logo

រូបបដិមារផ្ទះផ្នូររបស់ជនរួមជាតិ Ba Na

2014/12/30 | 08:02:24

Vovworld-ក្នុងឃ្លាំងវប្បធម៍របស់បណ្ដាជនជាតិនៅ
ដំបន់ខ្ពង់រាបភាគ កណ្ដាលវៀតណាម Tay Nguyen
ចម្លាក់រូបបដិមារផ្ទះផ្នូរត្រូវបានចាត់ទុកជាផ្នែក
វប្បធម៍មាន​អត្តសញ្ញាណ​ដ៏វិសេសវិសាល។
 បណ្ដារូបបដិមារផ្ទះផ្នូររបស់ជនរួមជាតិ Ba Na
មិនត្រឹមតែជាផលិតផលចម្លាក់ប្រជាប្រិយសាមញ្ញ
 ប៉ុណ្ណោះ ថែមទាំងបង្ហាញ​ ទស្សនាទានទ្រឹស្តី
អំពីជីវិតទៀតផង។

រូបបដិមារផ្ទះផ្នូររបស់ជនរួមជាតិ Ba Na (Image: dantri.com.vn)

Vovworld- ជនជាតិ Ba Na ជឿជាក់ថា ការស្លាប់ក៏មានន័យថា៖ ការរស់រានមនជីវិត
ឡើងវិញក្នុងពិភពផ្សេងទៀត។ ទន្ទឹមនឹងជីវិតនេះនៅសេសសល់ជីវិតផ្សេងទៀត
នោះគឺពិភព​របស់អ្នកស្លាប់និងទេវតា។ ពីទស្សនាទាននេះ ជនរួមជាតិ Ba Na មាន
បុណ្យដ៏​វិសេសវិសាលគឺបុណ្យសព (បុណ្យជំរាបលាអ្នកស្លាប់ទៅពិភពរបស់ទេវតា)
។ និងប្រការមួយដែលមិនអាចខ្វះបានក្នុងបុណ្យសពគឺការកសាងរូបបដិមារផ្ទះផ្នូរ។ ​
នេះដូចជាការសម្ដែងមនោសញ្ចេតនារបស់អ្នករស់ជាមួយអ្នកស្លាប់។ វិចិត្រករ Dinh
Tien Hai អ្នកដែលលៃទុកពេលវេលាជាច្រើនស្រាវជ្រាវអំពីវប្បធម៍សិល្បៈ Tay Nguyen
បានឲ្យដឹងថា៖

“ចំពោះជនរួមជាតិបាណាគឺសេចក្តីស្លាប់គឺជាការប្តូរពីស្ថានភាពមានចលនាទៅ
ស្ថានភាពស្ងប់ស្ងាត់។ តាម​ទស្សនាទានមុននេះ ទ្រពសម្បត្តិក្នុងផ្ទះរបស់ជនរួម
ជាតិ Ba Na មានអ្វីគឺចែក​ឲ្យ​អ្នកស្លាប់១ផ្នែក ប៉ុន្តែវត្ថុនោះត្រូវបានធ្វើឲ្យធ្លុះកំរិត
ខុសទ្រង់ទ្រាយដើម។ រាល់រូបបដិមារផ្ទះផ្នូរ​បាន​សាងសងនៅផ្ទះផ្នូរនឹងជំនួស
ឲ្យអ្នករស់ទៅតាមអ្នកស្លាប់ឈានទៅពិភពទេវតា។ បុណ្យសពរួចរាល់គឺរូបប
ដិមារនឹងដាក់នៅទីនោះជារៀងរហូត។”

រូបបដិមារផ្ទះផ្នូររបស់ជនរួមជាតិ Ba Na (Image: baotangdantochoc)

 រូបបដិមារភាគច្រើនគឺរូបមនុស្សឧបគ្នាដូចជានៅរស់រូបបដិមារនីមួយៗ​មាន​មុខ
មាត់ខុសគ្នា។ រូបភាពនិយមបំផុតនៅផ្ទះផ្នូរគឺរូបបដិមារមនុស្សអង្គុយ ភ្នែកដូច
ជាទុក្ខព្រួយមើលទៅឆ្ងាយ។ មានមតិចាត់ទុកថា រូបភាពនេះជំនួស​ឲ្យ​សាច់ញាត្តិ
ក្នុងគ្រួសារទាំងយប់ទាំងថ្ងៃអង្គុយនៅក្បែរផ្នូរសំណេះសំណាលយំសោកស្តាយ។
 វិចិត្រករ Dinh Tien Hai បានចាត់ទុកថា៖

“សិប្បករចម្លាក់ឥឡូវនេះអាចធ្វើរូបបដិមារដ៏ស្អាត ប៉ុន្តែដើម្បីមានរូបបដិមារ​
ផ្ទះ​ផ្នូររស់រវើកដូច្នេះគឺមិនមែនជាអ្នកណាក៏អាចធ្វើបានឡើយ។ ពីព្រោះថា គេ​
ធ្វើ​រូបបដិមារផ្ទះផ្នូរមិនមែនជាកត្តាសម្ភារៈប៉ុណ្ណោះទេ ថែមទាំងមានកត្តាព្រលឹង
​ទៀត​ផង។”

រូបបដិមារផ្ទះផ្នូររបស់ជនរួមជាតិ Ba Na (Image: dantri.com.vn)

បណ្ដាសប្បករចម្លាក់ប្រជាប្រិយបាននាំមកភាពស្និទ្ធស្នាលនៃជីវភាពប្រចាំថ្ងៃ
ចូលក្នុងវណ្ណកម្មសិល្បៈដ៏សាមញ្ញ។​ពេលទស្សនារូបបដិមារផ្ទះផ្នូរអាចយល់​
អំពី​ផ្នែកវប្បធម៍ដំបន់មួយក៏ដូចជាទំនៀមទំលាប់ដ៏វិសេសវិសាល។ លោកស្រី
Luong Thanh Son នាយិការសារៈមន្ទីជនជាតិវិទ្យាខេត្ត Dac Lac បានឲ្យដឹង​ថា៖

“ទាំងភាគខាងជើងនិងខាងត្បូងដំបន់ខ្ពង់រាប Tay Nguyen គេយកចិត្តទុក​
ដាក់ដល់ការសាងសងផ្ទះផ្នូរ។​គេធ្វើលំអិតម៉ត់ចត់ ធ្វើអ្វីៗស្អាតបំផុតសម្រាប់​
អ្នក​ស្លាប់។ ​ប៉ុន្តែក៏មានចំណុចខុសគ្នា ភាគខាងជើងដំបន់ Tay Nguyen ភាគ
ច្រើន​ធ្វើ​រូបបដិមារមនុស្ស ភាគខាងត្បូងដំបន់ Tay Nguyen របងផ្ទះផ្នូរភាគច្រើន
គឺរូប​សត្វ​ជិតស្និទ្ធជាមួយមនុស្ស។”

បណ្ដារូបបដិមារផ្ទះផ្នូររបស់ជនរួមជាតិ Ba Na ពិតប្រាកដជាវណ្ណកម្ម​ចម្លាក់​
រស់រវើកសឲ្យឃើញលទ្ធភាពច្នៃប្រឌិតសមត្ថភាពសោភ័ណ្ឌភាពនិង​ទស្ស
នាទានរស់នៅរបស់ជនជាតិ។ រូបបដិមារផ្ទះផ្នូររបស់ជនរួមជាតិ Ba Na បាន
រួមចំណែករក្សាផ្នែកវប្បធម៍ប្រជាប្រិយដ៏វិសេសវិសាលនៅវៀតណាម៕

TAG
VOV WORLD/រូប/បដិមារ/ផ្ទះផ្នូរ/ជនរួមជាតិ Ba Na/

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត