logo

លើកទឹកចិត្តដល់បណ្តាអង្គភាពអាជីវកម្មថៃធ្វើការវិនិយោគនៅវៀតណាម

2019/4/10 | 10:23:00

(VOVWORLD) -  នាថ្ងៃទី ៩ ខែមេសា នៅខាងក្រៅកិច្ចប្រជុំលើកទី ៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល (UBLCP) វៀតណាម - ហូឡង់ ស្តីពីការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុនិងការគ្រប់គ្រងទឹក លោកឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បានទទួលជួបពិភាក្សាការងារជាមួយលោក Dhep Vongvanich ប្រធានក្រុមហ៊ុនភាគហ៊ុន SCG វៀតណាម។

ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung  អញ្ជើញទទួលជួបជាមួយលោក Dhep Vongvanich (រូបថតៈ TTXVN)

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានអះអាងថា រដ្ឋាភិបាល ក្រសួងនិងស្ថាប័ននានារបស់វៀតណាម តែងតែបានលើកទឹកចិត្តនិងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់វិនិយោគិនបរទេស ក្នុងនោះមានក្រុមហ៊ុន SCG និងនរចិត្តបណ្តាក់ទុនវិនិយោគនិងអភិវឌ្ឍន៍ផលិតកម្មអាជីវកម្ម។

លោកឧបនាយករដ្ឋមន្រ្តីបានស្នើថា នាពេលខាងមុខ  SCG នឹងបន្តបង្កើនការវិនិ យោគនៅវៀតណាម និងបន្តបង្កើនល្បឿនសាងសង់គម្រោង រោងចក្រកែច្នៃប្រេងឥន្ទនៈខាងត្បូងដើម្បីធានាល្បឿន គុណភាពនិងប្រសិទ្ធភាព។ ទន្ទឹមជាមួយគ្នានោះ ត្រូវគោរពតាមច្បាប់របស់វៀតណាមស្តីពីសុវត្ថិភាពនិងការការពារបរិស្ថានផងដែរ។

មានមតិឆ្លើយតបវិញ លោកប្រធានក្រុមហ៊ុនភាគហ៊ុន SCG Vietnam លោក Dhep Vongvanich បានអះអាងថា  SCG នឹងប្រមូលផ្តុំនូវប្រភពធនធាននិងមធ្យោបាយគ្រប់គ្រាន់ដើម្បីបង្ហើយរោងចក្រកែច្នៃប្រេងឥន្ទនៈភាគខាងត្បូងតាមកាលកំណត់ ធានាសុវត្ថិភាពដាច់ខាតនិងគោរពតាមច្បាប់វៀតណាម៕

TAG
VOV/VOVworld/លើកទឹកចិត្ត/អង្គភាព/អាជីវកម្ម/ថៃ/វិនិយោគ/វៀតណាម

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត