logo

លក្ខណៈល្អពិសេសនៃពិធីបុណ្យ Cam Muong របស់ជនជាតិ Lu

2014/2/15 | 08:38:02
Vovworld-ខេត្ត Lai Chau នាបច្ចុប្បន្នមានជនជាតិជាភាតរៈ
ចំនួន២០រួមរស់។ ក្នុងនោះ ជនជាតិ Lu រស់នៅប្រមូលផ្ដុំនៅ
ស្រុក Sin Ho និង Tam Duong។ ជីវភាព​វប្បធម៍ខាងស្មារតី
របស់ជនជាតិ Lu សម្បូរបែបណាស់។ ទំនៀមទំលាប់ជាច្រើន
នៅ​រក្សាផ្នែកវប្បធម៍ដោយឡែកពោពេញទៅដោយអត្តសញ្ញាណវិសេសវិសាល ជាគំរូ​នោះគឺពិធីបុណ្យ Cam Muong។ ពិធីបុណ្យត្រូវបានរៀបចំឡើងចន្លោះដើមខែទី​១​ដល់​ ថ្ងៃទី៣ខែទី៣តាមច័ន្ទគតិជារៀងរាល់ឆ្នាំ។
លក្ខណៈល្អពិសេសនៃពិធីបុណ្យ Cam Muong របស់ជនជាតិ Lu (dantocviet.vn)

        Vovworld-ពិធីបុណ្យ Cam Muong ជាឱកាសដើម្បីអ្នកភូមិដាក់ដង្វាយ​បួងសួង​ទេវតាទន្លេភ្នំជ្រោះនិងទេវតានាគថែរក្សាឲ្យអ្នកភូមិទទួលបានឆ្នាំថ្មីមួយល្អប្រសើរ
មានសួរស្ដីជ័យមង្គល។ លោក Tao Van Coong ជនជាតិ Lu មួយ​នាក់បានឲ្យដឹងថា៖

        “ក្នុងពិធីបុណ្យបងប្អូនរួមចំណែកមាន់មួយក្បាល។ យើងខ្ញុំនៅរួមប្រាក់ដើម្បី
ទិញស្រា​និង​ជ្រូក។ ធ្វើពិធីបុណ្យដើម្បីប្រជាជនរកស៊ីមានបានធ្វើស្រែទទួលបាន
ផលច្រើន​គោ​ក្របីធំធាត់ជនគ្រប់រូបក្នុងភូមិមានសុខភាពល្អរកស៊ីមានបាន។”

        ក្រៅពីវត្ថុសំណែនជាម្ហូបអាហារនោះ ជនជាតិ Lu បានដាក់លើតុសក្ការបូជា
ទូក​ក្រដាស់ពណ៍បៃតងនិងពណ៌លឿង។ ពណ៌បៃតងជាពណ៌ព្រៃព្រឹក្សាជាកំលាំង
រស់យ៉ាងខ្លាំងក្លា ពណ៌​លឿងជាពណ៌ស្រូវជាពណ៌សម្បូររុងរឿងនិងធូធារ។

        តាំងពីមុនមក ពិធីបុណ្យ Cam Muong ត្រូវបានរៀបចំឡើងដ៏អធឹកអធម។
គ្រួសារ​នីមួយៗនឹងចាត់ដំណាងមួយនាក់ជាបុរសមកចូលរួមពិធីសែនព្រេន។ ម្ចាស់
ពិធីបុណ្យត្រូវតែ​ជាជនចាស់ជរាមានកិត្យានុភាព។ ជនជាតិ Lu មិនប្រើប្រាស់ឧបករ
ភ្លេងណា​ក្នុង​ពិធី​សែនព្រេនទេ ពីព្រោះថាតាមទស្សនាទានរបស់គេ រាល់ស្នូរសម្លេង
នោះនឹង​ជះឥទ្ធិពលដល់ភាពពិសិទ្ធិទាំងឡាយ។ ពិធីសែនព្រេនមិនប្រព្រឹត្តទៅក្នុង
ផ្ទះទេ គឺ​រៀបចំនៅ​ក្រោមដើមឈើធំមួយ។ លោក Do Ha Long នាយករងមន្ទីវប្បធម៍​
កីឡានិង​ទេសចរណ៍ខេត្ត Lai Chau បានឲ្យដឹងថា៖

        “គេមានទស្សនាទានថា ដើមឈើធំៗសុទ្ធតែមានអារក្សទេវតាស្នាក់នៅ។ ជា​
ពិសេស​​នៅដំបន់ព្រៃភ្នំភូមិណាឃុំណាក៏មានព្រៃពិសិទ្ធិមួយមិនឲ្យបំពានឡើយ។ ពី
ជនចាស់ជរា ជន​វ័យក្មេងកំលោះក្រមុំសុទ្ធតែមានការទទួលខុសត្រូវថែរក្សានិង
ការពារព្រៃនោះដូចជាលក្ខណៈពិសិទ្ធិនៃភូមិខ្លួន ដោយសារគេមានទស្សនាទានថា
យើងប្រកាន់ដូច្នេះទើបព្រៃ​តាម​ថែរក្សាការពារឲ្យភូមិ។”

        បញ្ចប់ពិធីសែនព្រេនគឺដល់ពិធីបុណ្យ កំលោះ២នាក់ផ្លុំខ្លុយមេនិងខ្លុយ​កូនដើម្បី
នារីច្រៀងបទចម្រៀងប្រជាប្រិយរបស់ជនជាតិខ្លួន។ រួមជាមួយបទ​ចម្រៀង​នោះ ល្បែងចោលឈូងក៏ជាផ្នែកមួយមិនអាចខ្វះបានក្នុងពិធីបុណ្យនេះ។ វាបង្ហាញនូវការ
ប៉ិនប្រសព្វមិនត្រឹមតែធ្វើសសរធ្វើឈូងប៉ុណ្ណោះទេ ថែមទាំងក្នុងការចោលឈូង
ក៏មានរបៀបដោយឡែកដែលត្រូវបានជំនាន់មុនៗជនជាតិ Lu បញ្ជូនឲ្យទៀតផង។ ក្នុងប៉ុន្មានថ្ងៃបុណ្យនិងមុនថ្ងៃបុណ្យ ជនរួមជាតិជា​ជនជាតិ Lu នៅតែគោរពប្រការមួយ
ចំនួនទៀតផង។ លោក Tao Van On អ្នក​សែនព្រេនមួយរូបបានឲ្យដឹងថា៖

        “ក្នុង៣ថ្ងៃនោះ ប្រជាជនមិនបានទៅកាប់ព្រៃ មិនបានទៅបះបន្លែ ហើយបាន​ជុំគ្នានៅផ្ទះលេងសប្បាយពិសារម្ហូបអាហារ តមមិនឲ្យគេចូលផ្ទះ បងប្អូនមក​លេង​ត្រឹមតែរៀបចំបាយនៅខាងក្រៅតែប៉ុណ្ណោះទេ។”

        ពិធីបុណ្យ Cam Muong របស់ជនជាតិ Lu នៅឃុំ Nam Tam ស្រុក Sin Ho ខេត្ត Lai
Chau បានលើកកំពស់តួនាទីជិវភាពខាងវប្បធម៍ប្រជាប្រិយមាន​ចរិត​លក្ខណៈ
សហគមន៍ វាបង្កើនការតភ្ជាប់ក្នុងសហគមន៍ភូមិឃុំ។ ដោយហេតុនេះ ពិធីបុណ្យនេះ
ត្រូវបានអភិរក្ស ពង្រីក ដើម្បីវាក្លាយទៅជាផ្នែកស្អាតក្នុងវប្បធម៍​ប្រជាប្រិយពោពេញ
ទៅដោយអត្តសញ្ញាណដោយឡែករបស់ជនរួមជាតិជាជន​ជាតិ Lu៕
TAG
លក្ខណៈ/ល្អពិសេស/ពិធីបុណ្យ/Cam Muong/របស់/ជនជាតិ/Lu/vovworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត