logo

របាំសិល្បៈល្ខោនវិសេសវិសាលរបស់ជនជាតិខ្មែរ

2016/3/14 | 08:34:44

(VOVworld)រាំរបាំជាប្រភេទសិល្បៈរាំសម្តែងនៅព្រះ
បរមរាជ្យវាំងរបស់ជនជាតិខ្មែរបុរាណ។ ក្នុងប្រភេទ
សិល្បៈរបស់ជនជាតិខ្មែររបាំត្រូវបានចាត់ទុកថា ជា
ប្រភេទសិល្បៈថ្កំថ្កើងបំផុត។ ដោយតម្លៃដែលមាន
ស្រាប់របស់ខ្លួននោះ ជនជាតិខ្មែរកំពុង ខំប្រឹងប្រែងអភិរក្សនិង អភិវឌ្ឍន៍ប្រភេទសិល្បៈប្រពៃណីនេះ។

(VOVworld)រាំរបាំជាប្រភេទសិល្បៈរាំសម្តែងនៅព្រះបរមរាជ្យវាំងរបស់ជនជាតិខ្មែរ
បុរាណ។ ក្នុងប្រ ភេទសិល្បៈរបស់ជនជាតិខ្មែររបាំត្រូវបានចាត់ទុកថា ជាប្រភេទ
សិល្បៈថ្កំថ្កើងបំផុត។ ដោយតម្លៃដែលមានស្រាប់របស់ខ្លួននោះ ជនជាតិខ្មែរកំពុង ខំប្រឹងប្រែងអភិរក្សនិង អភិវឌ្ឍន៍ប្រភេទសិល្បៈប្រពៃណីនេះ។

សិល្បៈរបាំ

        ល្ខោនរបាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំ ដែលនាដករប្រើចលនា កាយវិការ
ក្បាច់រាំនិងមនោសញ្ចោតនាយ៉ាងប៉ិនប្រសប់ស្របទៅតាមសាច់រឿងនៃសេចក្តី
ស្នេហារដោយឆ្លុះបញ្ជាំងតាមរយៈ ទំនុកច្រៀងពីរឿងព្រេង វីរកថាឬរឿងដំណាល
អំពី ប្រវត្តិសាស្ត្រ។ សាស្ត្រាចារ្យបណ្ឌិត Le Ngoc Canh អនុប្រធានសមាគម
សិល្បៈកររបាំវៀតណាមបានឲ្យដឹងថា៖

“ពេលនិយាយអំពីវប្បធម៌របស់ជនជាតិខ្មែរគឺត្រូវនិយាយដល់ល្ខោនរបាំ។ល្ខោន
របាំជាផលិតផលបញ្ញា ជាចំណុចលោតផ្លោះនៃវប្បធម៌ខ្មែរ។​ល្ខោនរបាំជាប្រ ភេទ
សិល្បៈគួបផ្សំមានទាំងរាំច្រៀងនិងសម្លៀកបំពាក់”។

ដោយមានប្រភពពីបរមរាជ្យវាំង ដូច្នេះតួរអង្គនិមួយនៃល្ខោនរបាំគឺសម្តែងឆ្លុះបញ្ជាំង
ពីស្តេច នាម៉ឺន មន្ត្រីជាដើម។  ​ តួរអង្គសម្តែងក្នុងលោ្ខនរបាំលេចឡើងស្រទាប់តួរអង្
គចំនួនពីរ គឺតំណាងឲ្យសភាវៈល្អនិងសភាវៈអាក្រក់។​តួរអង្គតំណាងឲ្យសភាវៈល្អ
ដូចជា ស្តេច ព្រះរាជបុត្រា បុត្រីច្រើនតែពុំពាក់របាំងមុខហើយធ្លាប់ពាក់របាំងមុខ
ដែលលេចធ្លោបំផុតគឺតួរអង្គយក្ស។ គេចូលចិត្តរបាំដោយសារលក្ខណៈវិសេសវិសាល
ក្នុងការសម្តែងតាមរយៈក្បាច់រាំនិងរបាំងមុខ។

តាមការសិ្ថតិ របាំមានក្បាច់រាំចំនួន៣៣ក្បាច់។​ហើយរបាំរបាំងមុខគឺមាន ប្រភពពី
វប្បធម៌ឥណ្ឌា។​របាំងមុខលើឆាកល្ខោនរបាំគឺរស់រវើកនិងទាក់ទាញអ្នកទស្សនាជា
ច្រើនកុះករ។

        របាំមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៅវាលទំនាបទន្លេ Cuu Long ជាពិសេស
គឺនៅខេត្ត  Tra Vinh ខេត្រ Soc Trang ។ ប៉ុន្តែការវិវឌ្ឍនៃប្រភេទសិល្បៈនេះ កំពុង
មានការថយចុះ។​លោក Son Del សមាជិកនៃក្រុមសិល្បៈរបាំបាសាក់បឹង ចុងបាន
ឲ្យដឹងថា៖     “របាំមានតាំងពីជំនាន់ជីដូនជីតា ដោយហេតុនេះជំនាន់យើងខ្ញុំខំប្រឹង
ប្រែង រក្សានិងអភិរក្សដើម្បីបម្រើប្រជាជន។​សំខាន់បំផុតគឺរក្សាបានគងវង្សប្រភេទ
សិល្បៈប្រពៃណីនេះ”។           
       សិល្បៈល្ខោនរបាំពោរពេញទៅដោយលក្ខណៈវប្បធម៌ពិសេសនិងជាមោទន ភាពរបស់ជនរួមជាតិខ្មែរ។​ នាបច្ចុប្បន្នរបាំកំពុងបានអភិរក្សរួមចំណែកពង្រីកនូវ វប្បធម៌សិល្បៈវិសេសវិសាលរបស់ជនជាតិខ្មែរ៕

TAG
VOVworld/vov/របាំ/សិល្បៈល្ខោន/វិសេសវិសាល/ជនជាតិខ្មែរ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត