logo

រដ្ឋមន្រ្តីការបរទេសជប៉ុនសង្កត់ធ្ងន់លើភាពចាំបាច់នៃការគោរពច្បាប់ជាចម្បងនៅសមុទ្រខាងកើត

2019/8/27 | 11:39:00
(VOVWORLD) - សហគមន៍អន្តរជាតិ ដែលក្នុងនោះមានជប៉ុន យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ស្ថានភាពនៅសមុទ្រខាងកើត។ ជប៉ុនប្រឆាំងជំទាស់នឹងសកម្មភាពរបស់ប្រទេស ណាក៏ដោយដែលធ្វើអោយភាពតានតឹងកើនឡើងនៅសមុទ្រខាងកើត”។
 រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Taro Kono (រូបថត៖ TTXVN)

នាថ្ងៃទី២៧ ខែសីហា រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Taro Kono បានអះអាងថា ប្រ ទេសនេះប្រឆាំងជំទាស់នឹងសកម្មភាពណាក៏ដោយដែលបណ្ដាលអោយភាពតានតឹង កើនឡើងនៅសមុទ្រខាងកើត។ ឆ្លើយសំណួររបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងតូក្យូស្ដីពីការដែលប្រទេសជាច្រើនបានសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃភាពតានតឹងនៅសមុទ្រខាងកើត ដោយសារតែប្រទេស ចិនមានសកម្មភាពដោយឯកតោភាគីជាច្រើនដែលរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិនិងអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព យុត្តាធិកា រារាំងសកម្ម ភាពប្រេងឧស្ម័នដ៏ស្របច្បាប់ដែលត្រូវ បានដំណើរការតាំងពីយូរណាស់មកហើយនៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម ក៏ដូចជាប្រទេសជាប់ឆ្នេរសមុទ្រផ្សេងមួយចំនួនទៀតនោះ រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Taro Kono បានជម្រាប ថា៖“សមុទ្រខាងកើតជាខ្សែផ្លូវសមុទ្រសំខាន់មួយចំពោះជប៉ុន និងប្រទេសផ្សេងៗជាច្រើន ហើយជាប់ពាក់ព័ន្ធដោយផ្ទាល់ដល់ស្ថិរភាពនិងសន្តិភាពនៅក្នុងតំបន់។ សហ គមន៍អន្តរជាតិ ដែលក្នុងនោះមានជប៉ុន យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ស្ថាន ភាពនៅសមុទ្រខាងកើត។ ជប៉ុនប្រឆាំងជំទាស់នឹងសកម្មភាពរបស់ប្រទេសណាក៏ដោយដែលធ្វើអោយភាពតានតឹងកើនឡើងនៅសមុទ្រខាងកើត”។

តាមរដ្ឋមន្រ្តីលោក Kono បានបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ីបូព៌ាដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះនៅទីក្រុងបាងកក ប្រទេសថៃ លោកបានលើកឡើងនូវការព្រួយបារម្ភចំពោះស្ថានភាពដ៏ធ្ងន់ធ្ងរនៅសមុទ្រខាងកើត។ លោកចាត់ទុកថា សហគមន៍អន្តរជាតិត្រូវការប្រឆាំងជំទាស់នឹងសកម្មភាពដោយឯកតោភាគីណាក៏ដោយដែលតម្រង់ទៅលើការផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ន ក៏ដូចជាសកម្ម ភាពធ្ងន់ធ្ងរដែលមានលក្ខណៈចាប់បង្ខំរបស់ប្រទេសណាក៏ដោយផងដែរ។ លោក Kono បានសង្កត់ធ្ងន់ថា ភាគីទាក់ទិនទាំងអស់ត្រូវតែធ្វើវិយោធកម្មបណ្ដាមូលដ្ឋាន ឬអង្គភាពនៅសមុទ្រខាងកើត ហើយដោះស្រាយជម្លោះទាំងអស់តាមច្បាប់អន្តរ ជាតិ ដែលក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ព្រមទាំងត្រូវតែរក្សាការគោរពច្បាប់ជាចម្បងនៅសមុទ្រខាងកើតនិងតំបន់ផ្សេងៗណាក៏ដោយផងដែរ៕

TAG
VOV/VOVworld/​ សមុទ្រខាងកើត/ចិន/វៀតណាម/ជប៉ុន/រដ្ឋមន្រ្តីការបរទេស/ប្រឆាំងជំទាស់/ច្បាប់អន្តរជាតិ


ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត