logo

របរត្បាញកន្ទេលនៅភូមិ Hoi ខេត្ត Thai Binh

2016/9/28 | 07:03:27

VOVWORLD_ភូមិ​ Hoi ចំណុះឃុំ Tan Le ស្រុក
Hung Ha ខេត្ត Thai Binhភាគខាងជើង​វៀតណាម
មានរបរធ្វើកន្ទេលតាំងពីយូរមកហើយ។ កន្ទេលភូមិ
 Hoi ត្រូវបានត្បាញ​ដោយ​​​បច្ចេកទេសដ៏ល្អប្រណិត
ហើយជាផលិតផលសិប្បកម្មល្បីល្បាញ​នៅ​ក្នុងខេត្ត
​និង​ទូទាំងប្រទេសទៀតផង។ អ្នកភូមិ​ Hoiបាន
ជ្រើសរើសកក់ ក្រចៅនិងវត្ថុធាតុដើមល្អ​បំផុត​ដើម្បី
បង្កើតឡើងកន្ទេលមានសោភ័ណភាពស្អាតនិង
គុណភាពខ្ពស់។

VOVWORLD_ភូមិ​ Hoi ចំណុះឃុំ Tan Le ស្រុកHung Ha ខេត្ត Thai Binh
ភាគខាងជើង​វៀតណាមមានរបរធ្វើកន្ទេលតាំងពីយូរមកហើយ។ កន្ទេលភូមិ
Hoi ត្រូវបានត្បាញ​ដោយ​​​បច្ចេកទេសដ៏ល្អប្រណិតហើយជាផលិតផលសិប្បកម្ម
ល្បីល្បាញ​នៅ​ក្នុងខេត្ត​និង​ទូទាំងប្រទេសទៀតផង។ អ្នកភូមិ​ Hoiបានជ្រើស
រើសកក់ ក្រចៅនិងវត្ថុធាតុដើមល្អ​បំផុត​ដើម្បីបង្កើតឡើងកន្ទេលមាន
សោភ័ណភាពស្អាតនិងគុណភាពខ្ពស់។

        ពីទីក្រុង Thai Binh ធ្វើដំណើរប្រមាណ៤០គីឡូម៉ែត្រ ភ្ញៀវទេសចរនឹងទៅ
ដល់ភូមិ​ Hoiជាមួយផលិតផលល្បីឈ្មោះនោះគឺកន្ទេលHoi។ នៅក្នុងវិហារគោរព
បូជាលោក Pham Don Le ភ្ញៀវនឹងបានស្ដាប់រឿងរ៉ាវស្ដីពីអ្នកបង្កើតរបរត្បាញ
កន្ទេលHoiនេះ។​រឿង​ដំណាលថារបរត្បាញកន្ទេលមាននៅតំបន់នេះតាំងពីយូរ
ហើយតែផលិតផលមិនសូវស្អាត។លុះដល់សតវត្សទី១៥មានលោក Pham Don
Leជាមន្ត្រីក្នុងរាជវាំងបាននាំ​បច្ចេកទេសថ្មីៗពីប្រទេសក្រៅមកបង្រៀនឲ្យ
អ្នកភូមិ។ចាប់តាំងពីនោះមកកន្ទេលដែលត្រូវបានត្បាញមានគុណភាពល្អ
ជាងដោយចម្រៀកកក់ស្មើគ្នារួមជាមួយពណ៌ចំរុះស្រស់ស្អាត។ផលិតផលនៃភូមិ
Hoiកាន់តែបានអតិថិជននិយមចូលចិត្តពីមួយថ្ងៃទៅមួយថ្ងៃ។ក្រោយមក 
អ្នកភូមិប្រសិទ្ធិនាមលោក Pham Don Leជាអ្នកបង្កើតរបរត្បាញកន្ទេល​ព្រម​
ទាំងកសាងវិហារគោរពបូជាលោក។

   នាសព្វថ្ងៃ ភូមិ​ Hoiនៅរក្សាបាននូវរបរប្រពៃណីរបស់ខ្លួនដោយបង្កើត
បាន​ផលិតផលកន្ទេលគ្រប់មុខដើម្បីលក់ឲ្យអតិថិជនមកពីគ្រប់ទិសទី។​តាម
លោក Ngo Duy Lien ជាសិប្បករមានបទពិសោធន៍យូរឆ្នាំបានឲ្យដឹងថានៅឃុំ
 Tan Leមានគ្រួសារចំនួន​៣២០០គ្រួ ​ក្នុងនោះមានដល់៨០%ប្រកបមុខរបរ
ត្បាញកន្ទេលហើយជា​រៀងរាល់ឆ្នាំ​ធ្វើបានកន្ទេលរាប់លានលក់ចេញទីផ្សារ។លោក
បាននិយាយាថា

 “ របរនេះអភិវឌ្ឍន៍ខ្លាំងបំផុតក្នុងអំឡុងទសវត្សទី៦០និង៧០នៃសតវត្ស
មុន។​នា​គ្រានោះគ្រួសារទាំងអស់មនុស្សគ្រប់រូបសុទ្ធតែប្រើប្រាស់កន្ទេល។កន្ទេល
Hoiមានលក្ខណៈពិសេសគឺស្អាតនិងប្រើជាប់។ដោយហេតុនេះមនុស្សពីគ្រប់ទិសទី
តែងតែមកស្រុកខ្ញុំទិញកន្ទេល”។

កន្ទេល Hoiត្រូវបានជ្រលក់ពណ៌ចំរុះគ្រប់ប្រភេទស្រេចទៅតាមតម្រូវការរបស់អតិថិជន


        កន្ទេលHoiមានច្រើនប្រភេទក្នុងទំហំខុសពីគ្នាដែលមុននេះធ្វើដោយដៃតែ
ឥឡូវគេត្បាញដោយម៉ាស៊ីនវិញ។ អ្នកស្រី Nguyen Thu Lua ជាអ្នកត្បាញកន្ទេល​មួយ
រូប​ក្នុង​ភូមិ​បានរៀបរាប់ថា

      “ មុននេះត្បាញកន្ទេលដោយដៃយឺតណាស់។ឥឡូវត្បាញដោយម៉ាស៊ីនលឿន​ជាង
និងរកបានចំណូលគ្រាន់បើ។កាលពីមុនគ្នា២នាក់ក្នុងមួយថ្ងៃធ្វើបាន៤កន្ទេល
ឥឡូវម្នាក់ត្បាញដោយម៉ាស៊ីនបាន៤០កន្ទេលក្នុងរយៈពេលដូចគ្នា។ដោយបាន
ប្រាក់ខែកើនឡើងបងប្អូនក្នុងភូមិសប្បាយរីករាយណាស់”។

          ដោយស្ថិតនៅក្បែរទន្លេធំ២គឺទន្លេក្រហមនិងទន្លេ Luoc បានជាប្រជា
កសិករ​នៅ​ភូមិHoiមានលក្ខណៈងាយស្រួលក្នុងការដាំដុះដំណាំកក់និងក្រចៅ
ដែលជាវត្ថុធាតុដើមសំខាន់២ប្រភេទសំរាប់ត្បាញជាកន្ទេល។ ដោយពង្រីកបាន
នូវឧត្តមភាពអំពីប្រភពវត្ថុធាតុដើមរួមជាមួយបច្ចេកទេសមូរ​ ខារ​​​ អន្ទងសរសៃ
កក់និងសរសៃក្រចៅជា​ប្រពៃណី​នោះ ​អ្នកភូមិHoiបានបង្កើតឡើងស្នាដៃដ៏វិសេស
វិសាល។កន្ទេល Hoi​ត្រូវបានជ្រលក់​ពណ៌​ចំរុះ​គ្រប់ប្រភេទស្រេចទៅតាមតម្រូវកា
ររបស់អតិថិជន។​ក្នុងនោះ​មានកន្ទេល​ត្បាញ​រូប​ផ្កា​កុឡាប ផ្កាឈូក​ឬអក្សរមាន
ន័យថាអាយុយឺនយូរ។ប្រការទាំងនេះ​បាន​ធ្វើឲ្យកន្ទេល Hoi​​ត្រូវបានប្រជាជន
និយមចូលចិត្តមករកទិញជារៀងរហូត៕

       

       

TAG
កន្ទេលHoi

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត