logo

រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung អញ្ជើញទទួលជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio

2026/2/20 | 08:14:03
(VOVWORLD) - នាថ្ងៃទី១៩ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung បានអញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នៅក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងឱកាសចូលរួមគណៈប្រតិភូដឹកនាំដោយអគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចូលរួមកិច្ចប្រជុំបើកក្រុមប្រឹក្សាសន្តិភាពនៅស្តីពីតំបម់ហ្គាក្សា។
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio។ រូបថត៖ VOV

រដ្ឋមន្ត្រី លោក Le Hoai Trung បានបញ្ជាក់ថា វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងស្ថិរភាព និងយូរអង្វែងជាមួយសហរដ្ឋអាមេរិក ដែលស្របតាមផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។ ទាក់ទងនឹងបញ្ហាអន្តរជាតិ រដ្ឋមន្ត្រី លោក Le Hoai Trung បានបញ្ជាក់ថា វៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីទាញយកអត្ថប្រយោជន៍ពីតួនាទី និងលក្ខខណ្ឌអំណោយផលរបស់ខ្លួន ដើម្បីរួមជាមួយសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ  លើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងទូទាំងពិភពលោក។

រីឯខ្លួនវិញរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបញ្ជាក់ថា សហរដ្ឋអាមេរិកគាំទ្រប្រទេសវៀតណាមដែលឯករាជ្យ ខ្លួនទីពឹងខ្លួន និងវិបុលភាព ស្របតាមផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ លោកក៏បានសម្តែងក្តីសង្ឃឹមថា ភាគីទាំងពីរនឹងបង្ហើយការចរចាពន្ធបដិការក្នុងពេលឆាប់ៗនេះ បង្កើតក្របខ័ណ្ឌមួយសំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនេះ ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការពារជាតិ និងសន្តិសុខ។ លោក Marco Rubio ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមនៅក្នុងវេទិកាតំបន់ និងពហុភាគីដូចជា អាស៊ាន G-20 និង APEC៕

TAG
VOV/VOVworld/ការបរទេស/វៀតណាម/អាមេរិក/សហគមន៍អន្តរជាតិ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត