logo

លក្ខណៈពិសេសនៃសម្លៀកបំពាក់របស់នារីជនជាតិ Thai

2013/10/29 | 03:05:51
Vovworld-ជនជាតិ Thai ច្រើនរស់នៅ
ដំបន់ផ្សេងៗគ្នា។ នៅដំបន់​នីមួយៗ
ក្រុមជនជាតិ Thai មានរបៀបសំលៀក
បំពាក់ខុសពីគ្នា។​ អត្ថបទសរសេរ
របស់អ្នកយកព័ត៌មាន Lan Anh ក្រោម​
ចំណងជើងថា​ “ចំណាប់អារម្មណ៍អំពី
សម្លៀកបំពាក់របស់នារីជនជាតិ Thai”
នឹងឧទ្ទេសនាមជាមួយលោកអ្នកនាង
អំពីសម្លៀកបំពាក់របស់នារី Thai ស នៅ​​
ស្រុក Muong Lay ខេត្ត Dien Bien ភាក
ខាងជើងវៀតណាម។
លក្ខណៈពិសេសនៃសម្លៀកបំពាក់របស់នារីជនជាតិ Thai (VOV)

        Vovworld-ក្នុងសម្លៀកបំពាក់ប្រពៃណីជាមួយអាវ com សំពតខ្មៅនិងកន្សែង
 Pieuនារី Thai ទាក់ទាញការយកចិត្តទុកដាក់ពីភ្ញៀវទេសចរណ៍ដែលមកទស្សនា
ដំបន់ពាយ័ព្យនេះ។ តាំងពីតូច នារីជនជាតិ Thai ត្រូវបានម្ដាយបង្រៀនរបៀប
ចង Xai yeu ជាប្រភេទខ្សែក្រវាត់ដោយក្រណាត់។ ហេតុនេះហើយ នារីជនជាតិ
Thai ក្នុង​វ័យ​អាយុណាក៏មានរាងកាយទន់ល្វន់សមសួននិងស្អាតបំផុតក្នុងសម្លៀក
បំពាក់​ប្រពៃណីរបស់ខ្លួន។ លោក Luong Van Thiet កម្មាភិបាលស្រាវជ្រាវរបស់​
សារមន្ទី​ជនជាតិវិទ្យាវៀតណាមបានឲ្យដឹងថា៖

        “សម្លៀកបំពាក់របស់ជនជាតិ Thai បានជួយលើកដម្កើងសម្រស់របស់នារី។
បើ​មើលសម្លៀកបំពាក់ជនគ្រប់រូបបានវាយតំលៃថា នារីជនជាតិ Thai គឺស្អាត
ណាស់ តាមពិតគឺគេបានឆ្លៀតប្រើប្រាស់សម្លៀកបំពាក់ដើម្បីបង្ហាញនូវសម្រស់
ខាងរាងកាយរបស់ខ្លួន។”

        នារីជនជាតិ Thai ខ្មៅមោទនភាពអំពីអាវ Com ជាមួយកអាវខ្ពស់រីឯនារីជន
ជាតិ Thai សគឺ​មោទនភាពអំពីអាវជាមួយកអាវជារាងអក្សរ V។​ អាវ com
របស់នារី Thai ស មាន២ប្រភេទ។ អាវ​ដៃខ្លីសំរាប់នារីមានវ័យអាយុច្រើន រីអាវដង
ខ្លីសំរាប់ក្រមុំ។ លោកស្រី Lo Thi Que នៅភូមិ Hoc ស្រុក Muong Lay ខេត្ត Dien Bien
បានឲ្យដឹងថា៖

        “អាវនេះបានលើកសម្រស់រាងកាយរបស់នារី ពីព្រោះវាជាប់នឹងខ្លួន។ អាវ
សគេប៉ាក់ក្បូក្បាច់ថ្នេរបាកជាយកខ្មៅនៅខាង​មុខ ហេតុនេះហើយដើម្បីបង្ហាញ
កសរបស់នារី​ជនជាតិ Thai។”

        លោកស្រី Lo thi Que បានឲ្យដឹងថា ទោះបីជាជីវភាពរស់នៅទំនើបបាន​ផ្លាស់
ប្តូរជាច្រើនក្តី ប៉ុន្តែនារីជនជាតិ Thai សនៅ Muong Lay នៅសុភាពរាបសារជាមួយ
សម្លៀកបំពាក់ប្រពៃណី។

        “សម្លៀកបំពាក់ថ្មីឥឡូវនេះត្រូវបានកែលំអរជាច្រើន។ ជីដូនជីតាមុននេះ
ស្លៀកពាក់សំពត់ដោយក្រណាត់​ xuc របស់ជនជាតិ Thai ត្បាញដោយខ្លួនឯងដែល​
គ្មាន​សំពត់ lang សំពត់ nhung ដូចនាបច្ចុប្បន្នឡើយ។ ជនជាតិ Thai ក្នុងពេលស្លាប់​
ទៅ​ត្រូវ​មាន​អាវ com និងស្លៀក់ពាក់អាវវែង Thai  នៅខាងក្រៅ។”

        នារីជនជាតិ Thai ស នៅមានសម្លៀកបំពាក់ប្រពៃណីមួយទៀតគឺអាវ So luong
 ដងវែង។ អាវ So Luong ត្រូវបាននារី Thai ស្លៀក់ពាក់ក្នុងឱកាស​បុណ្យអាពាហ៍
ពិពារហ៍ ផ្ទះធ្វើបុណ្យទាន។ ក្នុងពិធីអាពាហ៍ពិពារហ៍កូនក្រមុំក្នុងពេលមកផ្ទះប្តីត្រូវ
ពាក់អាវ So luong។ លោកស្រី Dieu Thi Chuyen នៅភូមិ Chi Luong 2 បានឲ្យដឹងថា៖

        “ក្រមុំក្នុងថ្ងៃអាពារហ៍ពិពារហ៍ត្រូវពាក់អាវខ្មៅនៅខាងក្រៅអាវ Com។ ប្រការ​
នេះសឲ្យឃើញថា ក្រមុំសាមញ្ញមិនបង្អួតខ្លួន។ ដូច្នេះបណ្ដាអាវនេះបាន​ពាក់នៅ
ទិវាបុណ្យ។”

        សម្លៀកបំពាក់របស់នារីជនជាតិ Thai ស ទោះបីជាសាមញ្ញប៉ុន្តែសម្រស់ស្អាត​បង្ហាញនូវភាពសម្រស់សាមញ្ញធ្វើឲ្យរូបភាពនារីជនជាតិ Thai មានសម្រស់ដោយ​ឡែករបស់ដំបន់ព្រៃភ្នំ៕

TAG
លក្ខណៈ/ពិសេស/សម្លៀកបំពាក់/របស់/នារី/ជនជាតិ/Thai/vovworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត