logo

លើកតម្កើងវប្បធម៌និងចំណង់មិត្តភាពរវាងប្រជាជនវៀតណាមនិងប្រជាជនសហរដ្ឋអាមេរិក

2025/11/24 | 10:24:17
(VOVWORLD) - នាថ្ងៃទី ២៣ ខែវិច្ឆិកា នៅទីក្រុងហាណូយ សហភាពអង្គការមិត្តភាពវៀត ណាម បេសកកម្មការទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម និងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានសម្របសម្រួលរៀបចំកម្មវិធី “ជំនួបប្រាស្រ័យមិត្តភាព វៀតណាម-សហរដ្ឋ អាមេរិក”។ 
ការសម្តែងសិល្បៈនៅក្នុងព្រឹត្តិការណ៍នេះ (រូបថត៖ hanoimoi.vn)

នេះគឺជាសកម្មភាពមួយនៅក្នុងចំណោមព្រឹត្តិការណ៍ជាបន្តបន្ទាប់ អបអរសាទរខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងសហរដ្ឋអាមេរិក (១៩៩៥-២០២៥)។

កម្មវិធីជួបប្រាស្រ័យមិត្តភាពវៀតណាម-សហរដ្ឋអាមេរិកនៅទីក្រុងហាណូយរួមមានសកម្មភាពផ្លាស់ប្តូរវប្បធម៌  កីឡា ល្បែងប្រជាប្រិយនៃប្រទេសទាំងពីរ ការតាំងពិព័រណ៍វប្បធម៌ ម្ហូបអាហាររបស់វៀតណាមនិងសហរដ្ឋអាមេរិក និងសមិទ្ធផលនានា ក្នុងទំនាក់ទំនងការបរទេសវៀតណាម-សហរដ្ឋអាមេរិក; ឧទ្ទេសនាមអំពីទីក្រុងហាណូយ សហភាពអង្គការមិត្តភាពវៀតណាម និងសមាគមវៀតណាម-សហរដ្ឋអាមេរិក បេសកកម្មការទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម សកម្មភាពរបស់អង្គការមិនមែនរដ្ឋាភិបាល អាជីវកម្មវៀតណាម-សហរដ្ឋអាមេរិក...។ សកម្មភាពទាំងនេះរួមចំណែកដល់ការលើកតម្កើងប្បធម៌សម្បូរបែបនិងចំណង់មិត្តភាពរវាងប្រជាជនវៀតណាម និងប្រជាជនសហរដ្ឋអាមេរិក៕

TAG
VOV/VOVworld/លើកតម្កើង/វប្បធម៌/ចំណង់មិត្តភាព/ប្រជាជន/វៀតណាម/អាមេរិក

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត