logo

រូបភាពទូកក្ដោងពណ៌សនៅលើផ្ទៃសមុទ្រទីក្រុង Da Nang

2022/3/31 | 11:00:00

(VOVWORLD) - ជារៀងរាល់ថ្ងៃត្រង់ លើផ្ទៃសមុទ្រទីក្រុង Da Nang - តំបន់ឧបទ្វីប Son Tra យើងអាចងាយស្រួលប្រទះឃើញរូបភាពទូកក្ដោងពណ៌សកំពុងជិះលើរលក។

 នោះគឺជាវគ្គហ្វឹកហាត់របស់កីឡាករមកពីក្រុមទូកក្តោងវ័យក្មេងជាតិនៅទីក្រុង Da Nang។

បណ្ដាកីឡាករកីឡាការិនីវ័យក្មេងនៃក្រុមទូកក្តោងជាតិនៅមជ្ឈមណ្ឌលកីឡាជាតិ Da Nang ច្រើនតែហ្វឹកហាត់ នៅតំបន់សមុទ្រនៅឯឧទ្យានត្រីបាឡែន ខ័ណ្ឌ Son Tra ទីក្រុង Da Nang។
ការត្រៀមរៀបចំសម្រាប់វគ្គហ្វឹកហាត់។
កីឡាករកីឡាការិនីវ័យក្មេងបង្ហាញក្ដីសោមនស្សរីករាយមុនពេលហ្វឹកហាត់។
នាំទូកក្ដោងចុះទឹក។
ចាប់ផ្តើមការហាត់ប្រាណជារៀងរាល់ថ្ងៃ។
គ្រូបង្វឹក Nguyen La តាមដានយ៉ាងយកចិត្តទុកដាក់ដល់ការហ្វឹកហាត់ ដែលត្រូវបានអ្នកជំនាញកូរ៉េខាងត្បូងប្រគល់ឲ្យ។
អ្នកជំនាញ Shim Lee Seop (កូរ៉េខាងត្បូង) ចាប់ផ្តើមបង្វឹកក្រុមទូកក្ដោងវ័យក្មេង ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០១៨មក។ លោកតែងតែលះបង់ដោយអស់ពីចិត្តចំពោះការងារ ហើយត្រូវបានបណ្ដាគ្រូបង្វឹកនិងកីឡាំករស្រលាញ់រាប់អាន អាស្រ័យដោយភាពសកម្ម និងវិន័យក្នុងការងារជំនាញ។
រូបភាពដ៏ស្រស់ស្អាតនៅលើឆ្នេរសមុទ្រ Da Nang ។
ទីនេះត្រូវបានទស្សនាវដ្តី Forbes វាយតម្លៃថា ជាឆ្នេរមួយក្នុងចំណោមឆ្នេរស្អាតបំផុតទាំង ១០ លើភពផែនដី។
នៅចម្ងាយគឺរូបសំណាកព្រះម៉ែ គង់សាអ៊ីម នៅវត្ត Linh Ung - Son Tra ។
នៅពេលល្ងាច បន្ទាប់ពីបញ្ចប់វគ្គហ្វឹកហាត់ កីឡាករត្រូវយកឧបករណ៍មកច្រាំងដើម្បីសម្អាត។
ទូកក្ដោងនីមួយៗមានតម្លៃចាប់ពីជិត ១៥ពាន់ដុល្លាអាមេរិកឡើងទៅ៕

TAG
VOV/VOVworld/Da Nang/សមុទ្រ/ទូកក្ដោង/កីឡា/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត