logo

រុស្ស៊ីបញ្ជាក់ពីបញ្ហាដែលកំពុងចរចាជាមួយអ៊ុយក្រែន

2026/3/3 | 08:06:54
(VOVWORLD) - អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitri Peskov កាលពីថ្ងៃទី ២ ខែមីនា បានគូសបញ្ជាក់ពីបញ្ហាសំខាន់ៗមួយចំនួន ដែលរុស្ស៊ីនិងអ៊ុយក្រែនកំពុងតែពិភាក្សា ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតអំពីកិច្ចចរចានោះទេ។ 
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitri Peskov។ (រូបថត៖ REUTERS/Ramil Sitdikov)

ដោយធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងពីខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ទាក់ទងនឹងលទ្ធភាពដែលរុស្ស៊ីផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែននោះ លោក Peskov បានបញ្ជាក់ថា “ប្រាកដថា រួមជាមួយនឹងបញ្ហាផ្សេងទៀត ជាពិសេសបញ្ហាដែនដីនោះ ការធានាសន្តិសុខក៏ស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចចរចាផងដែរ”។

លោក Peskov ក៏បានឲ្យដឹងបន្ថែមទៀតថា រុស្ស៊ីនៅតែបើកចំហលទ្ធភាពបន្តការចរចាជាមួយសហរដ្ឋអាមេរិកលើបញ្ហាអ៊ុយក្រែន។ ទីក្រុងមូស្គូវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែសង្កត់ធ្ងន់ថា រុស្ស៊ីត្រូវតែពឹងផ្អែកលើខ្លួនឯងនិងការពារផលប្រយោជន៍ជាតិជាមុនសិន។

នៅខាងអ៊ុយក្រែនវិញ នាថ្ងៃដដែល លោកប្រធានាធិបតី Zelensky បានសម្តែងក្តីសង្ឃឹមថា ការចរចាជាមួយរុស្ស៊ីអាចនឹងបន្តឡើងវិញក្នុងពេលឆាប់ៗនេះ ទោះបីជាមានការវិវត្តដ៏តានតឹងនៅមជ្ឈិមបូព៌ាក៏ដោយ។ លោក Zelensky បានឲ្យដឹងថា កិច្ចចរចាជុំថ្មី សំដៅដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន អាចធ្វើឡើងក្នុងចន្លោះពីថ្ងៃទី ៥ និងទី ៨ ខែមីនា ហើយអាចធ្វើឡើងនៅប្រទេសទួរគី ឬស្វីស៕

TAG
VOV/VOVworld/រុស្ស៊ី/អ៊ុយក្រែន/ចរចា

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត