logo

លក្ខណះល្អឯកក្នុងផ្សារសត្វគោនៅMeo Vacខែត្រ Ha Giang។

2014/2/19 | 03:14:21

ជាខែត្រព្រៃភ្នំ១ភាគខាងជើងនៃប្រទេសវៀតណាមHa
Giangបានទាក់ទាញភ្ញៀវទេសចរដោយសោភ័ណ្ឌភាព
ល្អស្អាតនៃភ្នំធំៗនិងលក្ខណះល្អឯកក្នុងពេលប្រជុំផ្សារ របស់ជនរួមជាតិនៃជនជាតិនានាទៀតផង។ជាពិសេស
គឺពេលប្រជុំផ្សារគោ នៅស្រុក Meo Vacនាថ្ងៃអាទិត្យជាប្រចាំសប្តាហ៍។

Vovworld-ពីចំងាយគេ ស្តាប់លឺបានសូរសំលេងចេញពីចង្រ្កង់ដែលបានពាក់នៅក
របស់សព្វគោ។នាថ្ងៃអាទិត្យជាប្រចាំសប្តាហ៍អ្នកលក់អ្នកទិញ តែងតែជួបជុំគ្នានៅ
ផ្សារតាំងពីព្រលឹម។អ្នកណាក៍មានបំណងដែរថា៖ការលក់ដូរប្រព្រឹត្តទៅដ៍រលូន។
បង​Vang Mi Dinh ភូមិ​Chung Pa A ទីរួមស្រុកMeo Vacបានទៅផ្សារតាំងពីម៉ោង៦។បងអោយដឹងថា៖“  ថ្ងៃនេះខ្ញុំនាំគោចំនួន៤ក្បាលទៅលក់និងលក់បាន៣ក្បាលហើយ។
ចំណេញក្នុង១ក្បាលគឺមានពី១លានដល់ជាង១លានដុងវៀតណាមឡើងទៅ។ “

​​​​​​​​​​​​​​            

ផ្សារគឺណែណាន់តាន់តាប់ដោយអ្នកលក់អ្នកទិញ(រូបថតVOV)

 បង Vu Mi Poនៅឃុំ Giangស្រុក Meo Vacទៅមើលគោនិមួយៗយ៉ាងម៉ត់ច​ត់។បង
មានបំណងទិញ​បានគោស្អាតខ្លាំងមកចិញ្ចឹម។បងអោយដឹងថា៖“ ខ្ញុំចង់រិះរកគោ
ស្អាតខ្លាំងមកចិញ្ចឹម។ថ្ងៃនេះខ្ញុំពាំនាំប្រាក់ប្រមាណ១៨លានដុងទៅទិញគោ។ខ្ញុំចង់
ទិញគោក្នុងរង្វង់ពី១៤ដល់១៥លានដុង។   “
នៅជ្រុងផ្សារ១បង Giang Seo Sinh កំពុងជួបសំណេះសំណាលជាមួយអ្នកទិញគោ១
នាក់។ក្នុងពេលប្រជុំផ្សារលើកនេះ បង  Sinhនាំគោទៅលក់។បងអោយដឹងថា៖“  ខ្ញុំលក់
សត្វគោនេះដើម្បីយកប្រាក់ទិញ ជីគីមីព្រមទាំងមានការចំណាយសំរាប់ជីវភាពជារៀង
រាល់ថ្ងៃក្នុងគ្រួសារ។     “

​​​​​​​​​​​​​                      

ជ្រុងផ្សារ១(រូបថត Vietnam.net)

ពេលប្រជុំផ្សារគោ នៅស្រុក Meo Vacមិនត្រឹមតែជាទីកន្លែងដែលដោះដូរទិញលក់
សត្ខគោរបស់ជនរួមជាតិជាជនជាតិភាគតិចនិងឈ្មួញមកពីខេត្តនានានៅតំបន់វាល
ទំនាបប៉ុណ្ណោះទែថែមទាំងជាទីកន្លែងជួបជុំគ្នារវាងបណ្តាមិត្តទៀតផង។ជាងនេះទៅ
ទៀតពេលប្រជុំផ្សារបានក្លាយទៅជាទីមកដល់របស់ភ្ញៀវទេសចរបរទេសជាច្រើននាក់។ជាលើកដំបូងទៅទស្សនាតំបន់ដីHa Giangប្តីប្រពន្ឋលោក Marco  ជនជាតិអ៊ីតាលីមាន
ចំណាប់អារម្មណ៍ជាពិសេសចំពោះពេលប្រជុំផ្សារនេះ។នងរៀបរាប់ថា៖“​នៅផ្សារ Ha
Giang គេលក់តែគោ​ពពែនិងមាន់។នេះជាប្រការប្លែក។ពីព្រោះថានៅប្រទេសអីតាលី
យើងខ្ញុំមិនមានពេលប្រជុំផ្សារដូច្នេះទេ។ប្រការនេះបង្កើតចំណាប់អារម្មណ៍ចំពោខ្ញុំ។  “
នៅពេលប្រជុំផ្សារម្តងៗសត្វគោប្រមាណ៤០០ក្បាលបានលក់។ផ្សារគោនៅជាផ្ទាំងគំនូរ
ដែលឆ្លុះបញ្ចាំងលក្ខណះវប្បធម៌សហគមន៍ដ៍ល្អស្អាតរបស់ជនរួមជាតិនៅតំបន់ព្រៃភ្នំ
Ha Giangទៀតផង៕

TAG
VOVWORLD/លក្ខណះល្អឯក/ផ្សារគោនៅMeo Vac/ខែត្រHa Giang/វៀតណាម/

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត