logo

រុស្ស៊ីបញ្ជាក់ថា ខ្លួននៅតែបន្តការចរចាជាមួយអ៊ុយក្រែន

2026/2/21 | 10:23:00
(VOVWORLD) - ពេលវេលា និងទីតាំងនៃការចរចាជុំបន្ទាប់អំពីអ៊ុយក្រែនមិនទាន់ត្រូវបានកំណត់នៅឡើយទេ ប៉ុន្តែដំណើរការនេះនៅតែបន្ត។

នេះជាការបញ្ជាក់របស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងជាសមាជិកនៃគណៈប្រតិភូចរចារុស្ស៊ី លោក Mikhail Galuzin ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាននៅថ្ងៃទី ១៩ ខែកុម្ភៈ។ លោក Galuzin បាននិយាយថា នៅក្នុងការចរចាជុំថ្មីៗនេះនៅទីក្រុងហ្សឺណែវ (ស្វីស) ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាទាំងអស់ក្នុងបរិបទនៃការស្វែងរកដំណោះស្រាយដើម្បីបញ្ចប់ជម្លោះ។

នៅថ្ងៃដដែលនោះ រដ្ឋាភិបាលស៊ុយអែតបានប្រកាសពីកញ្ចប់ជំនួយយោធាថ្មីមួយដែលមានតម្លៃប្រហែល ១,៤ ពាន់លានដុល្លារអាមេរិក សម្រាប់អ៊ុយក្រែន ដែលជាការចូលរួមចំណែកដ៏ធំបំផុតមួយចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅឆ្នាំ ២០២២។ ក្នុងពេលជាមួយគ្នានោះ ក្រសួងការបរទេសកូរ៉េខាងត្បូងបានឲ្យដឹងថា ប្រទេសខ្លួន កំពុងពិគ្រោះយោបល់ជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) លើវិធានការផ្សេងៗដើម្បីគាំទ្រអ៊ុយក្រែន រួមទាំងលទ្ធភាពនៃការចូលរួមក្នុងគំនិតផ្តួចផ្តើមផ្គត់ផ្គង់អាវុធដែលដឹកនាំដោយណាតូ គឺបញ្ជីតម្រូវការអាទិភាពអ៊ុយក្រែន (PURL)៕

TAG
VOV/VOVworld// រុស្ស៊ីបញ្ជាក់ថា ខ្លួននៅតែបន្តការចរចាជាមួយអ៊ុយក្រែន

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត