងចិន ជួបពិភាក្សាយុទ្ធសាស្ត្រ

2026/3/16 | 08:55:32

(VOVWORLD) - នារសៀលថ្ងៃទី១៥ ខែមីនា នៅទីក្រុងហាណូយ លោក ឡេ ហយជុង រដ្ឋមន្ត្រីការបរទេសវៀតណាម បានជួបពិភាក្សាយុទ្ធសាស្ត្រជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ក្នុងឱកាសដែលប្រទេសទាំងពីររៀបចំសម័យប្រជុំលើកទី១៧ នៃគណៈ កម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគី និងសន្និសីទលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រថ្នាក់រដ្ឋមន្ត្រីការបរទេស ការពារជាតិ និងនគរបាលវៀតណាម-ចិន។

លោក ឡេ ហយជុង រដ្ឋមន្ត្រីការបរទេសវៀតណាម និងលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន។ (រូបថត៖ VNA)

លោករដ្ឋមន្ត្រី ឡេ ហយជុង បានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែចាត់ទុកការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងជាមួយចិនជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលជានិច្ចនៅក្នុងគោលនយោបាយកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម និងពិពិធកម្មរបស់វៀតណាម។ លោករដ្ឋមន្ត្រី ឡេ ហយជុង បានស្នើឱ្យភាគីទាំងពីរលើកទឹកចិត្តបន្ថែមទៀតដល់កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងបណ្ដាមូលដ្ឋាន ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ ខិតខំបង្កើនចំនួនភ្ញៀវទេសចរដែលមកទស្សនាប្រទេសនីមួយៗ និងលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរ។

ដោយវាយតម្លៃខ្ពស់ចំពោះសំណើសហប្រតិបត្តិការរបស់លោករដ្ឋមន្ត្រី ឡេ ហយជុង លោករដ្ឋមន្ត្រី វ៉ាង យី បានសង្កត់ធ្ងន់ថា ចិនត្រៀមខ្លួនជាស្រេចសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីអនុវត្តន៍ការយោគយល់គ្នាកម្រិតខ្ពស់ប្រកបដោយប្រសិទ្ធភាព ហើយបានស្នើឱ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ លោករដ្ឋមន្ត្រី វ៉ាង យី បានបញ្ជាក់ថា ប្រទេសចិនតែងតែគាំទ្រគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ដែលដឹកនាំដោយលោកអគ្គលេខាបក្ស តូ ឡឹម ក្នុងការដឹកនាំប្រទេសវៀតណាមឱ្យបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗ និងធំជាងមុន; ត្រៀមខ្លួនជាស្រេចរួមជាមួយវៀតណាមពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាមួយគ្នា និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។

រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពគ្នាថា ស្ថាប័នការទូតនៃប្រទេសទាំងពីរត្រូវប្រកាន់ខ្ជាប់នូវការយោគយល់គ្នាកម្រិតខ្ពស់ បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងអនុវត្តន៍ឲ្យបានល្អនូវការពង្រឹងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជំរុញការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរដោយស្មោះត្រង់លើបញ្ហានៅសមុទ្រ ក៏ដូចជាបញ្ហាអន្តរជាតិ និងតំបន់ផ្សេងទៀតដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ៕

TAG
VOV/VOVworld/វៀតណាម/ចិន/រដ្ឋមន្រ្តីការបរទេស

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត