logo

រដ្ឋមន្ត្រីការពារប្រទេសអាមេរិកទៅទស្សនានៅវៀតណាម

2012/6/4 | 09:39:58
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនិងបំពេញការងារ
នៅវៀតណាម នាថ្ងៃទី ៣ មិថុនា រដ្ឋមន្ត្រីការពារ
ប្រទេសអាមេរិក Leon Panetta បានទៅទស្សនានៅ
ឈូងសមុទ្រ Cam Ranh ខេត្ត Khanh Hoa ភាគកណ្ដាល
វៀតណាម។
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនិងបំពេញការងារនៅវៀតណាម នាថ្ងៃទី ៣ មិថុនា រដ្ឋមន្ត្រីការពារប្រទេសអាមេរិក Leon Panetta បានទៅទស្សនានៅឈូងសមុទ្រ Cam Ranh
ខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រី Leon Panetta បាន
ឲ្យដឹងថា៖ គោលដៅនៃដំណើរទស្សនកិច្ចលើកនេះ របស់លោក គឺសំដៅបើកទូលាយ
ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារប្រទេសជាមួយវៀតណាមតាមអនុស្សារ
ណៈយកយល់គ្នាអំពីកិច្ចសហប្រតិបត្តិការការពារ ប្រទេស រវាងប្រទេសទាំង ២ ដែលត្រូវ
បានចុះហត្ថលេខាលើ កាល់ពីឆ្នាំ២០១១។ក្នុងនោះភាគីទាំង២យកចិត្តទុកដាក់ដល់វិស័យ៖ រិះរកនិងជួយសង្គ្រោះនាវាចរណ៍ គ្រប់គ្រងគ្រោះធម្មជាតិ បណ្ដាសកម្មភាពរក្សារ សន្តិសុខ សន្តិភាពនិងសេរីភាពនាវាចរណ៍លើសមុទ្រខាងកើត។ លោក Leon Panetta បានចាត់ទុកថា៖ សក្តានុភាពទំនាក់ទំនងរវាងវៀតណាមនិងអាមេរិក គឺ ធំធេងនិងអាមេរិកកំពុងខំប្រឹង
ប្រែងនាំទំនាក់ទំនងនេះឡើងកំពស់ថ្មី។ រដ្ឋមន្ត្រី ការពារប្រទេសអាមេរិក Leon Panetta បានសម្តែងនូវអណរគុណចំពោះវៀតណាមដែលបានជួយឧបត្ថម្ភយ៉ាងសកម្មក្នុងការងារ
រិះរកអិដ្ឋធាតុរបស់ទាហានអាមេរិក ដែលបានបាក់ខ្លួនក្នុងសង្គ្រាមនៅវៀតណាម៕

រដ្ឋមន្ត្រីការពារប្រទេសអាមេរិក Leon Panetta បានទៅទស្សនានៅឈូងសមុទ្រ Cam Ranh
ខេត្ត  Khanh Hoa ភាគកណ្ដាលវៀតណាម។ (Image: Internet)

នាថ្ងៃដ៏ដែល គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយ នាយឧត្តមសេសីយ៍ Phung Quang Thanh បានជួបចរចារជាមួយ គណៈប្រតិភូជាន់ខ្ពស់
ក្រសួងការពារប្រទេសអាមេរិក ដឹកនាំដោយ រដ្ឋមន្ត្រី Leon Edward Panetta។ ភាគីទាំង ២ បានឯកភាពវាយតំលៃការអនុវត្តអនុស្សារណៈ យកយល់គ្នាស្តីពីកិច្ចសហរប្រតិបត្តិការ
យោធាទ្វេភាគី ដែលបានចុះហត្ថុលេខា កាលពីឆ្នាំ ២០១១ ថា៖ ទំនាក់ទំនងដៃគូរ សហប្រតិចបត្តិការយូអង្វែងលើវិស័យការពារ ប្រទេស សន្តិសុខ រវាងវៀតណាមនិង
អាមេរិក មានផលប្រយោជន៍ដ៏សំខាន់សំរាប់ ប្រទេសទាំង ២ និងក្នុងតំបន់។ ភាគីទាំង ២ ក៏បានឯកភាពបង្កើតបណ្ដាយន្តការ ចរចារប្រចាំ កិច្ចសហប្រតិបត្តិការលើសមុទ្រ រិះរក
ជួយសង្គ្រោះ ការផ្លាស់ប្តូគណៈប្រ តិភូគ្រប់ជន់ថ្នាក់ ។ល។ កិច្ចសហប្រតិបត្តិការរវាង
វៀតណាមនិងអាមេរិក មិនធើ្វ អន្តរាយដល់សន្តិសុខរបស់បណ្ដាប្រទេសជិតខាង។ នា
ថ្ងៃដ៏ដែល ក្រសួងការពារ ប្រទេសអាមេរិក Leon Edward Panetta បានមកសម្តែងការ
គួរសមជាមួយ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម Nguyen Tan Dung៕

រដ្ឋមន្រីការពាប្រទេសអាមេរិក Panetta បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលអាមេរិកយកចិត្ត
ទុកដាក់ដល់ទំនាក់ទំនងជាមួយវៀតណាមក្នុងគោលនយោបាយនៅតំបន់អាស៊ី
ប៉ាស៊ីហ្វ៊ិករបស់អាមេរិក និងមានគោលបំណងថា៖ ទំនាក់ទំនងរវាងប្រទេសទាំង ២ នឹងបន្តអភិឌ្ឍន៍ឲ្យខ្លាំងក្លាថែមទៀតនាពេលខាងមុខ ជាពិសេស លើវិស័យ សន្តិសុខ ការពារប្រទេស។ នាយករដ្ឋមត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖ វៀតណាម
ជានិច្ចកាលចាត់ទុកអាមេរិក គឺជា ដៃគូរជួរមុខ ដ៏មានអតន័យសំខាន់ និងមានគោល
បំណងថា៖ អាមេរិក នឹងរួមចំណែកយ៉ាងសកម្មក្នុងការរក្សារសន្តិភាព សន្តិសុខ ស្ថេរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ក្នុងតំបន់។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្រ្តី Nguyen
Tan Dung អះអាងថា៖ វៀតណាមមានគោលបំណងជំរុញទំនាក់ទំនង ជាមួយអាមេរិក លើគ្រប់វិស័យ ឲ្យខ្លាំងក្លាថែមទៀត ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំង
២ ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អាធិបតេយ្យភាព របស់គ្នា៕



TAG
រដ្ឋមន្ត្រីការពារប្រទេសអាមេរិក/ទស្សនា/ឈូងសមុទ្រ Cam Ranh/Khanh Hoa/វៀតណាម/Leon Panetta.

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត