logo

រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញ​ទៅ​បំពេញទស្សនកិច្ចជាផ្លូវការចិន

2012/2/13 | 08:50:34
(VOV WORLD)_ ទទួលសេចក្ដីអញ្ជើញរបស់ រដ្ឋមន្ត្រីការបរទេសចិន  
YangJiechi រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh
បានអញ្ជើញ​ទៅ​បំពេញទស្សនកិច្ចជាផ្លូវការចិន ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥កុម្ភះ។

         (VOV WORLD)_ ទទួលសេចក្ដីអញ្ជើញរបស់ រដ្ឋមន្ត្រីការបរទេសចិន YangJiechi  Giang Khua Chu រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញ​ទៅ​បំពេញទស្សនកិច្ចជាផ្លូវការចិន ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥កុម្ភះ។

រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសចិន YangJiechi ​(internet)

 នារសៀលថ្ងៃទី១២ កុម្ភះ នៅក្រុងប៉េកាំង (ចិន) រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានមានជំនួបសន្ទនាជាមួយ រដ្ឋមន្ត្រីការបរទេសចិន YangJiechi ​ ។ ភាគីទាំងពីរបានពិនិត្យមើល​ឡើងវិញ​ស្ថានភាព​លើគ្រប់វិស័យ របស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងរយះពេលកន្លងទៅ និង បណ្ដាបញ្ហានៅ
ក្នុង​ដំបន់ និងអន្តរជាតិ ដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ក៏ដូចជា បណ្ដាវិធានការជំរុញទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រ សហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ចិន ក្នុងរយះពេលខាងមុខនេះ។ ភាគីទាំងពីរបានចាត់ទុកថា៖ ​ទំនាក់ទំនងរវាងបក្សទាំងពីរ ប្រទេសទាំងពីរ វៀតណាម-ចិនបន្តបានអភិវឌ្ឈន៏​យ៉ាងខ្លាំងក្លា សមស្របជាមួយផលប្រយោជន៏រួមរបស់ប្រទេសទាំងពីរ។ ​ភាគីទាំងពីរក៏បានឯកភាពថា៖ ក្រសួរការបរទេសនៃប្រទេសទាំងពីរ គប្បី​បន្តបង្កើនការគួបផ្សំ ការផ្លាស់ប្តូរ និងជំនួបជាន់ខ្ពស់ ជំរុញការផ្លាស់ប្តូរការជួប​ប្រាស្រ័យមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ​អំពីបញ្ហា ព្រំដែន ភាគីទាំងពីររួមជាមួយគ្នា ​ជំរុញបណ្ដាស្ថាប័ន​មាន​ សកម្មផ្លាស់ប្តូរយោបល់ ដើម្បីឆាប់ចុះហត្ថលេខា លើកិច្ចព្រមព្រៀងអំពីកិច្ច​សហប្រតិបត្តិការធ្វើអាជីវកម្មសក្ដានុភាពទេសចរណ៏នៅដំបន់ល្បាក់ទឹក Ban Gioc និងកិច្ចព្រមព្រៀងអំពីបែបបទអោយនាវាចេញ ចូល ដោយសេរី ​នៅមាត់ទន្លេ Bac Luan ជាដើម។ អំពីបញ្ហាលើសមុទ្រ ភាគីទាំង​ពីរ​អះអាងថា​៖ ដោះស្រាយ​រាល់ការខ្វែងគំនិតតាមការចរចារសន្តិភាព ​មិត្តភាព​​គោរពគ្នា​ និងយក​ចិត្តទុកដាក់ដល់ផលប្រយោជន៏របស់គ្នា​និងផ្អែកទៅលើ​មូលដ្ឋានច្បាប់អន្តរជាតិ ពិសេសគឺ អនុសញ្ញារបស់អង្គការសហប្រជាជាតិ អំពីច្បាប់សមុទ្រ ១៩៨២ និង លើ ស្មារតី សេចក្ដីប្រកាសជាសាធារណះអំពី ក្រមប្រតិបត្តិសំរាប់ភាគីនានា នៅសមុទ្រខាងកើត( DOC ) ឆ្ពោះទៅ ​កសាងក្រមសិលធម៏នៃបញ្ហាសមុទ្រខាងកើត (COC)៕

TAG
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត