logo

រដ្ឋមន្ត្រីការបរទេសអាស៊ានសង្កត់ធ្ងន់លើបញ្ហាសមុទ្រខាងកើតនៅក្នុងកិច្ចប្រជុំជាមួយចិន

2019/8/1 | 11:33:00
(VOVWORLD) - នារសៀលថ្ងៃទី៣១ ខែកក្កដា ក្នុងក្របខ័ណ្ឌកិច្ចប្រជុំ AMM 52 ដែលបាន រៀបចំឡើងនៅទីក្រុងបាំងកកនោះ បានប្រព្រឹត្តទៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន-ចិន។
 បណ្ដារដ្ឋមន្រ្តីការបរទេសអាស៊ាននៅក្នុងកិច្ចប្រជុំ AMM 52 (រូបថត៖ TTXVN)

  នៅទីនេះ ភាគីទាំងពីរបានឯកភាពលើកិច្ចខិតខំប្រឹងប្រែងសំដៅសម្រេច បាននូវគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីចំនួន១លានលានដុល្លាអាមេរិក និង ទំហំវិនិយោគចំនួន១៥០ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០។

        ចំពោះស្ថានភាពនៅក្នុងតំបន់និងលើពិភពលោក អង្គប្រជុំបានពិភាក្សាអំពី ការវិវត្តន៍នាពេលថ្មីៗនេះនៅក្នុងតំបន់ ដែលក្នុងនោះមានស្ថានភាពនៅសមុទ្រ ខាងកើត។ រដ្ឋមន្រ្តីជាច្រើនបានកត់ សម្គាល់នូវការរីកចម្រើនក្នុងការចរចាលើក្រម ប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ព្រមទាំងសង្កត់ធ្ងន់លើសារ សំខាន់នៃការពង្រឹងនិងពង្រីកទំនុកទុកចិត្ត ធានាសន្តិភាព ស្ថិរភាព សុវត្ថិភាព សេរីភាពខាងនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត។ បណ្ដារដ្ឋមន្រ្តី អាស៊ានបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការគោរពច្បាប់អន្តរ ជាតិ ហើយឆ្ពោះទៅរកការសម្រេច COC ប្រកប ដោយប្រសិទ្ធភាពនិងសុពល ភាពផងដែរ។

        អញ្ជើញថ្លែងនៅកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានសម្ដែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះការ វិវត្តន៍នៅដីជាក់ស្ដែង ដែលក្នុងនោះមានសកម្មភាពរបស់នាវាស្រាវជ្រាវ HD-08 របស់ចិន នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាប បាតសមុទ្ររបស់វៀត ណាម។ លោកបានអះអាងថា រាល់សកម្មភាពទាំងនេះបានគំរាមកំហែង យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសជាប់ឆ្នេរសមុទ្រ ព្រមទាំងធ្វើអោយជំនឿទុកចិត្តថយចុះ ក៏ដូចជាធ្វើអោយភាពតានតឹងកើនឡើង ដែលជាប្រការ មិនអំណោយផលដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់៕

TAG
VOV/VOVworld/AMM/កិច្ចប្រជុំ/រដ្ឋមន្រ្តីការបរទេស/អាស៊ាន/សមុទ្រខាងកើត


ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត