logo

រដ្ឋសភាពិភាក្សាអំពីពង្រាងច្បាប់តម្លៃ

2012/5/28 | 10:19:00
(Vovworld)- ថ្ងៃទី ២៨ឧសភា សម័យប្រជុំលើកទី ៣
រដ្ឋសភាវៀតណាមនីតិកាលទី១៣ បានឈានដល់
សប្តាហ៌ធ្វើការទី២។ នាពេលរសៀល បណ្តាសមាជិក
សភាបានពិភាក្សាតាមក្រុម អំពីគំរោងការណ៌ផ្លាស់ប្តូរថ្មីលើកកំពស់គុណភាពប្រសិទ្ធភាព
បណ្តាសមាជិកសភាពិភាក្សាតាមក្រុម
(រូបថតៈ Internet)

(Vovworld)- ថ្ងៃទី ២៨ឧសភា សម័យប្រជុំលើកទី ៣ រដ្ឋសភាវៀតណាមនីតិកាលទី
១៣ បានឈានដល់សប្តាហ៌ធ្វើការទី២។ នាពេលរសៀល បណ្តាសមាជិកសភាបាន
ពិភាក្សាតាមក្រុម អំពីគំរោងការណ៌ផ្លាស់ប្តូរថ្មីលើកកំពស់គុណភាពប្រសិទ្ធភាព នៃ
សកម្មភាពរបស់រដ្ឋសភា គំរោងការណ៌កម្មវិធីកសាងច្បាប់ បទបញ្ញតិរបស់រដ្ឋសភា
ឆ្នាំ២០១៣។ គំរោងការណ៌ផ្លាស់ប្តូរថ្មី លើកកំពស់គុណភាព ប្រសិទ្ធភាព នៃសកម្ម ភាពរបស់រដ្ឋសភា បានផ្តោតសំខាន់ទៅលើបញ្ហាចំនួន២ គឺ បង្កើនការទទួលខុស ត្រូវរបស់បណ្តាស្ថាប័នគ្រប់គ្រង និងស្ថាប័នត្រួតពិនិត្យ ក្នុងការស្នើ បណ្តាច្បាប់និង
គំរោងច្បាប់ និងផ្លាស់ប្តូរថ្មីសកម្មភាពជួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោតរបស់សមា
ជិកសភា។ លោកស្រី Nguyen Thi Nguyet Huong សមាជិកាសភាទីក្រុងហាណូយ
រួមមតិថា៖

       “ខ្ញុំយល់ព្រមការបោះឆ្នោតសម្តែងទំនុកទុកចិត្តចំពោះតំណែងមួយចំនួន

ដែលបានរដ្ឋសភាជ្រើសតាំងឬអនុម័ត។ ការបោះឆ្នោតសម្តែងការទុកចិត្ត ធ្វើ ឲ្យសកម្មភាពរបស់រដ្ឋ សភាមានសិទ្ធពិតជាង និងរដ្ឋាភិបាលក៏បានលើកកំពស់

ការទទួលខុសត្រូវចំពោះបក្ស និងចំពោះប្រជាជនផង”។

        អំពីគម្រោងកម្មវិធីកសាងច្បាប់ បទបញ្ញតិឆ្នាំ ២០១៣ គណៈកម្មការច្បាប់

របស់រដ្ឋសភាឲ្យដឹងថា នឹងមានគំរោងច្បាប់ចំនួន ៣០ និងគំរោងបទបញ្ញតិចំនួន ៣ស្ថិតក្នុងរបៀបវារៈជាផ្លូវការ និងគំរោងច្បាប់ចំនួន ១៨ ក្នុងរបៀបវារៈបំរុង។

រូបថតៈ Internet

        មុននោះ នាពេលព្រឹក បណ្តាសមាជិកសភាបានពិភាក្សាអំពី ពង្រាងច្បាប់
តម្លៃ។ បញ្ហាសំខាន់ ចំនួនពី ត្រូវបានយកមកពិភាក្សា គឺ ស្ថិរភាពតម្លៃ ក្នុងនោះ
មានការ ចុះបញ្ជីតម្លៃ។ ទី ២ គឺកំណត់តម្លៃ ក្នុងនោះមានរូបភាពកំណត់តម្លៃ បញ្ជី
មុខទំនិញជាដើម។បណ្តាមតិ សុទ្ធតែអះអាងថា ត្រូវទុកឲ្យរដ្ឋកែប្រែតម្លៃ តាម
យន្តការទីផ្សារ ជាចំហរ និងតម្លាភាព ។លោក Nguyen Nam Thanh សមាជិក
សភាខេត្តLang Son រួមមតិថា៖

          “តាមខ្ញុំ ចំពោះបញ្ជីមុខទំនិញសេវ៉ាកម្មអនុវត្តស្ថិរភាពតម្លៃ គឺត្រូវប្រមូលផ្តុំ
ទៅលើ បណ្តាផលិតផលចំាបាច់ ដូចជាប្រេងសាំង ឧស្ម័ន្ធដុត អគ្គីសនីជាដើម។
អំពីគោលការណ៌គ្រប់គ្រងតម្លៃ ខ្ញុំស្នើថា បំពេញបន្ថែមគោលការណ៌ជាចំហរ ពី
ព្រោះ នេះជាគោលការណ៌ដ៏សំខាន់”។

       មតិភាគច្រើនក៌ចាត់ទុកថា ការបង្កើតមូលនីធិស្ថិរភាពតម្លៃ គឺចាំបាច់ ប៉ុន្តែ ត្រូវកំណត់ច្បាស់ក្នុងច្បាប់អំពីលក្ខណៈ ការបង្កើតយន្តការគ្រប់គ្រងមូលនីធិ៕

TAG
រដ្ឋសភាពិភាក្សាអំពីពង្រាងច្បាប់តម្លៃ


ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត