logo

រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិកក្នុងកម្រិតសមស្រប

2026/3/30 | 08:56:45
(VOVWORLD) - នៅថ្ងៃទី ២៩ ខែមីនា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា រុស្ស៊ីបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូឌូម៉ាជាតិរុស្ស៊ីទៅកាន់សហរដ្ឋអាមេរិក ហើយចាត់ទុកនេះ ជាជំហានដ៏សំខាន់ដើម្បីស្តារឡើងវិញនូវការសន្ទនាទ្វេភាគី ដែលបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ។

យោងតាមលោក Dmitry Peskov នៅក្នុងបរិបទនៃទំនាក់ទំនងរុស្ស៊ី-អាមេរិក ស្ទើរតែ "ជាប់គាំងលើគ្រប់វិស័យ" ជំនួបដំបូងរវាងភាគីទាំងពីរ ទោះបីជាមានការប្រុងប្រយ័ត្នក៏ដោយ ក៏មានសារៈសំខាន់យ៉ាងខ្លាំង និងអាចរួមចំណែកដល់ "ការស្តារឡើងវិញនូវទំនាក់ទំនងទ្វេភាគី"។ អ្នកនាំពាក្យវិមានក្រឹមឡាំងបានបញ្ជាក់ថា រុស្ស៊ីត្រៀមខ្លួនជាស្រេច ក្នុងការបន្តជំរុញកិច្ចសន្ទនាក្នុងកម្រិតសមស្រប ជាមួយសហរដ្ឋអាមេរិក ហើយនឹងរាយការណ៍អំពីខ្លឹមសារនៃកិច្ចសន្ទនាទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។

មុននោះ គណៈប្រតិភូឌូម៉ាជាតិរុស្ស៊ីបានធ្វើដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់សហរដ្ឋអាមេរិក តប់តាមការអញ្ជើញរបស់ភាគីអាមេរិក និងបានពិភាក្សាអំពីបញ្ហាសំខាន់ៗជាច្រើននាពេលបច្ចុប្បន្ន រួមទាំងជម្លោះនៅអ៊ុយក្រែន ស្ថានភាពនៅមជ្ឈិមបូព៌ា ក៏ដូចជាប្រធានបទយុទ្ធសាស្ត្រដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ការរៀបចំសម្រាប់ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងដោយសម្ងាត់៕

TAG
VOV/VOVworld/រុស្ស៊ី/ការសន្ទនា/សហរដ្ឋអាមេរិក/ឌូម៉ាជាតិ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត