logo

រុស្ស៊ី ឈរលំដាប់ទី៣លើពិភពលោក អំពីចំណាយយោធា

2012/4/18 | 08:43:33
(VOVworld)-វិទ្យាស្ថានអន្តរជាតិStockholmរបស់ស៊ុយ
អែតដែល ជំនាញស្រាវជ្រាវ បណ្តាបញ្ហាអន្តរជាតិ ទើប
នឹងបានប្រកាសការស្រាវជ្រាវ ក្នុងនោះឲ្យដឹងថា រុស្ស៊ី
ឈរលំដាប់ថ្នាក់ទី៣របស់ពិភពលោក អំពីការចំណាយយោធា
កាំជ្រួច SM 80E របស់រុស្ស៊ី
(រូបថត៖ Internet)

(VOVworld)-វិទ្យាស្ថានអន្តរជាតិ Stockholm របស់ស៊ុយអែតដែល ជំនាញស្រាវជ្រាវ បណ្តាបញ្ហាអន្តរជាតិ ទើបនឹងបានប្រកាសការស្រាវជ្រាវ ក្នុងនោះឲ្យដឹងថា រុស្ស៊ីឈរ លំដាប់ថ្នាក់ទី៣របស់ពិភពលោក អំពីការចំណាយយោធា ក្រោយពេលចំណាយទឹក
ប្រាក់អស់៧២ ពាន់លានដុល្លារអាមេរិកសម្រាប់វិស័យនេះ ក្នុងឆ្នាំ ២០១១។ បន្ទាប់
មក គឺអង់គ្លេសនិងបារាំង។ ឈរលំដាប់ថ្នាក់ទី១ ចំពោះចំណាយការពារជាតិ គឺ
អាមេរិក ជាមួយចំនួនប្រាក់ ៧១១ពាន់លានដុល្លារអាមេរិក។ លំដាប់ថ្នាក់ទី ២ គឺចិនជាមួយទឹកប្រាក់ចំណាយ១៤៣ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំកន្លងទៅ។ បណ្តាអ្នកជំនាញការរបស់វិទ្យាស្ថាន Stokholm ក៏ព្យាករណ៌ថា រុស្ស៊ីនឹងបង្កើន ចំណាយយោធាក្នុងរយៈពេលខាង មុខ ពោះថា ពីឥឡូវនេះ ដល់ឆ្នាំ ២០២០ រុស្ស៊ី
មានផែនការអនុវត្ត កម្មវិធី ទំនើបបនីយកម្មអាវុធ និងសំភារៈសឹកបចេ្ចកទេសយោធា
យ៉ាងសកម្ម៕

TAG
Stockholm ស៊ុយអែត

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត