logo

រដ្ឋមន្ត្រីការបរទេសអាស៊ានចេញសេចក្តីប្រកាសស្តីពីស្ថានភាពនៅ​មជ្ឈិមបូព៌ា

2026/3/4 | 11:52:54
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅថ្ងៃទី៤ ខែមីនា បានចេញសេចក្តីប្រកាសមួយដែលបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនៅមជ្ឈិមបូព៌ា។

សេចក្តីប្រកាសរបស់បណ្តារដ្ឋមន្ត្រីការបរទេសអាស៊ានមានសេចក្តីសោកស្តាយ ចំពោះការវិវត្តនាពេលបច្ចុប្បន្ន ក្នុងបរិបទនៃកិច្ចខិតខំប្រឹងប្រែងការទូតកំពុងតែបន្ត។ អាស៊ានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបញ្ឈប់អរិភាពជាបន្ទាន់ ដោយអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធឱ្យអនុវត្តការអត់ធ្មត់ជាអតិបរមា ជៀសវាងសកម្មភាពដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង និងដោះស្រាយការខ្វែងគំនិតងគ្នាតាមរយៈការទូតនិងការសន្ទនា ដើម្បីផលប្រយោជន៍នៃការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

អាស៊ានបញ្ជាក់ជាថ្មីនូវកាតព្វកិច្ចរបស់ប្រទេសទាំងអស់ ក្នុងការដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសទាំងអស់ ស្របតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ។ អាស៊ានក៏បញ្ជាក់ជាថ្មីនូវកាតព្វកិច្ចរបស់ខ្លួនក្នុងការការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងជម្លោះប្រដាប់អាវុធ ស្របតាមច្បាប់អន្តរជាតិនិងសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

អាស៊ានក៏បញ្ជាក់ជាថ្មីនូវការសន្យារួម ក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ពលរដ្ឋអាស៊ាន ជាពិសេសនៅគ្រាលំបាក់នេះ៕

TAG
VOV/VOVworld/រដ្ឋមន្ត្រីការបរទេស​/អាស៊ាន/​មជ្ឈិមបូព៌ា/

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត