logo

រលកវិទ្យុសំឡេងវៀតណាមផ្សព្វផ្សាយនូវចក្ខុវិស័យនិងបំណងប្រាថ្នាពីមហាសន្និបាតលើកទី១៤ របស់បក្ស

2026/1/20 | 09:10:00
(VOVWORLD) - ដើម្បីជម្រាបជូនដល់មិត្តអ្នកស្តាប់ទាំងជាតិនិងអន្តរជាតិ អំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម នាព្រឹកថ្ងៃទី ២០ ខែមករា វិទ្យុសំឡេងវៀតណាមបានផ្សាយផ្ទាល់ពិធីបើកមហាសន្និបាតលើកទី ១៤ របស់បក្ស នៅលើប៉ុស្តិ៍វិទ្យុនិងគេហទំព័រព័ត៌មាន អនឡាញផ្សេងៗ រួមទាំង ប៉ុស្តិ៍ព័ត៌មាន (VOV1) និងប៉ុស្តិ៍ផ្សព្វផ្សាយកិច្ចការបរទេស (VOV5) ជាភាសាវៀតណាម សម្រាប់សហគមន៍ជនវៀតណាមនៅបរទេស។ 
អ្នកយកព័ត៌មានមកពីវិទ្យុសំឡេងវៀតណាម (VOV) កំពុងធ្វើការផ្សាយផ្ទាល់នៅក្នុងពិធីបើកមហាសន្និបាតលើកទី១៤ របស់បក្ស  (រូបថត៖ VOV1)

មុននោះ ចាប់ពីម៉ោង ៦ ដល់ម៉ោង ៨ ព្រឹក វិទ្យុសំឡេងវៀតណាមបានផ្សាយកម្មវិធីពិសេសមួយដែលមានប្រធានបទ "យុគសម័យថ្មី - ចក្ខុវិស័យថ្មី - មហិច្ឆតាដ៏អស្ចារ្យ" នៅលើរលក VOV1។

តាមដានស្តាប់សម័យបើកមហាសន្និបាតលើកទី១៤ របស់បក្ស តាមរយៈ រលកវិទ្យុសំឡេងវៀតណាម មិត្តអ្នកស្តាប់និងមិត្តអ្នកអានសុទ្ធតែរំពឹងថា មហាសន្និបាតនឹងដាក់ចេញគោលនយោបាយត្រឹមត្រូវ និងលេចធ្លោ ដែលបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍប្រទេសឱ្យកាន់តែឆាប់រហ័ស និងប្រកបដោយចីរភាពនាពេលអនាគត។

លោក ដូ ទៀនស៊ី អគ្គនាយកវិទ្យុសំឡេងវៀតណាម រាយការណ៍ជូនលោក ត្រឹន កឹម ទូ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងសមាជិកនៃអនុគណៈកម្មាធិការនៅទីតាំងផលិតនិងផ្សព្វផ្សាយខ្លឹមសាររបស់វិទ្យុសំឡេងវៀតណាម ដែលបម្រើមហាសន្និបាតលើកទី១៤ (រូបថត៖ VOV)

ទាក់ទងនឹងរបាយការណ៍ស្តីពីឯកសារ ដែលបានបង្ហាញជូនមហាសន្និបាត អ្នកជំនាញវប្បធម៌ សាស្ត្រាចារ្យរង លោកបណ្ឌិត ផាម ង៉ុក ទ្រុង អតីតសាស្ត្រាចារ្យនៅបណ្ឌិត្យសភាសារព័ត៌មាន និងផ្សព្វផ្សាយបានឲ្យដឹងថា៖ “មតិដឹកនាំទាំងនេះមានលក្ខណៈសង្ខេបណាស់ ដែលឆ្លុះបញ្ចាំងពីបទប្បញ្ញត្តិ បរានុម័ត និងការអភិវឌ្ឍបច្ចុប្បន្នរបស់ប្រទេសជាតិ។ លោកអគ្គលេខាបក្សលើកឡើងថា វប្បធម៌ត្រូវតែក្លាយជាមូលដ្ឋានគ្រឹះខាងស្មារតី ធនធាន និងកម្លាំងចលករនៃការអភិវឌ្ឍសង្គម។ ទាំងនេះគឺជាការយល់ដឹងថ្មីៗ ដែលដាក់វប្បធម៌នៅក្នុងទីតាំងត្រឹមត្រូវ និងសំខាន់”៕

TAG
VOV/VOVworld/រលក/វិទ្យុសំឡេងវៀតណាម/ផ្សព្វផ្សាយ/ចក្ខុវិស័យ/បំណងប្រាថ្នា/មហាសន្និបាត/លើកទី១៤/បក្ស

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត