logo

លោក​ដូណាល់ ត្រាំ ប្រកាសថា នឹងស្វែងរកដំណោះស្រាយលើបញ្ហា​ហ្គ្រីនឡែន ដែលបំពេញចិត្តទាំងអាមេរិក និង​ណាតូ

2026/1/21 | 07:11:52
(VOVWORLD) - ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២០ ខែមករា នៅសេតវិមាន ក្នុងឱកាសខួប ១ឆ្នាំនៃការវិលត្រឡប់ឡើងកាន់អំណាច ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា សហរដ្ឋអាមេរិក និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នឹងឈានដល់កិច្ចព្រមព្រៀងមួយស្តីពីអនាគតរបស់ហ្គ្រីនឡែន ដែលជាកោះស្វយ័តរបស់ប្រទេសដាណឺម៉ាក។ ប្រធានាធិបតីអាមេរិក បានប្រកាសថា លោកនឹងបញ្ចុះបញ្ចូលប្រជាជនហ្គ្រីនឡែនថា ពួកគេនឹងសប្បាយរីករាយនៅពេលបានក្លាយជាផ្នែកមួយនៃសហរដ្ឋអាមេរិក។

ការអត្ថាធិប្បាយរបស់ប្រធានាធិបតីអាមេរិក បាននាំចេញនៅពេលដែលលោកគ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងដាវ៉ូស ប្រទេសស្វីស ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក។ នៅទីក្រុងដាវ៉ូស លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏នឹងជួបជាមួយសម្ព័ន្ធមិត្តណាតូផងដែរ។

នាចុងសប្តាហ៍កន្លងទៅ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមដាក់ពន្ធ ១០% លើប្រទេសដាណឺម៉ាក និងប្រទេសសមាជិកណាតូចំនួន ៨ផ្សេងទៀត ដោយសារប្រទេសទាំងនេះ បានប្រឆាំងជំទាស់នឹងសហរដ្ឋអាមេរិកលើបញ្ហាហ្គ្រីនឡែន។ លើសពីនេះ សហរដ្ឋអាមេរិកបានបញ្ជាក់ម្តងហើយម្តងទៀតថា ខ្លួនមិនបានច្រានចោលលទ្ធភាពនៃការប្រើប្រាស់កម្លាំងដើម្បីដណ្តើមយកតំបន់ដីនេះ ពីប្រទេសដាណឺម៉ាកនោះទេ៕

TAG
VOV/VOVworld/​ដូណាល់ ត្រាំ/ដំណោះស្រាយ/បញ្ហា​ហ្គ្រីនឡែន/​ណាតូ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត