logo

រដ្ឋមន្ត្រីការបរទេស ឡេហ័យជុង ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន

2026/1/29 | 07:16:37
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន នាថ្ងៃទី ២៨ ខែមករា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក ឡេ ហ័យជុង បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ក្រៅផ្លូវការបើកចំហ នៅថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន អំពីការអនុវត្តកិច្ចព្រមព្រៀង ៥ ចំណុច ស្តីពីប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាធ្វើកិច្ចប្រជុំទ្វេភាគីជាមួយបណ្តារដ្ឋមន្ត្រីការបរទេសអាស៊ាន។
រដ្ឋមន្ត្រីការបរទេស ឡេហ័យជុង ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន។ រូបថត៖ Pham Ha/VOV

ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ រដ្ឋមន្ត្រីការបរទេសអាស៊ានបានចែករំលែកការវាយតម្លៃអំពីស្ថានភាពនៅមីយ៉ាន់ម៉ា និងក៏ដូចជាការបោះឆ្នោតរបស់មីយ៉ានម៉ានាពេលថ្មីៗនេះ។ បណ្តារដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀង ៥ ចំណុចនៅតែជាក្របខ័ណ្ឌតម្រងទិសសំខាន់របស់អាស៊ាន ក្នុងការគាំទ្រប្រទេសមីយ៉ាន់ម៉ាដោះស្រាយបញ្ហាបច្ចុប្បន្ន។ ថ្លែងនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ រដ្ឋមន្ត្រីការបរទេស លោក ឡេ ហ័យជុង បានវាយតម្លៃពីតួនាទីដ៏សំខាន់ និងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានអស់រយៈពេល ៥ឆ្នាំកន្លងទៅ ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀង ៥ ចំណុច  ដោយសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រធានអាស៊ានហ្វីលីពីន និងប្រទេសសមាជិកដទៃទៀត ដើម្បីស្នើគំនិតផ្តួចផ្តើមនិងពិចារណាលើវិធានការថ្មីៗ ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀង៥ចំណុច ដោយផ្អែកលើការវិវត្តនាពេលថ្មីៗនេះក្នុងប្រទេសមីយ៉ាន់ម៉ា។

រដ្ឋមន្ត្រីការបរទេសលោក ឡេ ហ័យជុង ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំ។ រូបថត៖ Pham Ha/VOV

ក្នុងឱកាសនេះ នាថ្ងៃទី ២៨ ខែមករា រដ្ឋមន្ត្រីការបរទេសលោក ឡេ ហ័យជុង បានជួបជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន  រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោកស្រី Maria Theresa Lazaro រដ្ឋមន្ត្រីការបរទេសថៃលោក Sihasak Phuangketkeow  និងរដ្ឋមន្ត្រីទីពីរនៃក្រសួងការបរទេសប្រ៊ុយណេ លោក Dato Erywan Pehin Yusof៕

TAG
VOV/VOVworld/ការបរទេស/កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី/អាស៊ាន/វៀតណាម​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត