logo

រមណីយដ្ឋានវៀតណាមស្ថិតក្នុងបញ្ជីគោលដៅកំពូលទាំង១០ដើម្បីបញ្ចៀសកម្ដៅនៅអាស៊ី

2023/8/4 | 11:25:04

(VOVWORLD) - នាពេលថ្មីៗនេះ ប៉ុស្តិ៍ព័ត៌មាន Channel NewsAsia (សិង្ហបុរី) បានដាក់ Sapa (ខេត្តLao Cai) Ba Na (ទីក្រុង Da Nang) និង Da Lat (ខេត្ត Lam Dong) ចូលក្នុងបញ្ជីគោលដៅ ត្រជាក់ស្រួលដ៏ល្អឥតខ្ចោះបំផុតទាំង ១០ ដើម្បីបញ្ចៀសកំដៅរដូវក្តៅនៅអាស៊ី។

តាមនោះ Channel NewsAsia បានពិពណ៌នា Sapa ថា មានអាកាសធាតុត្រជាក់ ស្រួល ខ្យល់អាកាសបរិសុទ្ធ ទេសភាពធម្មជាតិដ៏ស្រស់បំព្រង ជាមួយនឹងវាលស្រែកាំ ជណ្ដើរ និងល្បាក់ទឹកនៅក្នុងព្រៃភ្នំ។ រូបថត៖ Travel + Leisure Asia
ល្បាក់ទឹក Bac គឺជាកន្លែងទេសចរណ៍មួយដែលមិនគួររំលងនៅពេលមកដល់ Sapa។
រូបថត៖ topriviu.vn
មកទីនេះ ភ្ញៀវទេសចរអាចឡើងភ្នំ Fansipan ដែលជាកំពុលខ្ពស់បំផុតក្នុងប្រទេស វៀតណាម ឬធ្វើដំណើរតាមកន្ត្រកខ្សែកាបដើម្បីគយគន់ទិដ្ឋភាពទីរួមស្រុកពីលើ។ រូបថត៖ Sunworld
ទិដ្ឋភាពថ្ងៃអស្ដង្គតនៅលើជម្រាលភ្នំ O Quy Ho ដែលជាជម្រាលភ្នំដ៏ធំ និងស្អាតបំផុត នៅ Sapa។ រូបថត៖ To Ba Hieu/vietnamnet.vn
ខណៈពេលដែល Sapa ទាក់ទាញមនុស្សដោយលក្ខណៈសាមញ្ញនិងរហោស្ថាននោះ គឺភ្នំ Ba Na នាំមកនូវបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ដោយសកម្មភាពកម្សាន្ត ដ៏សម្បូរបែប។
រូបថត៖ toquoc.vn
ស្ថិតនៅកម្ពស់ប្រហែល ១៤៨៧ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ អាកាសធាតុនៅទីនេះពិតជា ត្រជាក់ស្រួល។ (ប្រព័ន្ធកន្ត្រកខ្សែកាបនៅ Ba Na Hills។ រូបថត៖ Sunworld)
ស្ថិតនៅលើកំពូលភ្នំគឺជាមណ្ឌលទេសចរណ៍សម្រាកលំហែកាយ Sun World Ba Na Hills ដោយមានសំណង់ស្ថាបត្យកម្មដ៏គួរឱ្យចាប់អារម្មណ៍ និងប្លែកៗ។ រូបថត៖ vietnamnet.vn
ស្ពានមាសគឺជាសំណង់មួយក្នុងចំណោមសំណង់និមិត្តរូបនៃទីក្រុង Da Nang។
រូបថត៖ toquoc.vn
ចំពោះទីក្រុង Da Lat វិញ Channel News Asia ចាត់ទុកថា ទីកន្លែងនេះត្រូវបានគេ ប្រសិទ្ធនាមថាជា "ទីក្រុងប៉ារីសរបស់វៀតណាម" ដែលស្ថិតនៅតំបន់ Tay Nguyen ដ៏បៃតង។
រូបថត៖ amazingourworld.com
Da Lat មានភាពទាក់ទាញបែបអឺរ៉ុប ជាមួយនឹងស្ថានីយរថភ្លើង ព្រះវិហារ និងវីឡាដ៏ស្រស់ស្អាតដូចផ្ទាំងគំនូរអញ្ចឹង។ (ស្ថានីយ៍រថភ្លើង Da Lat ដែលជាស្ថានីយ៍រថភ្លើងដ៏ ស្រស់ស្អាតបំផុតនៅឥណ្ឌូចិន។ រូបថត៖ tapchikientruc.com.vn)
អាកាសធាតុត្រជាក់ស្រួល និងទេសភាពធម្មជាតិដ៏រ៉ូម៉ុងទិក ជួយទីក្រុង Da Lat ទាក់ ទាញភ្ញៀវទេសចរជាច្រើន។ រូបថត៖ bestprice.vn
Da Lat ក៏ជាកន្លែងទេសចរណ៍ដ៏ល្អឥតខ្ចោះមួយសម្រាប់ភ្ញៀវទេសចរដែល ចូលចិត្តអារម្មណ៍ផ្សងព្រេង ជាមួយនឹងល្បែងកម្សាន្តជាច្រើនដូចជា៖ Waterfall, Zipline ជាដើម៕

TAG
VOV/VOVworld/រមណីយដ្ឋាន/វៀតណាម/ទេសចរណ៍/បញ្ជៀសកម្ដៅ/រដូវក្ដៅ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត