logo

លើកតម្កើងផលិតផលនិងដំណោះស្រាយ AI របស់វៀតណាម

2026/1/13 | 07:44:00
(VOVWORLD) - ពានរង្វាន់ត្រូវបានសម្ព័ន្ធ AI Au Lac (Grand Prize) រៀបចំឡើងជាលើកដំបូងសំដៅលើកតម្កើងដល់ផលិតផល និងដំណោះស្រាយបញ្ញាសិប្បនិម្មិត (AI) បង្កើត និងធ្វើជាម្ចាស់ដោយប្រជាជនវៀតណាម ដែលបង្កើតឥទ្ធិពលប្រកបដោយចីរភាពលើទេសភាពសេដ្ឋកិច្ចសង្គម។
លោក ទ្រឿង យ៉ាប៊ិញ ប្រធានសម្ព័ន្ធបញ្ញាសិប្បនិម្មិតអូឡាក់ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន FPT គ្រុប (រូបថត៖ គណៈកម្មាធិការរៀបចំ)

នៅក្នុងសន្និសីទសារព័ត៌មានដែលបានធ្វើឡើងនាថ្ងៃទី ១២ ខែមករា នៅទីក្រុងហាណូយ គណៈកម្មាធិការរៀបចំបានប្រកាសថា ផលិតផល  ដំណោះស្រាយ AI ដ៏ល្អបំផុត នឹងទទួលបានរង្វាន់ ១ លានដុល្លារអាមេរិក។ ហើយក៏នឹងទទួលបានការណែនាំជាយុទ្ធសាស្ត្រនិងវិជ្ជាជីវៈ ព្រមទាំងការតភ្ជាប់ដើម្បីពង្រីកទៅក្នុងទីផ្សារអន្តរជាតិពីសម្ព័ន្ធ AI Au Lac, FPT គ្រុបនិងដៃគូនៃពានរង្វាន់។

លោក ត្រឿង យ៉ា ប៊ិញ ប្រធានសម្ព័ន្ធ Au Lac AI និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន FPT  គ្រុប បានសង្កត់ធ្ងន់ថា តាមរយៈរង្វាន់ Au Lac Grand Prize សម្ព័ន្ធ Au Lac AI សង្ឃឹមថា នឹងបង្កើតកម្លាំងចលករដ៏រឹងមាំមួយសម្រាប់សហគមន៍បច្ចេកវិទ្យាវៀតណាម ដើម្បីអភិវឌ្ឍន៍និងអនុវត្ត AI ដោយមានការទទួលខុសត្រូវ ហើយសំខាន់ជាងនេះទៅទៀត គឺដើម្បីជម្រុញស្មារតីនៃការលះបង់ ភាពស្ទាត់ជំនាញខាងបច្ចេកវិទ្យា និងដោះស្រាយបញ្ហាជាតិធំៗ ដោយនាំវៀតណាមប្រគៀរស្មារជាមួយបណ្តាប្រទេសជឿនលឿន។

“ប្រទេសរបស់យើងត្រូវការជាបន្ទាន់ក្នុងការអភិវឌ្ឍ AI អធិបតេយ្យភាព - នោះជាអ្វីដែលយើងមិនអាចមើលរំលងបាន។ នេះគឺជាវិស័យមួយដែលយូរមកហើយអាចត្រូវបានអនុវត្តដោយមហាអំណាចតែប៉ុណ្ណោះ។ ប៉ុន្តែប្រវត្តិសាស្ត្រវៀតណាមបង្ហាញថា ជាងពេលណាៗទាំងអស់ យើងត្រូវយល់យ៉ាងច្បាស់អំពីតម្រូវការក្នុងការការពារ និងគ្រប់គ្រងប្រទេសរបស់យើង។ ដើម្បីការពារអធិបតេយ្យភាពរបស់យើងនៅក្នុងយុគសម័យឌីជីថល យើងត្រូវតែជាម្ចាស់ AI។

ពានរង្វាន់នេះត្រូវបានគេរំពឹងថា នឹងត្រូវបានផ្តល់ជូនរយៈពេលបីឆ្នាំជាប់ៗគ្នា ដោយចាប់ផ្តើមនៅឆ្នាំនេះ។ វិបផតថលចុះឈ្មោះតាមអ៊ីនធឺណិតសម្រាប់រង្វាន់ធំ Au Lac ត្រូវបានគេរំពឹងថា នឹងបើកនៅខែមីនា និងបិទនៅខែកក្កដា។ ពិធីប្រគល់រង្វាន់នឹងត្រូវធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៦៕

TAG
VOV/VOVworld/លើកតម្កើង/ផលិតផល/ដំណោះស្រាយ/AI/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត