logo

រដ្ឋសភាវៀតណាមនិងកម្ពុជាឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ

2026/2/6 | 13:00:00

(VOVWORLD) - នារសៀលថ្ងៃទី ៦ ខែកុម្ភៈ នៅរាជធានីភ្នំពេញ លោក ត្រឹន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម បានជួបសវនាការជាមួយសម្ដេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។

លោក ត្រឹន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម បានជួបសវនាការជាមួយសម្ដេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។ (រូបថត៖ VOV)

ក្នុងជំនួបនេះ ប្រធានរដ្ឋសភាទាំងពីរបានឯកភាពបន្តពង្រឹងទំនុកចិត្តនយោបាយ រក្សាទំនាក់ទំនងជាប្រចាំរវាងសភានៃប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យនីតិបញ្ញត្តិ ការត្រួតពិនិត្យ និងការសម្រេចលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ; សម្របសម្រួលរៀបចំសកម្មភាពដើម្បីរំលឹកខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា (ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៦៧ - ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៧)។ ភាគីទាំងពីរបានឯកភាពពង្រឹងសកម្មភាពការទូតប្រជាជន ជំរុញការជួបប្រាស្រ័យមិត្តភាពរវាងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសជំនាន់យុវជន សមាគមមិត្តភាព ក្រុមសមជិកសភាមិត្តភាព សមាជិកាសភា សមាជិកសភាវ័យក្មេង និងសមាជិកសភាវ័យក្មេងនៃប្រទេសវៀតណាម កម្ពុជា និងឡាវ ក៏ដូចជាអង្គការមហាជន និងមូលដ្ឋាននានាតាមបណ្តោយព្រំដែនផងដែរ។

ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ VOV)

ភាគីទាំងពីរបានឯកភាពគ្នាបន្តគាំទ្រជំហរ និងបេក្ខភាពរបស់គ្នាទៅវិញទៅមកនៅក្នុងវេទិកាសភាពហុភាគី ដែលប្រទេសទាំងពីរជាសមាជិក៕

TAG
VOV/VOVworld/ប្រធានរដ្ឋសភា/វៀតណាម/កម្ពុជា/ដំណើរទស្សនកិច្ច

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត